ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​មាន​មោទនភាព​ព្រោះ​បាន​វាយ​សម្លា.ប់​ឆ្កែ​១​ក្បាល?

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើលមួយ ​ដោយសារ​មេ​ឆ្កែ​មួយ​ក្បាល មិនដឹង​មក​ពី​ប្រភព​ណា​នោះ​ទេ បាន​ដើរមក​ចូល​ភូមិ​ដូន​ធី ឃុំ​បុសខ្នុរ ស្រុក​ចំការលើ នៅ​យប់​ថ្ងៃ​ទី​២៥ កុម្ភៈ…

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើលមួយ ​ដោយសារ​មេ​ឆ្កែ​មួយ​ក្បាល មិនដឹង​មក​ពី​ប្រភព​ណា​នោះ​ទេ បាន​ដើរមក​ចូល​ភូមិ​ដូន​ធី ឃុំ​បុសខ្នុរ ស្រុក​ចំការលើ នៅ​យប់​ថ្ងៃ​ទី​២៥ កុម្ភៈ និង​បាន​ខាំ​ឆ្កែ​ក្នុងភូមិ​ថែម​ទៀត រួច​បាន​រត់​ចេញ​ទៅ​ទិស​ខាងជើង​តាម​បណ្តោយ​ផ្លូវថ្នល់ ។ រហូត​មក​ដល់​វេលា​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្កែ​មួយ​ក្បាល​ដដែល​នោះ​បាន​ដើរ​តាម​ផ្លូវ​ ដោយ​មាន​ហៀរ​ទឹកមាត់​និង​កន្ទុយ​ធ្លាក់​ចុះ សង្ស័យ​ថា​ជា​ឆ្កែឆ្កួត ខ្លាច​ខាំ​ក្មេង​ៗ​ក្នុងភូមិ ក៏​បាន​នាំ​គ្នា​ដេញ​វាយ​រហូត​ដល់​ងាប់​ភ្លាម​ៗ​និង​បាន​យក​ទៅ​កប់​ចោល​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង ។

លោក ម៉ៃ ចាន់​ធឿ​ន អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ដូន​ធី ប្រាប់​ឲ្យ​ដឹង​ថា មេ​ឆ្កែ​មួយ​ក្បាល ​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ខាងលើ​នោះ មិនដឹង​មកពីណា​ទេ បាន​រត់​មក​ចូល​ភូមិ​ ហើយ​បាន​ដេញ​ខាំ​ឆ្កែ​ដូច​គ្នា អ្នកស្រុក​ឃើញ​ដ​ំបូ​ងនាំ​គ្នា​ដេញ​វាយ ។ ប៉ុន្តែ​វាយ​មិន​បាន​ក៏​រត់​ចេញពី​ភូមិ​ទៅ​ទិស​ខាងជើង​បាត់​ទៅ ។ លោក ចាន់ ធឿ​ន ប្រាប់​បន្ត​ថា មិន​អស់ចិត្ត​ទេ​ ម្នាក់​ៗ​ចេះ​តែ​នាំ​គ្នា​តាម​រក​មើល​ តែ​មិន​ប្រទះ​សោះ រហូត​ដល់​វេលា​យប់​ជ្រៅ​នៅ​តែ​រក​មិនឃើញ​ដដែល ។

លោក​ថា ដោយសារ​មួយ​រយៈ​នេះ​ នៅ​តាម​បណ្តាញ​សង្គម​មានការ​បង្ហោះ​ពី​រឿង​គ្រោះថ្នាក់​សត្វ​ឆ្កែ ឬ​ឆ្មា​ខាំ ដែល​បង្ក​គ្រោះថ្នាក់​រហូត​ដល់​ស្លាប់​បាត់បង់​អាយុជីវិត ទើប​អ្នក​ភូមិ​ម្នាក់​ៗ ពិសេស​ការពារ​ក្មេង​ប្រុស​ស្រី បង្កើន​ការ​ប្រុង​ប្រយ័ត្ន មិន​ឲ្យ​សត្វ​ទាំង​២​ប្រភេទ​នេះ​ខាំ ឬ​ខ្វាច ព្រោះ​ខ្លាច​មាន​បញ្ហា​កើតឡើង រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ បានឃើញ​ឆ្កែ​មួយ​ក្បាល ​ដែល​ពួក​គាត់​តាម​រក​នោះ​កំពុង​ដើរ​តាម​ផ្លូវថ្នល់​មក​ពី​ទិស​ខាងជើង ដោយ​មាន​ហៀរ​ទឹកមាត់​កក្លាក់​និង​ធ្លាក់​អណ្តាត ព្រមទាំង​លា​កន្ទុយ​ដាក់ចុះ​ក្រោម​ផង​ក៏​សង្ស័យ​ថា​ពិតជា​ឆ្កែឆ្កួត​ហើយ ទើប​អ្នក​ភូមិ​របស់​គាត់​មាន​គ្នា​ប្រមាណ​១០​នាក់ ដោយ​ក្នុង​ដៃ​មាន​ព្រនង់​វែង​ៗ​រត់​ដេញ​វាយ​ឆ្កែ​នោះ​ទម្រាំ​បាន​ប្រើ​ពេល​អស់​មួយសន្ទុះ ទើប​សម្លាប់​បាន ។

ក្នុង​នោះ​មាន​ម្នាក់​ដែល​ជា​ក្រុម​ដេញ​វាយ ត្រូវ​បាន​ឆ្កែ​ហក់​វិះ​នឹង​ខាំ​ត្រូវ តែ​សំណាង​ចេះ​គេច​ទាន់ ។ មូល​ហេតុ​ដែល​នាំ​គ្នា​ដេញ​វាយ​ឆ្កែ​ឲ្យ​ងាប់​ដើម្បី​ការពារ​កុំ​ឲ្យ​ខាំ​ក្មេង​ៗ​ក្នុងភូមិ​របស់​គាត់ ព្រោះ​បារម្ភ​ពី​វា​ឆ្កួត ។ ក្រោយ​ពី​បាន​វាយ​ងាប់​ហើយ​នោះ បាន​យក​ទៅ​កប់​ក្នុង​ដី​មិន​មាន​អ្នក​ណា​ហ៊ាន​យក​ទៅ​ធ្វើ​ម្ហូប​នោះ​ទេ ។

គួរ​រំលឹក​ថា មាន​ស្ត្រី​ម្នាក់​ឈ្មោះ សេង ស៊ា​ង​អេ​ង អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ត្រពាំង​ព្រះ​ស្រុក​ព្រៃឈរ ក្នុង​ខណៈ​ពេល​ដែល​បាន​ចេញ​ទៅ​រកស៊ី​លក់ដូរ​នៅ​ខេត្តកំពង់ឆ្នាំង ត្រូវ​សត្វ​ឆ្កែ​ខាំ​ដៃ មិន​មាន​របួស​ធំដុំ ហើយ​មិន​បាន​ចាប់អារម្មណ៍​ទៅ​ចាក់​ថ្នាំ​ការពារ​នោះ​ទេ ។ ដោយ​បាន​ទុកជា​ច្រើន​ថ្ងៃ​រហូត​ដល់​ជំងឺ​បាន​ធ្វើទុក្ខ​ខ្លាំង ដឹក​យក​ទៅ​ភ្នំពេញ ដោយ​មន្ទីរពេទ្យ​មួយ​ព​ញ​យា​បាល​មិន​ធូរស្រាល​ក៏​ចេញ​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មិន​ហ៊ាន​ព្យាបាល ព្រោះ​មេរោគ បាន​ជ្រាប​ពេញ​ខ្លួន​ក្នុង​សភាព​ធ្ងន់ធ្ងរ​ក៏​បាន​ដឹក​ត្រឡប់​មក​មក​ផ្ទះ​វិញ ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៩ បាន​ស្លាប់​និង​បាន​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោម​សំឡេង​យំទួញសោក​គួរ​ឲ្យ​អា​លោះ​អាល័យ​បំផុត ។

លោក ន​ង ម៉េ​ង​ហ៊ា​ង ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា តាម​លក្ខណៈ​កត់សម្គាល់​ខាងក្រៅ​ឆ្កែ​ដែល​សង្ស័យ​ឆ្កួត មើលទៅ​ហៀរ​ទឹកមាត់​។ លោក​ប្រាប់​ថា មួយ​រយៈ​កន្លង​មកនេះ​នៅ​ក្រុង​កំពង់ចាម​មាន​ប្រជាជន​យើង​ជា​ច្រើន​នាក់​បាន​ទាក់ទង​មក​រូប​លោក​សួរ​រក​វ៉ាក់សាំង​ការ​ពារ​​ជំងឺ​ឆ្កែឆ្កួត លោក​បាន​ប្រាប់​ឲ្យ​ទៅ​ចាក់​នៅ​ប៉ាស្ទ័រ​ឯ​រាជធានី​ភ្នំពេញ ៕​

អត្ថបទសរសេរ ដោយ