ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​មាន Messi និង​ពេល​គ្មាន Barcelona ប្រែ​ខុស​គ្នា​ស្រឡះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ខ្សែប្រយុទ្ធ LaLiga បាន​លើកតម្កើង​កីឡាករ​ជើង​ខ្លាំង Lionel Messi ថា​ជា​កីឡាករ​ដែល​អាច​ធ្វើ​ឱ្យ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ខ្សែប្រយុទ្ធ LaLiga បាន​លើកតម្កើង​កីឡាករ​ជើង​ខ្លាំង Lionel Messi ថា​ជា​កីឡាករ​ដែល​អាច​ធ្វើ​ឱ្យ Barcelona មានការ​ប្រែប្រួល​បាន ។

កីឡាករ​អា​ហ្ស​ង់​ទី​ន Messi ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡាករ​សំខាន់​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona ដែល​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​៥១​គ្រាប់​ក្នុង​ការ​ប្រកួត​ត្រឹមតែ​៣២​ប្រកួត ។ នៅ​ក្នុង​រដូវ​កាល​នេះ Barca មានការ​លំបាក​នៅ​ពេល​អវត្តមាន Messi ហើយ​ត្រូវ​បាន​មហាជន​មើលឃើញ​ថា ក្លិប​នេះ​ហាក់បីដូចជា​ពឹង​លើ​តែ Messi ពេក ។

Frederic Kanoute អតីត​កីឡាករ​ក្លិប Sevilla បាន​បញ្ចេញមតិ ក្រោយ​ពេល​អតីត​ក្លិប​របស់​ខ្លួន​ចាញ់​ប្រៀប Messi កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា Messi គឺ​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​ទាំងស្រុង​នៅ​ក្នុង​ក្លិប ។

លោក​បាន​ប្រាប់​សារព័ត៌មាន Omnisport ថា ៖«Barca គឺជា​ក្លិប​អស្ចារ្យ តែ​ពិតជា​មិន​អាច​ប្រកែក​បាន​មែន​ថា Messi គឺជា​កីឡាករ​ម្នាក់​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា ។ ពេល​គ្មាន Messi ក្លិប​អ្នកមាន​បុណ្យ គឺជា​ក្លិប​មួយ​ផ្សេង​ទៀត ។ អ្នក​ដែល​មិន​យល់​ដូច្នេះ មាន​តែ​ជា​អ្នក​មិន​យល់​ពី​បាល់ ព្រោះតែ Messi គឺជា​កីឡាករ​ពិសេស ។ ពេល​មាន​កីឡាករ​បែប​នេះ នៅ​ក្នុង​ក្លិប​របស់​ខ្លួន គឺ​ធ្វើ​ឱ្យ​អ្វី​ៗ​មានការ​ប្រែប្រួល​» ៕

ប្រភព ៖ Soccer Laduma

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ