ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូនីតា ដាដេណា​ បង្ហាញ​សកម្ម​ភាព​ក្នុង​មហា​បាតុ​កម្ម​បក្ស​សង្គ្រោះ​ជាតិ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ដែល​ស្ទើរ​តែ​បាត់​មុខ​ពីសង្គម​សិល្បៈ​ក្រោយ​ពី​ក្លាយ​ជា​ចាង​ហ្វាង​ផលិត​កម្ម​ភាព​យន្ត​ នាង​ បូនីតា​ ដាដេណា បាន​បង្ហាញ​មុខ​នៅ​ក្នុង​មហា​បាតុ​កម្ម​នៅ​រាជ​ធានី​ភ្នំពេញ ដែល​រៀបចំ​ឡើង​ដោយ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃទី​៧​ កញ្ញា​ ២០១៣ ។​ តារា​សម្តែង​រូប​នេះ​​ត្រូវ​គេ​​ឃើញ​​សកម្ម​ក្នុង​ការ​ចាត់​ចែង​សម្ភារ​ ផ្សេងៗ​ និងបាន​ផ្គត់​ផ្គង់​ទឹក​បរិសុទ្ធ​ និង​នំ​បុ័ង​ដល់​ក្រុម​បាតុករ​ ។​

រាជ​ធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ដែល​ស្ទើរ​តែ​បាត់​មុខ​ពីសង្គម​សិល្បៈ​ក្រោយ​ពី​ក្លាយ​ជា​ចាង​ហ្វាង​ផលិត​កម្ម​ភាព​យន្ត​ នាង​ បូនីតា​ ដាដេណា បាន​បង្ហាញ​មុខ​នៅ​ក្នុង​មហា​បាតុ​កម្ម​នៅ​រាជ​ធានី​ភ្នំពេញ ដែល​រៀបចំ​ឡើង​ដោយ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃទី​៧​ កញ្ញា​ ២០១៣ ។​ តារា​សម្តែង​រូប​នេះ​​ត្រូវ​គេ​​ឃើញ​​សកម្ម​ក្នុង​ការ​ចាត់​ចែង​សម្ភារ​ ផ្សេងៗ​ និងបាន​ផ្គត់​ផ្គង់​ទឹក​បរិសុទ្ធ​ និង​នំ​បុ័ង​ដល់​ក្រុម​បាតុករ​ ។​

ការ​ចូល​រួម​ក្នុង​មហាបាតុ​កម្ម​បក្ស​សង្គ្រោះ​ជាតិ​របស់​តារា​សម្តែង​ ដាដេណា កើត​ឡើង​ក្រោយ​ពេល​នាង​សរសេរ​សារ​សម្តែង​ការ​អាណិត​អាសូរ​ដល់​កង​ទ័ព​ និង​សរសេរ​រិះ​គន់​​នាយក​ដ្ឋាន​ភាព​យន្ត​ ។​ រូប​ភាព​ស្តី​ពី​សកម្ម​ភាព​ចូលរួម​មហា​បាតុ​កម្ម​របស់​បក្ស​សង្គ្រោះជាតិ​របស់ បូនីតា​ ដាដេណា​ ត្រូវ​នាង​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក ដោយ​រួម​ទាំង​សរសេរ​ពាក្យ​ពេចន៍​មួ​យចំនួន​បង្ហាញ​ការ​គាំទ្រ​របស់​នាង​ចំពោះ​បក្ស​ប្រឆាំង​មួយ​នេះ ។​

មួយ​ថ្ងៃ​មុន​ពេល​ចូល​រួម​មហា​​បាតុ​កម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​ បូនីតា​ ដាដេណា​ បាន​បង្ហោះ​រូបភាព​មួយ​ចំនួន​បង្ហាញ​ពីការ​ចូល​រួម​ជាមួយ​ក្រុម​ការងារ​របស់​បក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​ទីស្នាក់ការ​ និង​​បាន​ឈរ​ថត​រូប​ទាំង​មុខ​ញញឹម​ពព្រាយ​ជាមួយ​លោក​ សម រង្ស៊ី និង​ភរិយា​របស់​លោក រួម​ទាំង​ជាមួយ​លោក​ស្រី​ មូរ សុខហួរ​ ។​

មានប្រិយ​មិត្ត​មួយ​ចំនួន​សម្តែង​ការគាំទ្រ​ ប៉ុន្តែ​មួយ​ចំនួន​ទៀត​បាន​រិះគន់​យ៉ាង​ចាស់​ដៃ​​ចំពោះ​សកម្ម​ភាព​របស់​នាង​ ដាដេណា ។​ ឆ្លើយ​តប​ការ​រិះ​គន់​នោះ​ ដាដេណា​ សរសេរ​ពាក្យ​អសុរោះ​ថា «ខ្ញុំ​ចង់​ផ្តាំ​ទៅ​ថា ខ្ញុំ​មិន​ខ្វះ​ពាក្យ​តបត​ទេ​នឹង​ពួក​អស់​នេះ​ ហើយ​ក៏​សូម​ប្រាប់ដែរ​ថា​ ម៉ែ​វា​ហ្នឹង​ហើយ​ទៅ​លក់​ខ្លួន​ជាមួយ​នឹង​ខ្ញុំ​នោះ ហើយ​វា​នោះ​ហើយ​ដែល​ដឹក​រថយន្ត​ម៉ែវា​ទៅ​ ។ សូម​ប្រាប់ទៅ​ចុះ​ យើង​មិន​លក់​ឧត្តម​គតិ​ ហើយ​ដែល​យើងគាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ​មិន​ដូច​អស់​ឯង​លក់​ឈាម​ខ្លួន​ឯង​នោះ​ទេ​ អា​ភ្លើ​» ។​ ដោយ​មិន​ភ័យ​ខ្លាច​នឹង​ការ​រិះ​គន់​ទាំងនោះ​  ដាដេណា នៅតែ​បន្ត​បង្ហោះ​រូប​ភាព​ពី​សកម្ម​ភាព​ចូល​រួម​ក្នុង​មហាបាតុ​កម្ម​បក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់​ ដោយ​រួម​ទាំង​ប្រើ​ពាក្យ​ពេចន៍​គាំទ្រ​ដល់​បក្ស​ប្រឆាំង​ដែល​ក្តី​ប្រាថ្នា​ចង់​ដឹកនាំ​ប្រទេស​តាម​រយៈ​ការ​បោះ​ឆ្នោត​ត្រូវ​បរាជ័យជា​​ថ្មី​ម្តង​ទៀត​នេះ​ផង​ដែរ ។​

បូនីតា​ ដាដេណា ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​តារា​សម្តែង​ខ្មែរទី​មួយ​ហើយ​ដែល​ហ៊ាន​ចេញ​មុខ​ចេញ​មាត់​គាំទ្រ​ និង​ចូល​រួមធ្វើ​សកម្ម​ភាព​ជាមួយ​គណ​បក្ស​ប្រឆាំង​ ខណៈ​ពេល​ដែល​តារា​ខ្មែរ​​ភាគ​ច្រើន​ ពិសេស​តារា​ កំពូលៗ​គេ​ឃើញ​បង្ហាញ​សកម្ម​ភាព​ គាំទ្រ​គណបក្ស​ប្រជាជន​ដែល​ជាគណបក្ស​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ និងទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ឱ្យ​ដឹក​នាំ​ប្រទេស​ក្នុង​អាណត្តិ​ថ្មី​បន្ត​ទៅ​ទៀត ។​

ទំនោរ​នយោបាយ​របស់​តារា​សម្តែង​ បូនីតា​ ដាដេណា​ នេះ​មិន​មែន​ជា​រឿង​ប្លែក​ឡើយ​សម្រាប់​​សង្គម​ខ្មែរ​ប្រកាន់​យក​លទ្ធិ​ប្រជាធិប​តេយ្យ​ ដែល​បើក​ទូលាយ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មានសិទ្ធិ​ក្នុង​ការ​ចូល​រួម​ជាមួយ​គណបក្ស​នយោ​បាយ​ណា​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​ ។​

ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ តារា​ដែល​ចូល​រួម​សកម្ម​ភាព​ជា​មួយ​គណ​បក្ស​ប្រជាជន​ ត្រូវ​គេ​រិះគន់​ និង​ចំអក​ឡក​ឡាយ​តាម​ពិត​មក​ពី​គេ​មាន​ទំនោរ​នយោ​បាយ​ផ្សេង​ បើ​ដូច​បូនីតា​ ដាដេណា​ ដែល​មាន​ទំនោរ​ដូចគេ​ទើប​គេ​មិន​រិះ​គន់​ ហើយ​អបអរ​សាទរ​ទៅ​វិញ ។​
អ្នក​ដែល​រិះ​គន់​គេ​កន្លង​មក​នោះ​ភ្លេចគិត​ថា​ មនុស្ស​ ម្នាក់ៗ​មាន​សិទ្ធិ​ សេរី​ភាព​ផ្ទាល់​ខ្លួន​របស់​​គេ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ៕​