ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណេក​ស្កប់​ស្កល់​​ជួយ​ឱ្យ​ខួរ​ក្បាល​​មាន​សុខភាព​ល្អ​​

10 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ University Of Wisconsinសហរដ្ឋ​អា​មេរិក​​បាន​បង្ហាញ​ថា ដំណេក​លក់​ស្កប់​ស្កល់​ជួយ​ឱ្យ​ខួរ​ក្បាល​មាន​សុខភាព​ល្អ​ដោយ​បង្កើន​ផលិត​កម្ម​កោ​សិ​កា​ទ្រ​ទ្រង់​ខួរ​ក្បាលដែល​មាន​ឈ្មោះ​ថា Myelin ។ Myelin​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​បំ​ផុត​ជំ​រុញ​ឱ្យ​ប្រ​ព័ន្ធ​សរ​សៃ​ប្រ​សាទ​បំ​ពេញ​មុខ​ងារ​របស់​ខ្លួន​​​បាន​ត្រឹម​

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ University Of Wisconsinសហរដ្ឋ​អា​មេរិក​​បាន​បង្ហាញ​ថា ដំណេក​លក់​ស្កប់​ស្កល់​ជួយ​ឱ្យ​ខួរ​ក្បាល​មាន​សុខភាព​ល្អ​ដោយ​បង្កើន​ផលិត​កម្ម​កោ​សិ​កា​ទ្រ​ទ្រង់​ខួរ​ក្បាលដែល​មាន​ឈ្មោះ​ថា Myelin ។ Myelin​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​បំ​ផុត​ជំ​រុញ​ឱ្យ​ប្រ​ព័ន្ធ​សរ​សៃ​ប្រ​សាទ​បំ​ពេញ​មុខ​ងារ​របស់​ខ្លួន​​​បាន​ត្រឹម​ត្រូវ។

​ការរក​ឃើញ​នៅ​ពេល​នេះ​ គឺ​ជា​ការ​បង្ហាញ​ផ្លូវ​ក៏​ដូចជាផ្តល់​​ការ​យល់​ដឹង​ថ្មី​មួយ​ដល់​អ្នក​វិទ្យាសាស្ត្រ​អំ​ពី​ជំ​ងឺ multiple sclerosis(ជា​ជំ​ងឺ​ដែល​ប្រ​ព័ន្ធ​សរ​សៃ​ប្រ​សាទ​ទាំង​មូល​រង​ការ​បំ​ផ្លាញ​បន្តិច​ម្តងៗ​ ធ្វើ​ឱ្យ​អ្នក​ជំ​ងឺ​និយាយ​មិន​ចេញ មើល​មិន​ឃើញ​និង​កម្រើក​ខ្លួន​លែង​​បាន​)ដែល​ជាជើង​ឯក​ខាង​បំ​ផ្លាញ​កោសិ​កា​ Myelin ។

លោក​ស្រី​វេជ្ជបណ្ឌិត Chiara Cirelliអ្នក​ដឹក​នាំ​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា ការ​ទទួល​ទាន​ដំ​ណេក​មិន​គ្រប់​គ្រាន់​ អាច​ធ្វើ​ឱ្យ​អា​ការៈរោគ​ជំ​ងឺ multiple sclerosisកាន់​តែ​ដុន​ដាប​ ។ លោក​ស្រី​បាន​បន្ត​ថា ការ​សិក្សាពិ​សោធន៍​នា​ពេល​អនា​គត​អាច​នឹង​ពិ​និត្យ​មើល​ ថា​តើ​ដំ​ណេក​និង​វត្ត​មាន​ជំ​ងឺ multiple sclerosis​មាន​​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​ដែរឬ​យ៉ាង​ណា ។ វេជ្ជ​បណ្ឌិត​រូបនេះ​បាន​បន្ថែម​ថា ៖«អស់​ពេល​ជា​យូរ​មក​ហើយ  ក្រុម​អ្នក​ស្រាវ​ជ្រាវ​ពី​ដំ​ណេក​ ផ្តោត​សំ​ខាន់​ទៅ​លើ​តែ​វិធី​ដែល​សកម្ម​ភាព​កោ​សិ​កា​សរ​សៃ​ប្រសាទ​ផ្លាស់​ប្តូរ​នៅ​ពេល​សត្វ​កណ្តុរ​ភ្ញាក់​ ពោល​គឺ​មិន​មែន​​នៅ​ពេល​ដែល​សត្វកណ្តុរ​ដេក​លក់​នោះ​ទេ ។ នៅ​ពេល​នេះ​ ​វា​ច្បាស់​ហើយ​ដែល​ថា បណ្តា​កោ​សិ​កា​ទ្រ​ទ្រង់​ដំណើរ​ប្រ​តិ​បត្តិ​ការ​ប្រ​ព័ន្ធ​សរ​សៃ​ប្រ​សាទ​​មាន​ការ​ប្រែ​ប្រួល​គួរ​ឱ្យ​កត់​សម្គាល់​គឺអាស្រ័យ​ទៅ​លើ​ ថា​តើ​ សត្វ​កណ្តុ​រ​យក​មក​ពិ​សោធនោះ​ដេកលក់​ឬ​ភ្ញាក់ »។

ឮដោយ​ឡែក​ យោង​តាម​វេជ​្ជ​បណ្ឌិត Timothy Morgenthalerមក​ពី​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​វេជ្ជ​សាស្រ្ត​​ Mayo Clinic​រដ្ឋ​មេនីសូ​តា សហរដ្ឋ​អា​មេរិបាន​ឱ្យ​ដឹង​ថា រយៈ​ពេល​ដំណេក​អាច​អា​ស្រ័យ​លើ​កត្តា​ផ្សេង​ៗ​ ជា​ពិ​សេស​គឺ​កត្តា​អា​យុ ។ មនុស្ស​ធំ​ពេញ​វ័យ​ឡើង​ទៅ​គួរ​ដេក​ឱ្យ​បាន​ពី​៧​ម៉ោងទៅ​​៨​ម៉ោង​ក្នុង​មួយ​យប់​ខណៈ​ក្មេង​តូច​អា​យុ​អាច​ចូល​រៀន​បាន​ត្រូវ​ការ​ដេក​ចាប់​ពី​ ៩​ទៅ​១១​ម៉ោង​ក្នុង​មួយ​យប់ ៕