ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​តូ​ក្យូ​ឈ្នះ​ការ​ដេញ​ថ្លៃ​អូ​ឡាំពិក​ឆ្នាំ2020

10 ឆ្នាំ មុន

ក្រុង​តូ​ក្យូកាល​ពី​ថ្ងៃ​សៅរ៍​ទី​៧​ខែ​កញ្ញា​បាន​ឈ្នះ​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​ ក្រោយ​ពី​សមា​ជិក​នៃ​គណៈ​កម្មា​ធិការ​អូ​ឡាំ​ពិក​អន្តរជាតិ (IOC) បាន​បោះ​ឆ្នោត​ព្រម​ព្រៀង​អំ​ឡុង​កិច្ចប្រជុំ​សម្រេចចុង​ក្រោយ​នៅ​ទី​ក្រុង Buenos Aires ប្រ​ទេស​អា​ហ្សង់​ទីន។ ក្រុង​តូ​ក្យូ​បានប្រ​ជែង​ឈ្នះ​ទី​ក្រុង​អុីស្តង់​ប៊ុល របស់​ប្រទេស​តួកគី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ផ្តាច់​ព្រ័ត្រ​ខណៈ​ទី​ក្រុង​

ក្រុង​តូ​ក្យូកាល​ពី​ថ្ងៃ​សៅរ៍​ទី​៧​ខែ​កញ្ញា​បាន​ឈ្នះ​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​ ក្រោយ​ពី​សមា​ជិក​នៃ​គណៈ​កម្មា​ធិការ​អូ​ឡាំ​ពិក​អន្តរជាតិ (IOC) បាន​បោះ​ឆ្នោត​ព្រម​ព្រៀង​អំ​ឡុង​កិច្ចប្រជុំ​សម្រេចចុង​ក្រោយ​នៅ​ទី​ក្រុង Buenos Aires ប្រ​ទេស​អា​ហ្សង់​ទីន។ ក្រុង​តូ​ក្យូ​បានប្រ​ជែង​ឈ្នះ​ទី​ក្រុង​អុីស្តង់​ប៊ុល របស់​ប្រទេស​តួកគី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ផ្តាច់​ព្រ័ត្រ​ខណៈ​ទី​ក្រុង​ម៉ា​ឌ្រីដ របស់​ប្រទេស​អេស្ប៉ាញ​បាន​ធ្លាក់​តាំង​ពី​ជុំ​ទី​១ ។​

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ទី​ក្រុង​តូ​ក្យូ​ឈ្នះ​ការ​ដេញ​ថ្លៃ​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​រដូវ​ក្តៅ​គិត​ពីឆ្នាំ ១៩៦៤​មក ។ នា​យក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក Shinzo Abe ដែល​វត្ត​មាន​ក្នុង​ពិធី​ដេញ​ថ្លៃ​នោះ​ផងដែរ​បាន​បញ្ជាក់​ថា អូឡាំ​ពិក​គឺ​ជា​ផ្នែក​មួយ​នៃ​ជី​វិត​របស់គាត់ ហើយ​ថា រូប​គាត់​ធ្លាប់​បាន​ចូល​ប្រ​ឡូក​ក្នុង​កី​ឡា​មួយ​នេះ​តាំង​ពី​នៅ​វ័យ​ក្មេង​មក​ម្ល៉េះ ។ លោកបន្ត​ថា ៖ «ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​ពិធី​បើក​ការ​ប្រ​កួត​នៅ​ទី​ក្រុង​តូ​ក្យូ​កាល​ឆ្នាំ​១៩៦៤​ហើយ​បាន​ឃើញ​មនុស្ស​ជាច្រើន​ម៉ឺននាក់​លែង​សត្វ​ព្រាប​ ។​ វា​ពិត​ជា​ភ្ញាក់​ផ្អើល​ខណៈ​ខ្ញុំ​មាន​អា​យុ​ទើប​១០​ឆ្នាំ​នា​ពេល​នោះ» ៕