ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ចឹ​ង​…​នឹក​ដល់​វិធានការលោក​​អភិ​បាល​រាជធានី​ដែល​ហាម​ឡាន​ធំ​ចូល​ក្រុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិធានការ​លោក​អភិបាលរាជធានី​ភ្នំពេញ ដែល​ប្រកាស​ហាម​រថយន្ត​ធុន​ធំចូល​ក្រុងជា​​ដាច់ខាត មិន​ទាន់​រសាត់​បាត់​ពី​ត្រចៀកមហាជន​ផង ស្រាប់តែ​រថយន្ត​ដឹក​កុងតឺន័រ​ធុន​ធំមួយ​គ្រឿងថយ​ក្រោយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​ប៉ះបង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាលឱ្យ​បាក់​ខូចខាត​រនាំង​ដែក​បង្កាន់ដៃស្ពាន​មួយ​កង់ កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ វិធានការ​លោក​អភិបាលរាជធានី​ភ្នំពេញ ដែល​ប្រកាស​ហាម​រថយន្ត​ធុន​ធំចូល​ក្រុងជា​​ដាច់ខាត មិន​ទាន់​រសាត់​បាត់​ពី​ត្រចៀកមហាជន​ផង ស្រាប់តែ​រថយន្ត​ដឹក​កុងតឺន័រ​ធុន​ធំមួយ​គ្រឿងថយ​ក្រោយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​ប៉ះបង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាលឱ្យ​បាក់​ខូចខាត​រនាំង​ដែក​បង្កាន់ដៃស្ពាន​មួយ​កង់ កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។

រថយន្ត​ដឹក​កុងតឺន័រ​ខាងលើ​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ពណ៌​.ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២E-០២៤៧ ​​មាន​បិទ​
ស្ទីក​​គ័​រលើ​រថយន្ត​ដាក់​អក្សរ H-C ។ តាម​ប្រភព​ព័ត៌មាន​ដឹង​ថា រថយន្ត​ដឹក​កុងតឺន័រ​ធុន​ធំ​នេះ ​ធ្វើ​ដំណើរ​តាម​វិ​ថី​ព្រះ​មុនី​រ៉េ​ត​ក្នុង​ទិស​ដៅ​ពី​ស្ទឹង​មាន​ជ័យ​សំដៅ​ទៅ​ខាងក្រោយសណ្ឋាគារ​អុ​ិ​ន​ធើ​រ​ខន ។ លុះ​ទៅ​ដល់​ខាង​ក្រោមស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក៏​បាន​បត់​ស្តាំ​បំណង​ ឆ្ពោះទៅ​ផ្លូវ​លេខ​២៧១​វិញ តែ​ពេល​នោះ​រថ​យន្ត​បត់​មិន​ផុត​ ដោយសារ​វែង​ពេក​និង​ផ្ទុកទំនិញ​ខ្ពស់​ទៀត ក៏​ឈប់​មួយសន្ទុះ ហើយ​អ្នកបើកបរ​ថយ​ក្រោយ​​វិញ ​ក៏​ជ្រុល​ទៅ​ប៉ះ​នឹង​របាំង​ដែក​នៃ​បង្កាន់ដៃស្ពាន​តែ​ម្តង បណ្តាល​ឲ្យ​របាំង​ដែក​មួយ​ដើម​ត្រូវ​បាក់​រង​ការ​ខូចខាត ។

បើ​តាម​មន្ត្រី​នគរបាល​ដឹង​ថា រថយន្ត​ដឹក​កុង​តឺន័​រ​ខាងលើ ដឹក​ទំនិញ​ត​ហួស​ពី​ទ្រុង​ទូ​កុងតឺន័រ​របស់​ខ្លួន​ទៅ​ទៀត ហើយ​នៅ​ក្នុង​ហេតុការណ៍​នេះ​ក៏​បង្កឲ្យ​កកស្ទះ​ចរាចរណ៍​ដល់​អ្នកដំណើរ​ផង​ដែរ ដោយសារ​រថយន្ត​នេះ​ស្ថិត​នៅ​កណ្តាល​ទ្រូងផ្លូវ​ខាងក្រោម​ស្ពាន​តែ​ម្តង ។ គិត​ត្រឹម​វេលា​ម៉ោង​៩​ និង​៣៩​នាទី​ព្រឹក​ថ្ងៃ​ដដែល នគរបាល​ជំនាញ​បាន​វាស់វែង​ និង​អូស​យក​រថយន្ត​ចេញពី​ទីនោះ​កុំឱ្យ​ស្ទះ ។ ចំណែក​ចរាចរណ៍​ក៏​អាច​ដំណើរការ​ទៅ​មក​ជា​ធម្មតា​វិញ​ដែរ ។ នេះ​ជា​លទ្ធផល​នៃ​ការ​បើកផ្លូវ​ឱ្យ​រថយន្ត​យក្ស​ខុស​ខ្នាត បើកបរ​ក្នុង​រាជធានី​ទាំង​ព្រឹក ​ដែល​ច្បាប់​ហាមឃាត់ ។ ក្រោយ​កើតហេតុ ទាំង​រថយន្ត​និង​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

គួរ​រំឭក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ធ្លាប់​បាន​ព្រមាន​ចាត់វិធានការ​លើ​ក្រុម​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ទាំងឡាយ​ណា ដែល​បើកបរ​ចូល​រាជធានី​ភ្នំពេញ​មុន​ម៉ោង​កំណត់ ព្រេ​ាះ​ក្រុម​រថយន្ត​ទាំង​អស់នោះ​តែង​បង្ក​ការ​កកស្ទះ​នៅ​លើ​ដងផ្លូវ​សាធារណៈ ពិសេស​នេ​ាះ គឺ​តែង​បង្ក​គ្រេ​ាះ​ថ្នាក់​ផ្សេង​ៗ​ដល់​អ្នកដំណើរ​ជា​បន្តបន្ទាប់ ។ ប៉ុន្តែ​ចំណាត់ការ​នេះ គេ​សង្កេត​ឃើញ​ថា ហាក់​ពំ​ុ​មាន​ប្រសិទ្ធភាពអ្វី​បន្តិច​សេ​ាះ​ឡើយ ខណៈ​ដែល​បច្ចុប្បន្ន​នេះ ក្រុមរថយន្ត​ដឹក​ទំនិញ​ធុន​ធំ​តែងតែ​បើក​ចូល​ក្នុង​រាជធានី​ភ្នំពេញ បង្ក​គ្រេ​ាះ​ថ្នាក់​ជា​បន្តបន្ទាប់ ជាក់ស្តែង​ដូច​ករណី​ខាងលើ​ជាដើម ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ មហាជន​បាន​លើក​ឡើង​ថា ការ​ដែល​រថយន្ត​ធុន​ធំ​នៅ​តែ​ចូល​មក​ក្នុង​ក្រុង​នៅ​ពេល​ថ្ងៃ​ខុស​ពី​ការ​កំណត់​នេះ មិន​ត្រឹមតែ​ម្ចាស់​ក្រុមហ៊ុន​ទេ ​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​បំពាន​របស់​ខ្លួន តែ​មន្ត្រី​សមត្ថកិច្ច​ក៏​ត្រូវ​តែ​ទទួលខុសត្រូវ​មួយ​ចំណែក​ដែរ ព្រោះតែ​ការ​អនុវត្ត​វិធានការ​មិន​បាន​ម៉ឺង
​ម៉ាត់ ។​

អត្ថបទសរសេរ ដោយ