ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហា​និភ័យធំ​ៗ 5ចំណុច​បណ្តាល​មក​ពី​ការ​វះ​កាត់​កែ​សុដន់​

10 ឆ្នាំ មុន

ស្ត្រី​ជា​ច្រើន​គិត​ថា ការ​វះ​កាត់​កែ​សុ​ដន់​ពី​តូច​ទៅ​ធំ​ ពី​យារធ្លាក់​ទៅ​ជា​ក្បំ​នឹង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​រូប​រាង​របស់​គេ​ ជា​ពិ​សេស​គឺ​ធ្វើ​ឱ្យ​ជី​វិត​របស់​​ពួក​គេ​ផ្លាស់​ប្តូរ​ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​វះ​កាត់​បែប​នេះ​បាន​ផ្តល់​នូវ​ផល​អា​ក្រក់​ច្រើន​យ៉ាង​ដល់​សុខ​ភាព​​ដូចជា ៖

ស្ត្រី​ជា​ច្រើន​គិត​ថា ការ​វះ​កាត់​កែ​សុ​ដន់​ពី​តូច​ទៅ​ធំ​ ពី​យារធ្លាក់​ទៅ​ជា​ក្បំ​នឹង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​រូប​រាង​របស់​គេ​ ជា​ពិ​សេស​គឺ​ធ្វើ​ឱ្យ​ជី​វិត​របស់​​ពួក​គេ​ផ្លាស់​ប្តូរ​ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​វះ​កាត់​បែប​នេះ​បាន​ផ្តល់​នូវ​ផល​អា​ក្រក់​ច្រើន​យ៉ាង​ដល់​សុខ​ភាព​​ដូចជា ៖

១- ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ឆ្លើយតប​ខុស​ពី​ធម្ម​តា​ទៅ​នឹង​វត្ថុ​សិប្បនិម្មិត​ញាត់​ក្នុង​សុដន់ (Casular Contracture) ៖
Capsular contracture ជា​បញ្ហា​សាមញ្ញ​បំផុត​កើត​ឡើង​នៅ​ពេល​ស្រ​ទាប​ព័ទ្ធ​ជុំ​វិញ​ស៊ី​លី​កូន​ញាត់​ក្នុង​សុ​ដន់​ ( breast capsule) រឹតតឹង​ណែន​ខ្លាំង​បណ្តាល​ឱ្យ​មាន​ការ​ឈឺ​ចាប់ ។ ជាលិកា​សម្លាក​បង្កើត​ឡើង​នៅ​ពេល​ដែល​ស៊ី​លី​កូន​ត្រូវ​គេ​វះ​ដាក់​ក្រោម​ជាលិ​កា​​សុដន់​លើ​សាច់​ដុំ​ទ្រូង ។ យោង​ទៅ​លើ​របាយ​ការ​ណ៍​មួយ​កាល​ពី​ឆ្នាំ២០០០ ស្ត្រី​ដែល​វះ​កាត់​កែ​សុដន់​ប្រ​មាណ​២៥%-៣០% កើត​មាន​លក្ខខណ្ឌ Capsular contracture ក្រោយ​ការ​វះ​កាត់​រួច​៣ឆ្នាំ ។ ​

២- សុដន់​ស្វិតរួម​តូច ៖
ពិត​ប្រា​កដ​ណាស់  ស៊ី​លី​កូន​ដែល​ញាត់​ក្នុង​សុដន់​អាច​ធ្លាយ​ឬ​រួមតូច​ក្រោយ​ការ​វះ​កាត់​មួយ​រយៈ​ពេល​ពោល​គឺ​វា​ហាក់​ដូចជាបាល់ឡុង​ដែល​អស់​ខ្យល់ ។

៣- ស្នាម​របួស​វះ​កាត់​ក្លាយ​បង្ករោគ ៈ
ស្ត្រី​មួយ​ចំ​នួន​រង​ការ​ឈឺ​ចាប់ខ្លាំង​​ដោយ​ដំ​បៅ​ក្លាយ​នៅ​ត្រង់​មុខ​របួស​វះ​កាត់​រយៈ​ពេល​២-៣​សប្តាហ៍​ក្រោយ​មក ។ ដុំ​ស៊ី​លី​កូន​ប្រៀប​បាន​នឹង​វត្ថុ​នៅ​ក្រៅ​ខ្លួន​ ដូច្នេះ​វា​ងាយ​នឹង​ចម្លង​បាក់​តេរី។​

៤-​មហារីក ៖
យោង​​តាម​ការរក​ឃើញ​របស់​ភ្នាក​់​ងារ​សុខ​ភាព​អា​មេរិកកាល​ឆ្នាំ​២០១១បញ្ជាក់​ថា វះ​កាត់​កែ​សុដន់​ជាប់​ទាក់​ទង​គ្នា​នឹងលក្ខខណ្ឌមហារីក​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​កម្រ Anaplastic large-cell lymphoma (ALCL) ។ ម​ហារីក​ប្រ​ភេទ​នេះ​អាច​កើត​មាន​នៅ​កន្លែង​ណា​មួយ​លើ​រាង​កាយ ពោល​គឺ​មិន​មែន​តែ​នៅ​លើ​សុ​ដន់​នោះ​ទេ ។ ក្នុង​ចំណោម​ស្ត្រី​អា​មេរិក ៥០០.០០០នាក់​គឺ​មាន​តែម្នាក់​ប៉ុណ្ណោះ​ដែលកើត​មហារីក​ប្រ​ភេទ​នេះ​ក្នុង​​មួយ​ឆ្នាំ ហើយ​ក្នុង​ចំ​ណោម​ ១០០លាននាក់​គឺ​មាន​តែ​៣​នាក់​ប៉ុណ្ណោះ​ដែល​កើត​មាននៅ​លើ​សុដន់ ។

៥- ផ្លាស់​ប្តូរញាណក្បាល​ដោះ ៖
យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នានា​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​បង្ហាញ​ថា ស្ត្រី​វះ​កាត់​កែ​សុដន់​១២%-២៥​%បាត់​បង់ញាណ​ក្បាល​ដោះ​ក្រោយ​ពី​ការ​វះ​កាត់​រួច​៣ឆ្នាំ ។  មូល​ហេតុ​ ពី​ព្រោះកោ​សិ​កា​ប្រសាទ​និង​បំពង់​ទឹក​ដោះ​រង​ការ​បំ​ផ្លាញ​បណ្តាល​ឱ្យ​ក្បាល​ដោះ​ងាប់​៕