ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាស្ត្រ​ 7ចំណុចកាត់​បន្ថយ Stress

10 ឆ្នាំ មុន

Stress (ភាព​តាន​តឹង​ក្នុង​ចិត្ត​) ជា​ផ្នែក​មួយ​ដែល​តែង​កើត​មាន​នៅ​ក្នុង​ជី​វិត​របស់​មនុស្ស​ ។ អ្វី​ដែល​ខុស​គ្នា​គឺ​ត្រង់​ថា មនុស្ស​ខ្លះ​ចេះ​ដោះ​ស្រាយ​ភាព​តាន​តឹង​នេះ​បាន​ល្អ​ប្រ​សើរ​ជាង ។ Stress ខ្លាំង​អាច​ជះ​ឥទ្ធិ​ពល​អា​ក្រក់​ដល់​សុខ​ភាព។ ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា ជំ​ងឺ Stress​ អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដល់​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ (ប្រ​ព័ន្ធ​ជួយ​ប្រ​ឆាំង​នឹង​ជំ​ងឺ​របស់​រាង​កាយ) ។

Stress (ភាព​តាន​តឹង​ក្នុង​ចិត្ត​) ជា​ផ្នែក​មួយ​ដែល​តែង​កើត​មាន​នៅ​ក្នុង​ជី​វិត​របស់​មនុស្ស​ ។ អ្វី​ដែល​ខុស​គ្នា​គឺ​ត្រង់​ថា មនុស្ស​ខ្លះ​ចេះ​ដោះ​ស្រាយ​ភាព​តាន​តឹង​នេះ​បាន​ល្អ​ប្រ​សើរ​ជាង ។ Stress ខ្លាំង​អាច​ជះ​ឥទ្ធិ​ពល​អា​ក្រក់​ដល់​សុខ​ភាព។ ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា ជំ​ងឺ Stress​ អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដល់​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ (ប្រ​ព័ន្ធ​ជួយ​ប្រ​ឆាំង​នឹង​ជំ​ងឺ​របស់​រាង​កាយ) ។ យោង​តាម​លោកវេជ្ជ​បណ្ឌិត ជា វីរៈ នៃឱសថ​ស្ថាន Western Pharmacy បាន​ឱ្យដឹង​ថា មាន​វិធី​ច្រើន​យ៉ាង​ដែល​យើង​អាច​ធ្វើ​ឱ្យ​ធូរ​ស្រាល​ Stress ​បានក្នុង​នោះមាន​ដូចជា ៖

១- រួម​ភេទ​ញឹក​ញាប់ ៖ ផ្អែក​​លើ​ការ​សិក្សា​ លោក​វេជ្ជ​បណ្ឌិត​បាន​បញ្ជាក់​ថា ជី​វិត​សិច​ល្អ​ប្រ​សើរ​អាច​ជួយ​ជំ​រុញ​ដល់​សុខ​ភាព ។ បុគ្គល​ដែល​រួម​ភេទ​សុវត្ថិ​ភាព​ជា​ញឹក​ញាប់​ឃើញ​ថា សុខ​ភាព​ជា​ទូ​ទៅ​របស់​គេ​ល្អ​ប្រ​សើរ​ជាង​អ្នក​ដែល​រួម​ភេទ​យូរ​ៗ​​ម្តង ។

២- ចិញ្ចឹម​សត្វស្រុក ៖ ឆ្កែ​ជា​ប្រ​ភេទ​សត្វ​ចិញ្ចឹម​មួយ​ដែល​អាច​ចាត់​ទុក​ថា ជា​មិត្ត​ដ៏​ស្មោះ​ត្រង់​របស់មនុស្ស​ ។ គេ​អាច​បណ្តើរ​សត្វ​ប្រ​ភេទ​នេះ​ក្នុង​ពេល​ដើរ​ហាត់​ប្រាណឬ​ដើរ​កម្សាន្ត​ទី​ជិត ។

៣- សើចសប្បាយ ៖ សំណើច​ក្អាក​ក្អាយ​បាន​ផ្តល់​អត្ថ​ប្រ​យោជន៍​យ៉ាង​ច្រើន​លើស​លប់​ដល់​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ ។

៤- ទទួល​ទាន​អា​ហារ​ដែល​មាន​សមាស​​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម ៖ ការ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​ពិត​ជា​នាំ​ឱ្យ​អ្នក​ទទួល​បានសមាស​​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្មច្រើន​ ។ សមាស​​ធាតុ​នេះ​នឹង​ជួយ​ការ​ពារ​បណ្តា​កោ​សិ​កា​រួច​ផុត​ពីការ​បំ​ផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី​ ។ សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​មាន​ច្រើន​បំ​ផុត​ក្នុងក្រូច​ពោធិ​សាត់ កា​រ៉ុត ឪឡឹក ល្ហុង ផ្កា​ខាត់​ណាខៀវ ផ្លែ​គីវី  ម្ទេសប្លោក​និង​បន្លែ​ស្លឹក​ពណ៌​បៃ​តង​ជា​ដើម ។

៥- ប្រើ​ថ្នាំ​វី​តា​មីន ៖ ស្ទើរ​គ្រប់​របប​អា​ហារ​សព្វ​ថ្ងៃ​គឺ​ខ្វះ​ខាត​វី​តា​មីន​ ។ ដូច្នេះ​ ការ​លេប​ថ្នាំ​វីតា​មីន​ចម្រុះ​រាល់​ថ្ងៃ​នឹង​ជួយ​ផ្តល់​ថាម​ពល​ក៏​ដូចជា​បង្កើន​កម្លាំង​ប្រ​ព័ន្ធ​ការ​​ពារ​រាង​កាយ​របស់​អ្នក ។

៦- ធ្វើ​លំ​ហាត់​ប្រាណ ៖ ចូររក្សា​រាង​កាយ​ឱ្យ​មាន​ចល​នា​ជា​និច្ច ។ ការ​ធ្វើ​លំ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​៣ដង​ក្នុង​មួយ​សប្តាហ៍​អាច​ជួយ​ពង្រឹង​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ឱ្យ​កាន់​តែ​រឹង​មាំ ។ បន្ថែម​ពី​នេះ​ទៀត វា​នឹង​​ធ្វើ​ឱ្យ​ Stress ​ថយ​ចុះ​ កាត់​បន្ថយ​បាន​ហា​និភ័យ​ពី​ជំ​ងឺ​បេះ​ដូង និង​មហារីក​ផងដែរ ។

៧- ទទួល​ទាន​ដំ​ណេក​ឱ្យ​បាន​គ្រប់​គ្រាន់ ៖ ដំណេក​ស្កប់ស្កល់​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ ។ គេ​គួរទទួល​ទាន​ដំ​ណេក​ក្នុង​មួយ​យប់​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ ៧-៨​ម៉ោង៕