ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺម៉ក​កង់​បី​ពេញ​និយម​ក្នុង​តំបន់​ទេសចរណ៍​

10 ឆ្នាំ មុន

រ៉ឺម៉ក​កង់​បី​ដែល​មាន​ផ្តល់​សេវាកម្ម​ជាច្រើន​គ្រឿង​នៅ​​បណ្តាប្រទេស​ក្នុង​តំបន់​អាស៊ី​ និង​បច្ចុប្បន្ន​កំពុង​ទទួល​ការ​ពេញ​និយម​យ៉ាង​ឆាប់​រហ័ស​នៅ​ពិភពលោក​ ជាពិសេស​នៅ​ក្នុង​តំបន់​ទេសចរណ៍​នានា​ក្នុងទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។​រ៉ឺម៉ក​កង់​បី​ ឬ Tuk Tuk បាន​បង្ហាញ​ជា​លើក​ដំបូង​នៅ​ក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​២០១១​ ដោយ​គិត​មក​ដល់​បច្ចុប្បន្ន​ ចំនួន​បាន​កើន​ឡើង​ប្រហែល​៥០​គ្រឿង​ ភាគ​

រ៉ឺម៉ក​កង់​បី​ដែល​មាន​ផ្តល់​សេវាកម្ម​ជាច្រើន​គ្រឿង​នៅ​​បណ្តាប្រទេស​ក្នុង​តំបន់​អាស៊ី​ និង​បច្ចុប្បន្ន​កំពុង​ទទួល​ការ​ពេញ​និយម​យ៉ាង​ឆាប់​រហ័ស​នៅ​ពិភពលោក​ ជាពិសេស​នៅ​ក្នុង​តំបន់​ទេសចរណ៍​នានា​ក្នុងទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។​រ៉ឺម៉ក​កង់​បី​ ឬ Tuk Tuk បាន​បង្ហាញ​ជា​លើក​ដំបូង​នៅ​ក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​២០១១​ ដោយ​គិត​មក​ដល់​បច្ចុប្បន្ន​ ចំនួន​បាន​កើន​ឡើង​ប្រហែល​៥០​គ្រឿង​ ភាគ​ច្រើន​នៅ​បរិវេណ​ទួរ៍​អេហ្វហ្វែល​ សារ​មន្ទីរ​លូហ្វ និង​នៅ​ព្រះ​រាជ​វាំង​ ដឺឡា​ កុង​គ័រ ។​

រ៉ឺម៉ក​កង់​បី​នៅ​ប្រទេស​បារាំង​មាន​លក្ខណៈ​ដូចគ្នា​នឹង​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ទូទៅ​ ប៉ុន្តែ​ក្រុង​ប៉ារីស​បានតុប​តែង​លម្អ​ដោយ​ការ​លាប​ពណ៌​ដ៏ស្រស់​ស្អាត​ ។​  រ៉ឺម៉ក​កង់​បី​នៅ​ប៉ារីស​ទទួល​ការពេញ​និយម​យ៉ាង​ខ្លាំង​ ដោយ​សារ​សេដ្ឋ​កិច្ច​បារាំង​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្លាក់​ចុះ​ និង​មាន​មនុស្ស​ស្វែង​រក​ការងារធ្វើ​ ហើយ​អាច​ជិះ​វា​បាន​ក្នុង​តម្លៃ​ថោក​ជាង​តាក់​ស៊ី​ ៕​