ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​គេ​ស្រែកហៅ​ឱ្យ​ក្រោក​ចេញពីផ្ទះ​…​ប្រពន្ធ​មន្ត្រី​យោធា​ភ័យ​ស្លន់ស្លោ​ស្រវា​យក​​កូន​ចេញ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​មន្ត្រី​យោធា​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ចំនួន​២​គ្រឿង​បាន​ចេញ​មក​ជួយ​ពន្លត់​ដែរ តែ​ទំ​រាំ​មក​ដល់ គឺ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​អស់ទាំង​ស្រុង​ទៅ​ហើយ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០១៩…

ខេត្តកំពត ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​មន្ត្រី​យោធា​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ចំនួន​២​គ្រឿង​បាន​ចេញ​មក​ជួយ​ពន្លត់​ដែរ តែ​ទំ​រាំ​មក​ដល់ គឺ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​អស់ទាំង​ស្រុង​ទៅ​ហើយ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​គល់​ស្ពាន​ក្បាល​រមាស ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ។

តាម​ប្រភព​ពី​លោក​ហៃ សេង មេឃុំ​ជុំ​គ្រៀល​បាន​ប្រាប់​អោយ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​ឈ្មោះ​តាន់ សុ​ផ​ល្លី ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជា​មន្ត្រី​យោធា រស់​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​មេឃុំ​ជុំ​គ្រៀល​បាន​ប្រាប់​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ឆេះ អស់​ផ្ទះ​មួយ​ខ្នង​ទាំងស្រុង លុយ​ខ្មែរ​ចំនួន​៣​លាន​កន្លះ មាស​១​តម្លឹង​កន្លះ ម៉ូតូ​មួយ​គ្រឿង ធុន​សេ​១២៥ និង​សម្ភារ​មួយ​ចំនួន​ទៀត​។

លោក​មេ​ជុំ​ជុំ​គ្រៀល​បានឱ្យ​ដឹង​ទៀត​ថា មូលហេតុ​បណ្តាល​ឱ្យ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​ខាងលើ​គឺ​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។

តាម​ប្រភព​ពី​ស្ត្រី​ម្ចាស់ផ្ទះ​ត្រូវជា​ប្រពន្ធ​មន្ត្រី​យោធា​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គាត់ និង​កូន​ចំនួន​៣​នាក់​កំពុង​តែ​ដេក​លង់លក់ ស្រាប់តែ​មាន​អ្នកដំណើរ​បាន​ស្រែកហៅ​អោយ​ក្រោក​ចេញពី​ក្នុងផ្ទះ ពេល​នោះ​ធ្វើ​ឱ្យ​គាត់​ភ័យ​ស្លន់ស្លោ​ស្រវា​យក​តែ​កូន​ចេញ​តែ​ប៉ុណ្ណោះ ចំណែក​ទ្រព្យសម្បត្តិ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ