ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្ត​មជ្ឈមណ្ឌល​ការងារ​ចល័ត​នៅ​ទូ​ទាំង​ប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្ដល់​ព័ត៌មាន និង​ឱកាស​ការងារ​កាន់តែ​ខិត​ជិត​ដល់​សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត មជ្ឈមណ្ឌល​ការងារ​ចល័ត ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្ដល់​ព័ត៌មាន និង​ឱកាស​ការងារ​កាន់តែ​ខិត​ជិត​ដល់​សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត មជ្ឈមណ្ឌល​ការងារ​ចល័ត ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ។

ថ្លែង​ក្នុង​សន្និសីទ​បិទ​គម្រោង​ស្តី​ពី​«​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជំនាញ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា និង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ការងារ​ចល័ត​» កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត​មជ្ឈមណ្ឌល​ការងារ​ចល័ត​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អភិវឌ្ឍ​ធនធានមនុស្ស និង​ទីផ្សារ​ការងារ ជា​ពិសេស​តំបន់​ជនបទ និង​ខេត្ត​ឆ្ងាយ​ៗ​ដែល​មិន​ទាន់​មាន​មជ្ឈមណ្ឌល​ការងារ​នៅឡើយ ។

ទន្ទឹម​នឹង​នេះ​យុវជន​ទទួល​បាន​ការងារ​កាន់តែ​ងាយស្រួល​ឆាប់រហ័ស និង​ចំណេញ​ពេលវេលា ដែល​ស្រប​តាម​ក្រប​ខណ្ឌ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​បាន​បន្ដ​ថា ក្រសួង​ការងារ​បាន​ខិតខំ​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន និង​ជួយ​បែងចែក​ឱកាស​ទាំងនេះ​ឲ្យ​បាន​ទៅ​ដល់​ប្រជាជន​គ្រប់​រូប​ប្រកបដោយ​តម្លាភាព និង​សមធម៌​សំដៅ​ប្រែក្លាយ​ឱកាស​ការងារ​ដែល​មាន​ទាំងអស់​ឲ្យ​ទៅ​ជា​មុខរបរ​កាន់តែ​ល្អ​សម្រាប់​ប្រជាជន​គ្រប់​រូប ។

លោក​បាន​បញ្ជាក់​ថា​«​ការ​អនុវត្ត​គម្រោង SIDA ទាំង​ពីរ​ដំណាក់កាល​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អភិវឌ្ឍ​ធនធានមនុស្ស​និង​ទីផ្សារ​ការងារ ជា​ពិសេស​យុវជន​ឲ្យ​ទទួល​បាន​ការងារ​កាន់តែ​ងាយស្រួល​ឆាប់រហ័ស និង​ចំណេញ​ពេលវេលា​ដែល​ស្រប​តាម​ក្រប​ខណ្ឌ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិ​ស័ យ​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ​ខិតខំ​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន និង​ជួយ​បែងចែក​ឱកាស​ទាំងនេះ​ឲ្យ​បាន​ទៅ​ដល់ ប្រជាជន​គ្រប់​រូប​ប្រកបដោយ​តម្លាភាព និង​សមធម៌​សំដៅ​ប្រែក្លាយ​ឱកាស​ការងារ​ដែល​មាន​ទាំងអស់​ឲ្យ​ទៅ​ជា​មុខរបរ​កាន់តែ​ល្អ​សម្រាប់​ប្រជាជន​គ្រប់​រូប​» ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា តាម​រយៈ​ការ​អនុវត្ត​គម្រោង​នេះ​អ្នក​ទទួលផល​ផ្ទាល់​ដែល​ភាគច្រើន​ជា​យុវជន​សិស្ស​និស្សិត ស្ត្រី និង​ជន​ពិការ​បាន​ទទួល​ការ​បណ្តុះបណ្តាល​អភិ​វ ឌ្ឍ​ជំនាញ និង​ទទួល​បាន​ឱកាស​ការងារ​កាន់តែ​ងាយស្រួល​មាន​ជា​អាទិ៍​ការ​បណ្តុះបណ្តាល​ជំនាញ​ទន់ និង​សហគ្រិនភាព​ចំនួន​៣,៤៥០​នាក់ អ្នក​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​សរុប​ចំនួន​ប្រ មា​ណ​៩​ម៉ឺន​នាក់ អ្នក​ទទួល​បានការ​ងារ​ធ្វើ​ប្រមាណ​២​ម៉ឺន​នាក់ សិស្ស​និស្សិត និង​អ្នក​ស្វែងរក​ការងារ​ទទួល​ការ​ប្រឹក្សា​អាជីព​ចំនួន​ប្រមាណ​១៤​ម៉ឺន​នាក់ យុវជន​ទទួល​បាន​កម្មសិក្សា​ចំនួន​៧៤៩​នាក់ ។

លោក​បន្ថែម​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត​«​មជ្ឈមណ្ឌល​ការងារ​ចល័ត​»​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​រៀបចំ​បំពាក់​នៅ​ក្នុង​រថយន្ត​មី​នី​វ៉ា​ន ហើយ​មានមុខ​ងារ​ផ្តល់​នូវ​សេវា​សំខាន់​ៗ​ដូច​មជ្ឈមណ្ឌល​ការងារ​ធម្មតា​ដែរ ដូច​ជា ការ​ស្វែងរក​មើល​ព័ត៌មាន​ការងារ ការ​ចុះ​ឈ្មោះ​រក​ការងារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត និង​ទម្រង់​ក្រដាស ការ​ទទួល​ប្រឹក្សា​យោបល់​ការងារ និង​បណ្ណាល័យ​ការងារ​ជាដើម ។ ប៉ុន្តែ​ចំណុច​ពិសេស​របស់​មជ្ឈមណ្ឌល​ការងារ​ចល័ត គឺ​អាច​នាំ​យក​សេវា​ការងារ និង​ព័ត៌មាន​ឱកាស​ការងារ​កាន់តែ​ខិត​ជិត​ដល់​ប្រជាពលរដ្ឋ​អ្នក​ស្វែងរក​ការងារ​សិស្ស​និស្សិត​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស ជា​ពិសេស​តំបន់​ជនបទ និង​ខេត្ត​ឆ្ងាយ​ៗ​ដែល​មិន​ទាន់​មាន​មជ្ឈមណ្ឌល​ការងារ​នៅឡើយ ។ ប៉ុន្តែ​ចំណុច​ពិសេស​របស់​មជ្ឈមណ្ឌល​ការងារ​ចល័ត គឺ​អាច​នាំ​យក​សេវា​ការងារ និង​ព័ត៌មាន​ឱកាស​ការងារ​កាន់តែ​ខិត​ជិត​ដល់​ប្រជាពលរដ្ឋ អ្នក​ស្វែងរក​ការងារ​សិស្ស​និស្សិត នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស ជា​ពិសេស​តំបន់​ជនបទ និង​ខេត្ត​ឆ្ងាយ​ៗ​ដែល​មិន​ទាន់​មាន​មជ្ឈមណ្ឌល​ការងារ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ