ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រីក​គី បឺន​​​រក្សាបាន​ខ្សែ​ក្រវាត់ WBOរបស់ខ្លួន​បន្ទាប់​ពី​ស្មើ​​ពិន្ទុ​បេល​ត្រាន

10 ឆ្នាំ មុន

កីឡាករ​ស្កុតឡែន​រីកគី បឺន​​ការ​ពារ​បាន​ខ្សែ​ក្រ​វាត់​ទម្ងន់​​ស្រាល​ពិភពលោក​ស្ថា​ប័ន WBO​របស់​ខ្លួន​បន្ទាប់​ពី​ប្រកួត​​ស្មើ​ពិន្ទុ​ជា​មួយ​កីឡាករ​ម៉ិក​ស៊ិក​រ៉ៃ​ម៉ុន​ដូ បេល​ត្រាន​ ។ ជ័យ​ជម្នះ​នៅ​សង្វៀន SECC Arenaក្រុង​ Glasgow ប្រ​ទេស​ស្កុត​ឡែន​​លើក​នេះ បាន​​នាំ​ឱ្យ​រូប​គេ​​រក្សា​បាន​ចំ​នួន​ចាញ់​របស់​ខ្លួន​នៅ​ត្រឹម​តែ​២លើក​ជា​​ដដែល ។

នៅ​ក្នុង​ការ​ប្រ​កួត​៣​ទឹក​ដំ​បូង បឺន​វ័យ​៣០​​ឆ្នាំ​បាន​គ្រប់​គ្រង​ការ​ប្រ​កួត​ទាំង​ស្រុង​ជា​មួយ​នឹង​ការ​ប្រើ​កណ្តាប់​ដៃ​វាយ​ខាវ​ឆ្វេង​ដ៏​មាន​ប្រ​សិទ្ធ​ភាព​ ។​ទោះ​ជា​យ៉ាង​ណា​ នៅ​ក្នុង​ទឹក​ទី​៨​ រូប​គេ​បាន​​រង​កណ្តាប់​ដៃ​បេលត្រាន​​​ដួលត្រូវ​អាជ្ញា​កណ្តាល​រាប់​ដល់​៨​ ។ នេះ​ជា​លើក​ទី​១​ហើយ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ដែល​បឺន​ត្រូវ​ដៃ​គូ​វាយ​ឱ្យ​ដួល ។ ចំណែក​៤​ទឹក​បន្ទាប់​ ការ​ប្រ​កួត​ហាក់​ប្រដំប្រសង​គ្នា ។ ជា​លទ្ធផល​ពិន្ទុ​ពី​ចៅ​ក្រម​ទាំង​៣រូប​គឺ ចៅ​ក្រម​ទី​១​ឱ្យ​បឺន​ឈ្នះ ១១៥-១១២ ខណៈ​ចៅ​ក្រម​ទី​២ឱ្យ​ បេល​ត្រាន​ឈ្នះ ១១៥-១១៣ ឯចៅ​ក្រម​ទី​៣ឱ្យ​ពិន្ទុ​ស្មើ​គ្នា ១១៤-១១៤ ។

សូម​បញ្ជាក់​ថា រីកគី បឺន​ ​​នៅ​ក្នុងការប្រកួត៣៩​​លើក​​​ទាំង​លើក​នេះ​​គឺ​ឈ្នះ​៣៦លើកស្មើ​១​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​​​​១១​លើក​​​ ។ ​​គេ​បាន​​ក្លាយ​ជាម្ចាស់​ខ្សែក្រវាត់​​​ស្ថាប័ន​WBO បន្ទាប់​ពី​ឈ្នះកីឡាករ​អូ​ស្ត្រា​លី Michael Katsidis ដោយ​ពិន្ទុ​​ កាល​ពីថ្ងៃទី​​​៥ ខែវិច្ឆិ​កា​​​ ឆ្នាំ​​២០១១ ។ ដោយ​ឡែក​កីឡាករ​បេល​ត្រាន​​ ​ទោះ​​បី​​​​​​​​​គេ​មាន​បទ​ពិ​សោធន៍​ប្រ​កួត​តិច​ជាង​រីកគី បឺន​ក្តី (៣១​លើក​)​ ប៉ុន្តែ​​នៅ​ក្នុងជ័យ​ជម្នះ​រ​បស់​គេ​ចំ​នួន​​២៧​លើក គឺ​គេ​​​ផ្ដួល​ដៃ​គូ​ឱ្យ​ស​ន្លប់​​បាន​ដល់​ទៅ​​​១៧​​​លើក​ ​ឯ៦លើក​ចាញ់​គូ​ប្រ​កួត និង​ស្មើ១លើក ៕