ទទួល​ទាន​គ្រឿងស្រ​វឹងមុន​​មាន​ផ្ទៃ​ពោះលើក​​ដំ​បូង​ជួប​ហា​និភ័យ​ខ្ពស់​ពី​មហារីក​ដោះ​


ក្រុម​អ្នក​ស្រាវ​ជ្រាវ​សហ​រដ្ឋ​អា​មេរិក​បាន​និយាយ​ថា ការ​សេព​គ្រឿង​ស្រ​វឹង​មុន​​មាន​ផ្ទៃ​ពោះ​​លើក​ដំ​បូង​បង្កើន​ហានិភ័យ​ពី​ជំ​ងឺ​មហារីក​ដោះ​ដល់​ស្ត្រី​ពេល​ក្រោយ​ក្នុង​ជី​វិត ។ ការ​សិក្សា​លើក​មុន​​​បាន​ពិ​និត្យ​មើល​​​ហានិភ័យ​មហារីក​ដោះ​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ក៏​ដូចជា​ផល​ប៉ះ​ពាល់​នៃការ​ផឹក​ស្រា​របស់​យុវវ័យ​លើ​​ជំ​ងឺ​ដោះ​ដែល​មិន​មែន​ជា​មហារីក​ផងដែរ ប៉ុន្តែ​ការ​សិក្សា​ខាង​លើ​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ពាក់​ព័ន្ធ​គ្នា​នោះ​ទេ ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​​មក​ពី​សាកល​វិទ្យា​ល័យ​វ៉ា​សីុ​ន​តោន សហរដ្ឋ​អា​មេរិក​បាន​បញ្ជាក់​ថា ជា​លិ​កា​សុដន់​ងាយ​នឹង​រង​ឥទ្ធិ​ពល​យ៉ាង​ពិ​សេស​ពី​សារ​ធាតុ​បង្ក​ជា​មហារីក​ក្នុង​អំ​ឡុង​រយៈ​ពេល​នោះ ។ ការ​ធ្វើ​វិ​ភាគ​​​ស្ត្រី​​មួយ​ក្រុម​ប្រ​មាណ ១១៦.៦៧១​ នាក់​​ដែល​មាន​អា​យុ​ចន្លោះ​ពី​ ២៥​ឆ្នាំ​ទៅ​ ៤៤ឆ្នាំ​​ដោយ​ផ្អែក​លើ​ប្រ​វត្តិ​វេជ្ជ​សាស្ត្រ​ ប្រ​វត្តិ​បន្ត​ពូជ​និង​បែប​បទ​នៃ​ការរស់​នៅ​របស់​ពួក​គេ​ម្នាក់ៗ​បង្ហាញ​ថា រយៈ​ពេល​មក​រដូវ​​​រហូត​ដល់ការ​មាន​ផ្ទៃ​ពោះ​លើក​ដំ​បូង​កាន់​តែ​យូរ អត្រា​ប្រ​ឈម​នឹង​មហារីក​ដោះ​មាន​កាន់​តែ​ខ្ពស់​ផងដែរ ។ ប្រៀប​ធៀប​ជា​មួយ​អ្នក​មិន​សេព​គ្រឿង​ស្រ​វឹង​ដែល​ឆាប់​មក​រដូវ​ឃើញ​ថា អ្នក​សេព​គ្រឿង​ស្រ​វឹង​ដែល​មាន​ចន្លោះ​ពេល​មក​រដូវ​និង​មាន​ផ្ទៃ​ពោះ​លើក​ដំបូង​​​ ជួប​ហានិភ័យ​មហារីក​ដោះ​ដល់​៨១​ភាគ​រយ ។​

ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ Journal of the National Cancer Institute បង្ហាញ​ទៀត​ថា រាល់​ការ​ផឹក​ស្រា​បៀរមួយ​កំប៉ុង ឬស្រា​មួយ​កែវ​អាច​បង្កើន​អត្រា​ប្រ​ឈម​កើ​ត​មាន​មហារីក​ដោះ​ដល់​ស្ត្រី​វ័យ​ក្មេង​ ១៣​ភាគ​រយ ។ អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ វេជ្ជ​បណ្ឌិត Ying Liu​ បាន​ថ្លែង​ថា ៖ «ឪពុក​ម្តាយ​គួរ​អប់​រំ​កូន​ស្រី​របស់​ខ្លួន​ពី​ទំនាក់​ទំ​នង​រវាង​ការ​សេព​គ្រឿង​ស្រ​វឹង​និង​មហារីក​ដោះ ។ នេះគឺ​ជា​រឿង​សំ​ខាន់​ ពី​ព្រោះ​ពេល​នេះ​យើង​បាន​រក​ឃើញ​ច្បាស់​ហើយ​ថា ការ​មក​រដូវ​គឺ​ជា​ប់​ពាក់​ព័ន្ធ​យ៉ាង​សំ​ខាន់ ​ចំពោះ​ជំ​ងឺ​មហារីក​សុដន់​» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ