ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុងដឹក​អ្នក​ដំណើរពន្លះ​​ជាមួយ​រថយន្ត​ដឹក​គោ​ជ្រុល​បុក​ចូល​ផ្ទះ​ប្រជាពល​រដ្ឋ​​ស្លា.ប់​ម្នាក់

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ មនុស្ស​២នាក់​បាន​ប៉ើង​ខ្ទាត​ចេញ​ពី​រថយន្ត​ក្រុង​​ធ្លាក់មក​ថ្នល់​ជាតិ បណ្តាល​ឱ្យស្លា.ប់​ម្នាក់​ របួស​ធ្ងន់​ម្នាក់​ ក្នុង​ហេតុការ​ណ៍គ្រោះ​ថ្នាក់​ចរាចរណ៍ដ៍រន្ឋត់​មួយ​ បង្កឡើងរវាងរថយន្ត​ក្រុងដឹក​អ្នក​ដំណើរបុក​រះ​ជាមួយ​រថយន្ត​ដឹក​គោ ហើយ​​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពល​រដ្ឋ​​​ខ្ទេច​មួយខ្នង​​

ខេត្ត​កំពង់​ឆ្នាំង ៖ មនុស្ស​២នាក់​បាន​ប៉ើង​ខ្ទាត​ចេញ​ពី​រថយន្ត​ក្រុង​​ធ្លាក់មក​ថ្នល់​ជាតិ បណ្តាល​ឱ្យស្លាប់​ម្នាក់​ របួស​ធ្ងន់​ម្នាក់​ ក្នុង​ហេតុការ​ណ៍គ្រោះ​ថ្នាក់​ចរាចរណ៍ដ៍រន្ឋត់​មួយ​ បង្កឡើងរវាងរថយន្ត​ក្រុងដឹក​អ្នក​ដំណើរបុក​រះ​ជាមួយ​រថយន្ត​ដឹក​គោ ហើយ​​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពល​រដ្ឋ​​​ខ្ទេច​មួយខ្នង​​ ​កាលពី​វេលា​ម៉ោង​១២និង​១០នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃទី​៩ កញ្ញា​ ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥ ចន្លោះ​គីឡូ​ម៉ែត្រ​៩៧និង​៩៨ ស្ថិតក្នុង​ភូមិសាលាផ្លូវ​វាយ​ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ ។

មន្ត្រី​ប៉ូលិស​ចរាចរស្រុក​រលាប្អៀរ​ប្រាប់​ឱ្យដឹងថា មុនពេល​កើត​ហេតុ​ រថយន្ត​ក្រុង​មួយគ្រឿង​ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​3A-8915 បើក​ដោយ​ជន​មិន​ស្គាល់​ឈ្មោះ​ ជារបស់​ក្រុម​ហ៊ុន​អង្គរ​អ៊ិច​ប្រេស​​មាន​អ្នក​ដំណើរ​ពេញ​ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​​ ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ ជាផ្លូវ​កោង​​ ស្រាប់​តែមាន​រថយន្ត​ដឹក​គោ​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​ 3B-4344 អ្នក​បើក​បរ​អត់​ស្គាល់​អត្តសញ្ញាណ​ ក៏បាន​បុក​រះ​ពី​ចំហៀង​រថយន្ត​ដឹក​គោ​ បណ្តាល​ឱ្យអ្នក​ដំណើរ​២នាក់​ជិះ​លើ​រថយន្ត​ក្រុង​ ផ្នែក​ខាង​មុខ​ខាង​ឆ្វេង​​​ និង​ជាន់​ខាង​លើ​អ្នក​បើក​បរ​ បាន​ប៉ើង​ចេញ​តាម​កញ្ចក់​រថយន្ត​ធ្លាក់​មកលើ​ថ្នល់​ជាតិ​ ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់ម្នាក់​នៅ​នឹង​កន្លែង ៕