ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​របប​អា​ហារ​ទទួល​ទាន​សម្រាប់​ស្ត្រី​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ

10 ឆ្នាំ មុន

១-អ្វី​ទៅ​ជា​របប​អា​ហារ​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​អំឡុង​ពេលមាន​ផ្ទៃ​ពោះ ?
របប​អា​ហារ​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​អំ​ឡុង​ពេល​មាន​ផ្ទៃ​ពោះ​គឺ​ជា​ផែន​ការ​ទទួល​ទាន​អាហារ​៣​ពេល​ដែល​ផ្តល់​នូវ​បរិ​មាណ​កាឡូ​រី​ និង​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដល់​ស្ត្រី​អំឡុង​ពេល​ពពោះ ។ ស្ថិត​ក្នុង​ពេល​កំពុង​ពពោះ ស្ត្រី​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​កាឡូ​រី​

១-អ្វី​ទៅ​ជា​របប​អា​ហារ​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​អំឡុង​ពេលមាន​ផ្ទៃ​ពោះ ?
របប​អា​ហារ​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​អំ​ឡុង​ពេល​មាន​ផ្ទៃ​ពោះ​គឺ​ជា​ផែន​ការ​ទទួល​ទាន​អាហារ​៣​ពេល​ដែល​ផ្តល់​នូវ​បរិ​មាណ​កាឡូ​រី​ និង​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដល់​ស្ត្រី​អំឡុង​ពេល​ពពោះ ។ ស្ថិត​ក្នុង​ពេល​កំពុង​ពពោះ ស្ត្រី​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​កាឡូ​រី​ និង​សារ​ធាតុ​ចិញ្ចឹម​បន្ថែម​ដើម្បី​ផ្គត់​ផ្គង់​ដល់​​ទារក​ដែល​ត្រូវ​ការ​លូត​លាស់ ។ ទន្ទឹម​នឹង​នេះ​ ការរក្សា​ទម្ងន់​កូន​ក្នុង​ផ្ទៃ​ឱ្យស្ថិត​ក្នុង​កម្រិត​មួយ​ត្រឹម​ត្រូវ​ក៏​ជា​ផ្នែក​មួយ​សំ​ខាន់​ណាស់​ដែរ ។ របប​អា​ហារ​ដែល​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​គឺ​ជា​គន្លឹះ​មួយ​ជួយ​ធ្វើ​ឱ្យ​ប្រ​សើរ​ដល់​ចំណុច​នេះ ។

២- តើ​អា​ហារ​អ្វី​ខ្លះ​ដែល​ស្ត្រី​ក្នុង​ពេល​ពពោះ​គួរ​ទទួល​ទាន ?
បរិ​មាណ​កាឡូ​រី​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​គឺ​​អា​ស្រ័យ​លើ​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃរបស់គេ​ ទម្ងន់​ខ្លួន​​របស់​គេ​មុន​ពេល​មាន​ផ្ទៃ​ពោះ និង​ទម្ងន់​ខ្លួន​បច្ចុប្បន្ន ។ អ្នក​ជំ​នាញ​បាន​បែង​ចែក​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​៣​ដំណាក់​កាល ។ ដំ​ណាក់​កាល​ទី​១​ ស្ត្រី​ពុំ​ត្រូវ​ការ​ចាំ​បាច់​នូវ​កាឡូ​រី​បន្ថែម​នោះ​ទេ​ ប៉ុន្តែ​ដំណាក់​កាល​ទី​២និង​ទី​៣​ ពួក​គេ​ត្រូវ​ការ​កាឡូ​រី​បន្ថែម​​​ប្រមាណ​ជា ៣០០​កាឡូ​រី​ក្នុង​មួយ​ថ្ងៃ ។

+ ផ្លែ​ឈើ​និង​បន្លែ ៖ ក្នុង​ពេល​​បាយ​ម្តង​ៗ ស្ត្រី​គួរ​ទទួល​ទាន​​បន្លែ​ និង​ផ្លែ​ឈើ​ឱ្យ​បាន​៥០​ភាគ​រយ ។ ចំពោះ​ផ្លែ​ឈើ គេ​គួរ​ជ្រើស​យក​ស្រស់​ៗ​(ក្រូច​ពោធិ៍សាត់ ឬ​ចេក១ផ្លែ)ខណៈ​ទឹក​ផ្លែ​ឈើ​ស្រស់​អាច​ផឹក​ត្រឹម​១ពែង ។  ឯបន្លែ​ គេ​គួរ​ជ្រើស​យក​ប្រ​ភេទ​ពណ៌​បៃ​តង​ចាស់​(ផ្កា​ខាត់​ណា​ខៀវ ស្ពៃស្លឹក-spinach ស្ពៃ​ក្រញាញ់​​បូកគោ) ពណ៌​ក្រ​ហម និង​ពណ៌ទឹក​ក្រូច (ការ៉ុត ដំឡូងជ្វា ល្ពៅ ត្រ​ឡាច និងម្ទេសជា​ដើម) ។
+ ពពួក​គ្រាប់​ធញ្ញជាតិ ៖ មាន​ដូច​ជាស្រូវ​សាឡី អង្ករសម្រូប អង្ករ​ធម្ម​តា ពោត… ។
+ ប្រ​ភេទ​ផលិ​ផល​ទឹក​ដោះ​គោ ៖ ចូរ​ជ្រើស​រើស​ផលិត​ផល​ទឹក​ដោះ​គោ​ដែល​គ្មាន​សារ​ធាតុ​ខ្លាញ់​ ឬ​មាន​ខ្លាញ់​តិច​តួច ។
+ សាច់​និង​អា​ហារ​ផ្សេង​ទៀត​ដែល​មាន​ប្រូ​តេអុីន ៖ ចូ​រ​ជ្រើស​រើស​យក​សាច់​មិន​ជាប​់​ខ្លាញ់ សាច់មាន់​ សាច់​ទា ត្រី…។​ គេ​អាច​ប្រើ​វិធី​មង្អិន​មាន​ដូច​ជា អាំង ដុត ស្ងោរ ប៉ុន្តែ​​ចៀស​វាង​ចៀន ។ ជំ​នួស​សាច់​ទាំង​នេះ​ដោយ​ពពួក​អា​ហារ​សមុទ្រ​ម្តង​ក្នុង​មួយ​សប្តាហ៍។

៣- តើ​គួរ​ចៀស​វាង​ទទួល​ទាន​អ្វី​ខ្លះ​ ?
ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​ចៀស​វាង​ទទួល​ទាន​ដូចជា ៖
– គ្រឿង​ស្រ​វឹង ៈ ការ​ផឹក​ស្រា​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​បណ្តាល​ឱ្យកូន​រលូត កូន​កើត​មក​តូច​ខុស​ពី​ធម្ម​តា និង​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខ​ភាព​ជាច្រើន​ទៀត​ពេល​ក្រោយ​ ។
– សារ​ធាតុ​កាហ្វេអុីន ៈ វា​មិន​ទាន់​ប្រាកដ​១០០​ភាគ​រយ​ទេ​ដែល​ថា សារ​ធាតុ​នេះ​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ ប៉ុន្តែ​ការ​កំណត់​កម្រិត​បរិ​មាណ​នៃ​ការ​ប្រើ​ប្រាស់​នឹង​ជួយ​​េ​កាត់​បន្ថយ​​បញ្ហា​សុខ​ភាព​ផ្សេង​ៗដល់​កូន​ ។ សារ​ធាតុ​កា​ហ្វេអុីន​មាន​នៅ​ក្នុង កា​ហ្វេ តែ  សូ​កូ​ឡា ភេសជ្ជ​ៈប៉ូវ​កម្លាំង..​។
– អា​ហារ​មាន​ផ្ទុក​សារ​ធាតុបា​រ៉ត(Hg) ៈ Hgត្រូវ​បាន​គេ​ឃើញ​មាន​នៅ​ក្នុង​ត្រី​ និង​ក្តាម បង្គា បង្កង ងាវ​ ខ្យង ខ្ចៅ​ ។ ត្រី​ប្រ​ភេទ​ខ្លះ​មាន​សារ​ធាតុ​បា​រ៉ត​ច្រើន​ ហើយ​ប្រ​សិន​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទទួល​ទាន​នឹង​នាំ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​កូន​ ។​ ចូរ​ស្វែង​រក​ត្រី​ប្រភេទ​ណា​ដែល​មាន​សារ​ធាតុ​នេះ​ទាប ។ ចូរ​ចៀស​វាង​ទទួល​ទាន សាច់​ត្រី​ឆ្លាម ត្រីច្រ​មុះ​ស្រួច​ដូចដាវ ត្រី​ស្បៃកាធំ ។
– អា​ហារ​ឆៅ​ឬ​ឆ្អិន​ជ្រុល ៖ មិន​គួរ​ទទួល​ទាន​សាច់​ឆៅ មាន់ឆៅ ត្រី​​ឆៅ ស៊ុតឆៅ ឬបង្គា បង្កង ក្តាមឆៅនោះ​ទេ ។

៤- តើ​គួរ​ទទួល​ទាន​យ៉ាង​ដូច​ម្តេ​ចនៅ​ពេល​ចាញ់​ខ្លាំង​និង​បន្ថយ​ការ​ទល់​លា​មក ?
ជា​ធម្ម​តា​ ការ​ចាញ់​កូន​កើត​មាន​អំ​ឡុង​២-៣​ខែ​ដំ​បូង​ ។ ដើម្បី​ជួយ​សម្រួល​អា​ការៈ​ចាញ់​ឱ្យ​ថយ​ចុះ​ស្ត្រី​គួរ​ទទួល​ទាន​តិច​ៗ តែ​ឱ្យ​ច្រើន​ដង​ ។ គួរ​ទទួល​ទាន​អា​ហារ​ដែល​មាន​ផ្ទុក​ Carbohydrate​ ច្រើនដូចជា បាយ​ នំប៉័ង នំ​ប្រៃ នំ Pasta ។ល។ ទទួល​ទាន​សារ​ធាតុរាវនៅ​ចន្លោះ​ពេល​បាយ ។ ចំពោះ​ការ​ទល់​លា​មក​វិញ​គឺ​អាច​កាត់​បន្ថយ​បាន​តាម​រយៈការ​ទទួល​ទាន​បន្លែ​ឆៅ ផ្លែ​ឈើ​ និង​អា​ហារ​ផ្សេង​ៗទៀត​ដែល​មាន​សារ​​ធាតុ​សរ​សៃ​ខ្ពស់ ៕