រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩កើតឡើង១៨លើក(យប់១១លើក) ស្លាប់ប្រុស៦នាក់ របួសធ្ងន់១៧នាក់(ស្រី៥នាក់)របួសស្រាល១១នាក់(ស្រី២នាក់) ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន៨លើកស្លាប់៤នាក់, មិនគោរពសិទ្ធិ៤លើកស្លាប់១នាក់,មិនប្រកាន់ស្តាំ២លើក, ប្រជែង១លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង១លើកស្លាប់១នាក់, ងងុយដេក១លើក ។ សរុបស្លាប់៦នាក់ ម៉ូតូស្លាប់២នាក់(មិនពាក់មួក២នាក់) ថ្មើរជើង៣នាក់, រថយន្តធំ១នាក់ ។
គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ៣លើក, ម៉ូតូនិងរថយន្តតូច៥លើកស្លាប់១នាក់, ម៉ូតូនិងរថយន្តធំ១លើកស្លាប់១នាក់, ម៉ូតូនិងផ្សេងៗ១លើក, រថយន្តតូចនិងរថយន្តតូច២លើក, រថយន្តតូចនិងថ្មើរជើង១លើក, រថយន្តធំនិងថ្មើរជើង៣លើកស្លាប់៣នាក់, រថយន្តធំក្រឡាប់១លើកស្លាប់១នាក់ ។
បណ្តាលឲ្យខូចខាតយាន៣១គ្រឿងក្នុងនោះមាន : ម៉ូតូ១២គ្រឿង,រថយន្តតូច៩គ្រឿង,រថយន្តធំ៨គ្រឿង,ផ្សេងៗ២គ្រឿង,ថ្មើរជើង៤នាក់ ។ យានយន្តបង្កហេតុ : ម៉ូតូ៤លើក, រថយន្តតូច៦លើក, រថយន្តធំ៧លើក, យានផ្សេងៗ១លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៨លើក, ផ្លូវខេត្ត៩លើក,ផ្លូវលំ១លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ភ្នំពេញ២លើកស្លាប់១នាក់ របួស៣នាក់, ខេត្តកំពង់ស្ពឺ២លើកស្លាប់១នាក់ របួស២នាក់, ខេត្តកំពត២លើកស្លាប់១នាក់,ព្រៃវែង៣ លើកស្លាប់៣នាក់របួស៣នាក់ និងខេត្តព្រះសីហនុ២ លើកស្លាប់១នាក់របួស១នាក់ ។
លទ្ធផលត្រួតពិនិត្យថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ : មធ្យោបាយចូលគោលដៅ៦៧០៩គ្រឿង (ម៉ូតូ៥៦%) មធ្យោបាយល្មើស៩៤០គ្រឿង (៣៧%) អប់រំ៣៣៥គ្រឿង (ម៉ូតូ៦៦%) មធ្យោបាយពិន័យ៦០៥គ្រឿង
(ម៉ូតូ៨៤%) ។
លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩បានចុះអនុវត្ត៦៣គោលដៅ : ម៉ូតូចូលគោលដៅ៣៦៧៩គ្រឿង អប់រំ២២៣គ្រឿង ពិន័យចំនួនសរុប៥២៨គ្រឿង (មួក៣៩១គ្រឿង កញ្ចក់១១៧គ្រឿង ស្រវឹងគ្មាន ផ្សេងៗ២០គ្រឿង ៕
ចែករំលែកព័តមាននេះ