ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ្នក​មិន​គួរ​ដាក់​របស់​ទាំងនេះ​នៅ​ក្នុង​កាបូប​ប្រាក់

5 ឆ្នាំ មុន

អ្នក​ណា​ក៏​មាន «​កាបូប​ប្រាក់​» ដាក់​តាម​ខ្លួន​ដែរ ហើយ​ក្នុង​កាបូប​នោះ ក្រៅពី​ដាក់​ប្រាក់​កាស​នោះ លោក​អ្នក​តែង​ដាក់​របស់របរ​ជា​ច្រើន​តូច​ជា​អត្ដសញ្ញាណប័ណ្ណ​, កាត​គ្រី​ឬ​ប័ណ្ណ​សម្គាល់​យានយន្ដ​, កាត​អេ​ធី​អឹ​ម និង​សៀវភៅ​ធនាគារ​ជាដើម ។…

អ្នក​ណា​ក៏​មាន «​កាបូប​ប្រាក់​» ដាក់​តាម​ខ្លួន​ដែរ ហើយ​ក្នុង​កាបូប​នោះ ក្រៅពី​ដាក់​ប្រាក់​កាស​នោះ លោក​អ្នក​តែង​ដាក់​របស់របរ​ជា​ច្រើន​តូច​ជា​អត្ដសញ្ញាណប័ណ្ណ​, កាត​គ្រី​ឬ​ប័ណ្ណ​សម្គាល់​យានយន្ដ​, កាត​អេ​ធី​អឹ​ម និង​សៀវភៅ​ធនាគារ​ជាដើម ។ យោង​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា មាន​របស់របរ​មួយ​ចំនួន​លោក​អ្នក​មិន​គួរ​ដាក់​ក្នុង​កាបូប​នោះ​ទេ ព្រោះថា​នៅ​ពេល​វា​បាត់បង់ វា​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​អ្នក​រញ៉េរញ៉ៃ​។ ដូច្នេះ យើង​មក​មើល​ថា តើ​មាន​អ្វីខ្លះ​មិន​គួរ​ដាក់​ក្នុង​កាបូប​ប្រាក់ ?

១-​វិក្កយបត្រ ៖ មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ទុក​វិក្កយបត្រ​ក្នុង​កាបូប​ប្រាក់ ព្រោះ​ត្រូវការ​ដឹង​ព័ត៌មាន​ថា ពួក​គេ​ចាយវាយ​ទៅ​លើ​អ្វីខ្លះ និង​ប៉ុន្មាន ។ ម្យ៉ាងវិញទៀត គឺ​ដើម្បី​ថា ទំនិញ​ដែល​ទិញ​មក​មិន​ពេញចិត្ត ពួក​គេ​នឹង​បាន​យក​ទៅ​ប្រគល់​ឲ្យ​វិញ ប៉ុន្តែ​បើ​យើង​ធ្វើ​ឲ្យ​កាបូប​ប្រាក់​បាត់ វិក្កយបត្រ​ដែល​ទុក​នៅ​ក្នុង​កាបូប​នោះ គឺ​ប្រាប់​ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេង​ៗ​របស់​យើង​បាន មាន​ទាំង​តួលេខ Credit Cards និង​ឈ្មោះ ។

ហេតុនេះ បើ​យើង​ត្រូវការ​ទុក​វិក្កយបត្រ គួរតែ​ទុក​នៅ​កន្លែង​ផ្សេង មិនមែន​នៅ​ក្នុង​កាបូប​ប្រាក់​ទេ ដើម្បី​ការពារ​ហេតុការណ៍​ខាងលើ​នេះ ។

២-​ប័ណ្ណឥណទាន​ឬ​ប័ណ្ណ​ឥណ​ពន្ធ (Credit Cards or Debit Cards) ៖ មនុស្ស​ខ្លះ​មាន Credit Cards ឬ Debit Cards ជា​ច្រើន និង​យក​វា​ដាក់​ក្នុង​កាបូប​ប្រាក់ ហើយ​នៅ​ពេល​វា​បាត់​នោះ ក៏​ទូរស័ព្ទ​ផ្អាក​ប័ណ្ណ​ទាំងនោះ​ជា​បន្តបន្ទាប់ ។ វា​ជា​ការ​ខាត​ពេលវេលា ធ្វេសប្រហែស ហើយ​មាន​អ្នក​លួច​យក​ទៅ​ប្រើប្រាស់​មិនដឹង​ប៉ុន្មាន​ដង​ហើយ​ទេ ។

ហេតុនេះ គួរតែ​ទុក​របស់​ទាំងនោះ​នៅផ្ទះ បើ​ត្រូវការ​យក​ជាប់​ជាមួយ គឺ​យក​ត្រឹមតែ​២​ប័ណ្ណ គឺ​ប័ណ្ណ​ដក​ប្រាក់សុទ្ធ និង​ប័ណ្ណ​មួយទៀត​ប៉ុណ្ណោះ ចំណែក​ប័ណ្ណ​នៅ​សល់ គឺ​ទុក​នៅផ្ទះ​។ ក្រៅពី​នេះ ការ​ធ្វើ​ដូចនេះ​ជួយ​ឲ្យ​យើង​មិន​ចាយវាយ​ប្រាក់​លើស​ភាព​ចាំបាច់​ផង​ដែរ ។

៣-​ទូរស័ព្ទ​ដៃ ៖ បច្ចុប្បន្ន យើង​តែង​ទុក​ទូរស័ព្ទ​ដៃ​ចេញ​ថ្មី​ជាមួយ​ឯកសារ​សំខាន់ ប្រាក់ និង​ប័ណ្ណ​ផ្ទាល់ខ្លួន​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ យើង​គួរតែ​ញែក​ចេញពី​គ្នា​រវាង​ទូរស័ព្ទ​ដៃ និង​កាបូប​ប្រាក់ ព្រោះ​វា​នឹង​ជា​រឿង​រវល់​ខ្លាំង នៅ​ពេល​យើង​ធ្វើ​ឲ្យ​កាបូប​ប្រាក់​បាត់ គឺ​គ្មាន​ទូរស័ព្ទ​សម្រាប់​ទាក់ទង ឬ​ប្តឹង​ពី​ហេតុការណ៍​ផ្សេង​ៗ​ដែល​កើតឡើង​ឡើយ​។ ហេតុនេះ គួរតែ​បែងចែក​រវាង​ទូរស័ព្ទ​ដៃ និង​កាបូប​ប្រាក់ មិន​ឲ្យ​នៅ​កន្លែង​តែ​មួយ។

៤-​សៀវភៅបញ្ជី​ធនាគារ ៖ មាន​មនុស្ស​ជា​ច្រើន​បាន​ទុក​សៀវភៅបញ្ជី​ធនាគារ​ផ្សេង​ៗ​នៅ​ក្នុង​កាបូប​ប្រាក់​ពួក​គេ ដែល​យើង​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ ព្រោះ​នៅ​ពេល​បាត់​កាបូប​ប្រាក់ សៀវភៅបញ្ជី​ធនាគារ​ទាំង​នោះ​នឹង​ក្លាយជា​ផ្លូវ​ឲ្យ​ពួក​ចោរ​ទាំងឡាយ​បន្លំ​ឯកសារ និង​ចាយវាយ​ប្រាក់​ក្នុង​ធនាគារ​របស់​យើង​បាន​ដោយ​ងាយ ។ ដូច្នេះ គួរតែ​ដាក់​សៀវភៅបញ្ជី​ធនាគារ​ផ្សេង​ៗ​នៅផ្ទះ វា​នឹង​មាន​សុវត្ថិភាព​ជាង ។

៥-​មូលប្បទានប័ត្រ​/​សែក ៖ សែក ដែល​ទុក​ចោល​អាច​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ពួក​ចោរលួច​ប្រើប្រាស់​បាន​ដោយ​ងាយ ទោះបីជា​ក្នុង​ពេល​បន្តបន្ទាប់​មក​មានការ​ផ្អាក​សុពលភាព​ក្តី ប៉ុន្តែ​លេខ​សម្ងាត់​ធនាគារ និង​ចំណុច​លម្អិត​ផ្សេង​ៗ​របស់​លោក​អ្នក គឺ​នៅ​ជាមួយ​អ្នក​លួច​ទៅ​នោះ ដែល​ពួក​គេ​អាច​ស៊ើប​រកបាន​មិន​លំបាក ។

ក្រៅពី​នេះ នៅ​មាន​សម្ភារ​មួយ​ចំនួន​ទៀត​ដែល​យើង​មិន​គួរ​ទុក​ក្នុង​កាបូប​ប្រាក់ ដូច​ជា កូនសោ គ្រឿង​អលង្ការ និង​របស់​មាន​តម្លៃ​ផ្សេង​ៗ​។ យើង​គួរតែ​ថែរក្សា និង​ការពារ​ទ្រព្យសម្បត្តិ​ទាំងនេះ​ឲ្យ​បាន​ហ្មត់ចត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ