ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​អា​ល្លឺ​ម៉​ង់​ប្រាប់​ពី​គន្លឹះ​ក្លាយជា​អ្នកមាន

5 ឆ្នាំ មុន

មិនមែន​ជា​ព្រេងសំណាង​ពី​បុព្វេ ឬ​ក្លាយជា​មហាសេដ្ឋី​ដោយ​ចៃដន្យ​នោះ​ទេ លោក Bodo Schafer ជនជាតិ​អា​ល្លឺ​ម៉​ង់​បាន​ប្រែក្លាយ​ជីវិត​ពី​ភាព​ក្រីក្រ មក​ជា​មហាសេដ្ឋី​ដ៏​ល្បីល្បាញ​នៅ​ទូ​ទាំង​ពិភពលោក ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង គំនិត​ប្រាជ្ញា​សុទ្ធ​សាទ ក្នុង​នោះ​ពាក្យ​ដែល​លើកទឹកចិត្ត​ក្នុង​ការ​គ្រប់គ្រង​ប្រាក់​របស់​លោក​មាន​៣​ចំណុច​គឺ…

មិនមែន​ជា​ព្រេងសំណាង​ពី​បុព្វេ ឬ​ក្លាយជា​មហាសេដ្ឋី​ដោយ​ចៃដន្យ​នោះ​ទេ លោក Bodo Schafer ជនជាតិ​អា​ល្លឺ​ម៉​ង់​បាន​ប្រែក្លាយ​ជីវិត​ពី​ភាព​ក្រីក្រ មក​ជា​មហាសេដ្ឋី​ដ៏​ល្បីល្បាញ​នៅ​ទូ​ទាំង​ពិភពលោក ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង គំនិត​ប្រាជ្ញា​សុទ្ធ​សាទ ក្នុង​នោះ​ពាក្យ​ដែល​លើកទឹកចិត្ត​ក្នុង​ការ​គ្រប់គ្រង​ប្រាក់​របស់​លោក​មាន​៣​ចំណុច​គឺ សន្សំទុក , កំណត់​ចំនួន​ប្រាក់ និង​វិនិយោគ ហើយ​លោក​បាន​ផ្តល់​ជា​គោល​គំនិត​នៃ​ការ​មានទ្រព្យ​ដូច​ខាងក្រោម​នេះ ៖

១-​រក​មូលហេតុ​១០​ចំណុច ៖ រក​មូលហេតុ​ថា ហេតុ​អ្វី​បានជា​យើង​ចង់​មាន ហើយ​សរសេរ​នូវ​ហេតុផល​នោះ​ចេញ​មក ។

២-​បង្ហាញ​រូបភាព​នៃ​ក្តី​សុបិន ៖ ការ​គិត​ស្រមៃ​ជា​រូបភាព​ជួយ​ឲ្យ​យើង​ចូល​ទៅ​ជិត​ភាព​ជោគជ័យ​ច្រើន​ជាង​ការ​សរសេរ​នៅ​ក្នុង​សៀវភៅ ។ ក្រៅពី​នេះ ចូរ​សន្យា​ជាមួយ​ខ្លួនឯង​ថា យើង​នឹង​កត់​ត្រាទុក​នូវ​ភាព​ជោគ​ជ័យ និង​នឹក​ដល់​ភាព​ជោគជ័យ​ឱ្យ​ចេញ​ជា​រូបភាព​ប្រចាំ​ថ្ងៃ ។

៣-​កត់ត្រា​ភាព​ជោគជ័យ​ប្រចាំ​ថ្ងៃ ៖ ដើម្បី​បង្កើត​កម្លាំង​បណ្តាល​ចិត្ត​ដល់​ខ្លួនឯង គឺ​ចាត់ទុកជា​ការ​បង្កើត​ភាព​ជឿជាក់​ដល់​ខ្លួន​យើង និង​ឈាន​ទៅ​រក​ភាព​ក្លាហាន​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ក្នុង​ជីវិត ។

៤-​ព្យាយាម និង​តាំងចិត្ត ៖ អ្នក​ដែល​មាន គឺ​អ្នក​បាន​ព្យាយាម​រក​វិធី​ដោះស្រាយ​បញ្ហា​ឱ្យ​អ្នក​ដទៃ ដោយ​តាំងចិត្ត​ធ្វើ​អ្វី​ដែល​ស្គាល់ និង​អ្វី​អាច​ធ្វើ​បាន ។

៥-​រក​ប្រាក់​ពី​អ្វី​ដែល​ចូល​ចិត្ត និង​ស្ទាត់ជំនាញ ៖ ព្យាយាម​គិតដល់​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ច្រើន ដោយ​សួរ​ខ្លួនឯង​រៀងរាល់ថ្ងៃ​ថា យើង​ចូល​ចិត្ត​ធ្វើ​អ្វី ស្ទាត់ជំនាញ​ខាង​អ្វី ហើយ​គិត​មើល​ថា នឹង​រក​ប្រាក់​ពី​ត្រង់នោះ​បាន​យ៉ាងដូចម្តេច ។ អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ភាគច្រើន គឺ​ដោយសារ​បាន​ធ្វើ​អ្វី​ពី​ការ​ចូល​ចិត្ត ។

៦-​ចំណាយ​ប្រាក់​តែ​អ្វី​ចាំបាច់ ៖ មុន​នឹង​ចំណាយ​ប្រាក់​គ្រប់ពេល ចូរ​សួរ​ខ្លួនឯង​ថា តើ​វា​ចាំបាច់​ដែរ​ឬទេ ។

៧-​រៀន​ពី​ហិរញ្ញវត្ថុ ៖ ចាប់ផ្តើម​ធ្វើ​តាម​ក្តី​សុបិន​របស់​ខ្លួន ដោយ​ការ​រៀនសូត្រ​ពី​ផ្នែក​ហិរញ្ញវត្ថុ ។

៨-​យើង​នឹង​ស្វែងរក​ប្រាក់​បាន​ប៉ុន្មាន ៖ គឺ​អាស្រ័យ​លើ​ការ​ជឿជាក់​លើ​ខ្លួនឯង ហើយ​វា​ក៏​ជួយ​ឱ្យ​យើង​ស្វែងរក​អ្វី​ដែល​អាច​ធ្វើ​បាន ឬអ្វី​ដែល​មិន​អាច​ធ្វើ​បាន​ផង​ដែរ ។

៩-​ប្រាក់​នឹង​នៅ​ជាមួយ​មនុស្ស​ដែល​បាន​ត្រៀមខ្លួន​ប៉ុណ្ណោះ៖ មនុស្ស​ដែល​រក​ប្រាក់​បាន​ដោយ​ត្រឹមត្រូវ នឹង​មាន​ប្រាក់​ដ៏​ច្រើន ។

១០-​ចាប់ផ្តើម​វិនិយោគ ៖ ចាប់ផ្តើម​វិនិយោគ គឺជា​ចំណុច​ឈាន​ទៅ​រក​ការ​មានទ្រព្យ​សម្បត្តិ ។

១១-​ចំនួន​ប្រាក់​គ្មាន​ភាព​សំខាន់ ៖ អ្វី​ដែល​សំខាន់ គឺ​យើង​នឹង​ធ្វើ​យ៉ាងណា​ជាមួយ​ប្រាក់​នោះ ? យើង​នឹង​ត្រូវ​រៀនសូត្រ​ពី​ការ​ចាត់ចែង​ជាមួយ​វា​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ត្រូវ​មានគុណ​សម្បត្តិ​ផង​ដែរ​ដើម្បី​ក្លាយជា​មនុស្ស​មានទ្រព្យ និង​ប្រាក់​កើនឡើង ។

១២-​កុំ​សោកស្តាយ​នូវ​អ្វី​ដែល​បាត់បង់​ទៅ​ហើយ ៖ ប៉ុ​ន្តែ​ចូរ​អរគុណ​ដល់​ពេលវេលា​ល្អ​ៗ​ដែល​យើង​ធ្លាប់​មាន និង​ចាប់ផ្តើម​ជីវិត​ជា​ថ្មី​ជាមួយនឹង​ផ្លូវ​ទៅ​រក «​ឥស្សរភាព​ផ្នែក​ទឹកប្រាក់​» ។

ក្រោយ​ពី​បាន​អាន​នូវ​ចំណុច​ល្អ​ៗ​ទាំងនេះ តើ​មាន​ចំណុច​ណាខ្លះ​ដែល​លោក​អ្នក​កំពុង​អនុវត្ត? សូម​ចូលរួម​ផ្ដល់​មតិយោបល់ ប្រសិនបើ​លោក​អ្នក​គិត​ថា​មាន​ចំណុច​ល្អ​ៗ​ដើម្បី​ក្លាយជា​អ្នកមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ