ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ឈរ​លេង​បុក​ប៊ី​យ៉ា​ជាមួយ​មិត្តភក្តិ សមត្ថកិច្ច​ឃាត់​ឆែក​បែកធ្លាយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​កំពុង​ឈរ​លេង​បុក​ប៊ី​យ៉ា​ជាមួយ​មិត្តភក្តិ ត្រូវ​បាន​កម្លាំង​នគរបាល​អធិការ​ក្រុងប៉ៃលិន​មានការ​សង្ស័យ​ក៏​ធ្វើការ​ឃាត់ខ្លួន និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នកលេង​ជាមួយ​គ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩…

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​កំពុង​ឈរ​លេង​បុក​ប៊ី​យ៉ា​ជាមួយ​មិត្តភក្តិ ត្រូវ​បាន​កម្លាំង​នគរបាល​អធិការ​ក្រុងប៉ៃលិន​មានការ​សង្ស័យ​ក៏​ធ្វើការ​ឃាត់ខ្លួន និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នកលេង​ជាមួយ​គ្នា ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​តាប​បុក​ប៊ី​យ៉ា​ជាប់​នឹង​ស្ពាន​អូរ​តា​វ៉ៅ ស្ថិត​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ថេ​ង ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​៤​កញ្ចប់ ក្នុង​នោះ​១​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ខាងលើ​ចូល​ទៅ​លេង​បុក​ប៊ី​យ៉ា​ជាមួយ​មិត្តភក្តិ ដោយ​មាន​សេចក្តីរាយការណ៍​មក​នគរបាល ក៏​បាន​ចាត់​កម្លាំង​ឱ្យ​ចុះ​ទៅ​កន្លែង​កើតហេតុ​ខាងលើ ដើម្បី​ធ្វើការ​ឆែកឆេរ​ទៅ​លើ​ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

ក្រោយ​ពេល​ឃាត់ខ្លួន​រួច នគរបាល​បាន​រក​ឃើញ​សុទ្ធតែ​កញ្ចប់​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​សារធាតុ​ញៀន​ជា​ច្រើន​កញ្ចប់​នៅ​ក្នុង​ហោប៉ៅ​ជនសង្ស័យ ទើប​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការ​ក្រុងប៉ៃលិន​ភ្លាម​ៗ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ និង​កសាង​សុំ​ណុំ​រឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ