ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អ្នកក្លាហាន​មែន​បោះសម្តី​ឡើង​ឡូយ​«​តើ​វាយ​ប៉ុណ្ណឹង​អស់​លុយ​ប៉ុន្មាន​ហា​»…!

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ឈ្មោះ ស៊ី​ន ហាក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ រស់នៅ​ភូមិ​អូរ​ទទឹង…

ខេត្តសៀមរាប ៖ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ឈ្មោះ ស៊ី​ន ហាក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ រស់នៅ​ភូមិ​អូរ​ទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ខណៈ​ពេល​នោះ​កម្លាំង​នគរបាល​អធិការ​ស្រុក​បន្ទាយស្រី ចុះ​ទៅ​ដល់​ផ្ទះ​បុរស​ជើង​ខ្លាំង​ក្នុងភូមិ​ដែល​បាន​យក​ដែក​បំពង់​ទីប​ទៅ​វាយ​គេ​ដល់​ផ្ទះ ។

ខណៈ​ជន​រង​គ្រោះ​កំពុង​លក់​ចាប់ហួយ​ហើយ​នាំ​ខ្លួន​យក​មក​សាកសួរ​នៅ​អធិការ​ស្រុក​រួច​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​វាយ​ជន​រង​គ្រោះ​មែន ទើប​កម្លាំង​ជំនាញ​សុំ​គោលការណ៍​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដើម្បី​ធ្វើការ​ឃាត់ខ្លួន ហើយ​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​កំរិត​ធ្ងន់​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

ហេតុ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ក្នុង​អធិការ​ស្រុក​បន្ទាយស្រី​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​អធិការ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នេះ​បើ​តាម​សម្តី​របស់​ប៉ូលិស​ស្រុក​បន្ទាយស្រី ។

លោក​វរសេនីយឯក ឡុ​ង សំណាង អធិការ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​ថា ជនសង្ស័យ​ឈ្មោះ ហ៊ាន ហិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ទទឹង ឃុំ​ព្រះ​ដាក់​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​បាន​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ស៊ី​ន ហាក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ រស់នៅ​ភូមិ​អូរ​ទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។ អំពី​ករណី​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​(​វាយ​នឹង​បំពង់​ដែក​ទីប​) ដែល​កើតឡើង​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​00​នាទី​ថ្ងៃត្រង់ ស្ថិត​នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

ហើយ​ករណី​នោះ​បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​លក់​នំ​បញ្ចុក​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ​ដែល​ស្ថិត​ក្នុងភូមិ​អូរ​ទទឹង ឃុំ​ព្រះ​ដាក់ ដែល​បាន​កើត​ចេញពី​ការ​ប្រចណ្ឌ​ប្រពន្ធ ហើយ​បាន​ឆាត​តប​គ្នា​រវាង ជន​រង​គ្រោះ និង​ជនសង្ស័យរហូត​ដល់​ជនសង្ស័យ​ខ​លម​ក​ប្រាប់​មេ​ប៉ុស្តិ៍​សុំ​វាយ​មនុស្ស​ម្នាក់​​តែ​លោកនាយប៉ុ​ស្តិ៍បាន​ឆ្លើយ​ប្រាប់ហើយ​ណែនាំ​ឱ្យមក​ប៉ុ​ស្តិ៍ដើម្បី​រក​ដំណោះស្រាយ​តាមផ្លូវច្បាប់តែ​មិន​បាន​មក ​។

រហូតដល់ថ្ងែ​ទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ហ៊ាន ហិន ភេទ​ប្រុស អាយុ​៣៨ឆ្នាំ​បាន​យក​បំពង់​ទីប​ប្រវែង​80cm ក៏​ដើរ​តម្រង់​ទៅរក​ជន​រង​គ្រោះ​ដែល​កំពុង​តែ​លក់​អីវ៉ាន់​ចាបហួយ​នៅផ្ទះ ឃើញ​ដូច្នោះ​ក៏​ជន​រង​គ្រោះ​ខាងលើ​ដើរទៅ​រក​ឱ្យ​គេ​ជួយ​ក្បែរ​ផ្ទះ ហើយ​ក៏​ស្ទុះទៅ​យក​ប៉ែលមក​ដើម្បី​ការពារ​ខ្លួន​ ។

​ពេល​នោះ​ជនសង្ស័យ​ក៏​វាយ​តែ​ម្តង​ដោយ​ជន​រង​គ្រោះ​ពុំ​បាន​តបត​ទេគិតតែ​យក​ប៉ែល​រង​ហើយ​ដួល ប៉ះ​ទៅ​នឹង​គល់ឈើ ហើយ​ត្រូវ​ថូផ្កា​បែកបណ្តាល​ឱ្យ​ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ ហូរ​ឈាម ហើយ​ជនសង្ស័យ​វាយ​មក​លើ​ជន​រង​គ្រោះ​ត្រូវ​ពីរ​បំពង់​ទីប​ចំ​ឆ្អឹងជំនីរទៀត​ត្រូវ​បាន​អ្នកលក់​នំ​បញ្ចុក​ជួយ​ទាន់ ។ បន្ទាប់​មក​ត្រូវ​បាន​បងប្អូន​ជន​រង​គ្រោះ​ដឹក​យក​ទៅ​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ក្នុង​ខេត្តសៀមរាប​ ។

​លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​សួរនាំ​រួច​មកជនសង្ស័យ​បាន​ឆ្លើយសារភាព​ថា ខ្លួន​ពិតជា​បាន​យក​ដែក​ទីបវាយ​ទៅ​លើ​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដមែន ថែមទាំង​បោះ​សំដី​ថា «តើវាយ​ប៉ុណ្ណឹងអស់​លុយ​ប៉ុន្មានហា» ​។ បច្ចុប្បន្ន​ជនសង្ស័យត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការចាត់ការ​ទៅ​តាម​និតិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ