ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អំពាវនាវកុំឱ្យ​មានការ​តក់​ស្លុត និង​ជ្រួលច្របល់​ពី​រឿង​ជំងឺ​​ឆ្កែឆ្កួត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទូ​ទាំង​ប្រទេស កុំ​មានការ​តក់ស្លុត​ឬ​ភ័យ​ខ្លាចចំពោះ​ជំងឺ​ឆ្កែ​ខាំ​ ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទូ​ទាំង​ប្រទេស កុំ​មានការ​តក់ស្លុត​ឬ​ភ័យ​ខ្លាចចំពោះ​ជំងឺ​ឆ្កែ​ខាំ​ ។ សម្តេច​តេ​ជោ បាន​អំពាវនាវ​បែប​នេះ​នៅ​ក្នុង​ពិធី​អបអរ​សាទរ​«​ទិវា​ជាតិ​ទីក្រុង​ស្អាត​» លើក​ទី​៧ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​» ដែល​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ។

សម្តេច​តេ​ជោ ហុ​៊​ន សែន ថ្លែង​ថា ក្នុង​រយៈពេល​កន្លង​មកនេះ មានការ​ជ្រួលច្របល់​និង​តក់ស្លុត​ចំពោះ​ការ​ស្លាប់​ដោយសារ​ឆ្កែ​ខាំ ។ សម្តេច​បញ្ជាក់​ថា​៖ខ្ញុំ​សូម​យក​ឱកាស​នេះ អំពាវនាវ​ចំពោះ​ប្រជា​ពលរដ្ឋ សូមកុំ​ឲ្យ​មានការ​តក់ស្លុត​និង​ភ័យ​ខ្លាច រហូត​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​និង​ទីកន្លែង​នានា​មានការ​កកកុញ​ដោយ​អ្នក​ព្យា​យាម​​ទៅ​រក​ចាក់​វ៉ាក់សាំង ដែល​អ្នកខ្លះ​មិន​ត្រូវ​ចាក់​វ៉ាក់សាំង​ក៏​ទៅ​ចាក់​ដែរ​ ។

សម្តេច​តេ​ជោ​បន្ត​ថា អ្នក​ដែល​មិន​មាន​ឆ្កែ​ខាំ​ក៏​ទៅ​ទទួលយក​សេវា​ដែរ ដូច្នេះ​បណ្តាល​ឲ្យ​មានការ​កកស្ទះ ឯ​ក្រសួងសុខាភិបាល​បាន​អំពា​វនា​វ​រួច​ហើយ​ថា​យើង​នឹង​ខិតខំ​ដោះស្រាយ​។ ប៉ុន្តែ អ្នក​ដែល​អត់​មាន​ឆ្កែ​ឬ​ឆ្មា​ខាំ​ក៏​ទៅ​ទទួល​សេវា​នៅ​ទីនោះ​ដែរ ដែល​ករណី​នេះ​ធ្វើ​ឲ្យ​មានការ​ពិបាក​ចំពោះ​អ្នក​ដែល​ចាំបាច់​ត្រូវ​ទទួល​វ៉ាក់សាំង ព្រោះ​វា​មានកម្ម​វិធី​ចំពោះ​អ្នក​ត្រូវ​ទទួល​វ៉ា​ក់ សាំង​ឆ្កែ​ខាំ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា វិធី​ដែល​ល្អ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ឆ្កែឆ្កួត​នោះ គឺ​កុំ​ឲ្យ​ឆ្កែ​ខាំ អាហ្នឹង​មាន​តែ​ប៉ុណ្ណឹង​ទេ​គឺ​ល្អ​ជាងគេ ហើយ កុំទៅ​ប្រឡែង​ជាមួយ​សត្វ​ឆ្កែ កុំទៅ​ប្រឡែង​ជាមួយ​សត្វ​មាន​ពិស ។ អាហ្នឹង​គឺ​វិធី​ដ៏​ល្អ​ហើយ ។ នៅ​តាម​ជនបទ សត្វ​ឆ្កែ​វា​មានកូន​វា​ការពារ​កួនរបស់​វា ដូច្នេះ​វា​ខាំ​ក៏​មាន អ្នក​ទាំងនោះ​ហើយដែល​ត្រូវការ​សេវា​បន្ទាន់ ។ សម្តេច​តេ​ជោ បាន​ស្នើ​ដល់​ក្រសួង​សុខា​ភិបាល ត្រូវ​ពង្រាយ​សេវា​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ឆ្កែ​ខាំ​ទៅ​ដល់​មន្ទី​ពេទ្យ​មួយ​ចំនួន ត្រូវ​មាន​សេវា​បែប​នេះ ហើយ​ក៏​អាច​ផ្តល់​លទ្ធភាព​ដល់​គ្លីនិក​ឯកជន ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ឆ្កែ​ខាំ​ផង​ដែរ ។

សម្តេច​តេ​ជោ​ថ្លែង​ថា ការ​ផ្តល់​សេវា​នេះ​គ្រូពេទ្យ​ត្រូវ​តែ​ពិគ្រោះ​ចំពោះ​ជំងឺ​ដែល​កើតឡើង ដោយ​កុំ​ចេះ​តែ​ផ្តល់ ដោយ​មិន​បាន​ពិគ្រោះ​មូលហេតុ​ជំងឺ​ឲ្យ​សោះ ។ «​អី​ុ​ចឹ​ង ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​បញ្ហា​ឆ្កែ​ខាំ កុំ​តក់ស្លុត​ចំពោះ​ការ​ស្លាប់​របស់កុមារី​ម្នាក់ ដែល​កើតឡើង​ដោយ​ឆ្កែ​ខាំ​»​។សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា កន្លង​មក
មាន​អ្នកខ្លះ​បាន​ជេរប្រទេច​វិទ្យាស្ថាន​ប៉ាស្ទ័រ និងក្រសួងសុខាភិបាល​ផង​ដែរ ចំពោះ​ការ​ផ្តល់​វ៉ា​ក់សាំង​នេះ​

សួ​ម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រមុខរាជរដ្ឋាភិបាល​នេះ គឺ​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើលពេញ​ផ្ទៃ​ប្រទេស​​ជិត​១​ខែ​មក​ហើយ ដោយ​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី បាន​នាំ​គ្នា​សម្រុក​មក​ចាក់​ថ្នាំ​បង្ការ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្នុង​១​ថ្ងៃ​ៗ​ជា​ច្រើន​រយ​នាក់ ធ្វើ​ឲ្យ​កំណាត់​មហាវិថី​ព្រះ​មុនី​វង្ស​មុខ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ត្រូវ​កកស្ទះ​ចរាចរណ៍​ណែនណាន់តាន់តាប់ ។

អត្ថបទសរសេរ ដោយ