ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយឯក​ហ៊ុន ម៉ា​ណែ​ត ស្នើ​សុំ​ឲ្យ​ភាគី​ចិន​បន្ត​គាំទ្រ និង​សហការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​ពីរ

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ តប​តាម​ការ​អញ្ជើញ​របស់​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ដើម្បី​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹង​មាំ​រវាង​កងទ័ព​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​ដឹកនាំ​ដោយ​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព ជើង​គោក…

ប្រទេស​ចិន ៖ តប​តាម​ការ​អញ្ជើញ​របស់​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ដើម្បី​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹង​មាំ​រវាង​កងទ័ព​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​ដឹកនាំ​ដោយ​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព ជើង​គោក បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយ​ឧត្តមសេនីយ ហាន វេ​ហ្គូ (HAN WEIGUO) មេបញ្ជាកា​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន ។

ឧត្តមសេនីយឯក​ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​សុំ​ឲ្យ​ភាគី​ចិន​បន្ត​គាំទ្រ និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​ពីរ​សំដៅ​ធ្វើ​យ៉ាងណា​អនុវត្ត​កិច្ច​ប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ដ៏​រឹង​មាំ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ។ នាយ​ឧត្តមសេនីយ ហាន វេ​ហ្គូ (HAN WEIGUO) បាន​មាន​ប្រសាសន៍​ថា លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ទទួល​ស្វាគមន៍​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក​នៅ​រដ្ឋធានី​ប៉េ​កាំ​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

នាយ​ឧត្តមសេនីយ​បាន​ចាត់​ទុក​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​ជា​បងប្អូន​ដែល​មាន​មិត្តភាព​ជា​ដែកថែប ។ មេបញ្ជាកា​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន សង្ឃឹមថា​ប្រទេស​ទាំង​ពីរ​ចិន​-​កម្ពុជា នឹង​បន្ត​ពង្រឹង ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ក្រោម​យុទ្ធសាស្ត្រ​ចង្អុល​ទិស​របស់​ឯកឧត្តម​ប្រធានាធិបតី​ស៊ី ជី​ន​ពីង និង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ធ្វើ​យ៉ាងណា ដើម្បី​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំង​ពីរ ។

ឧត្តមសេនីយឯក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា ។ លោក​ឧត្តមសេនីយឯក​បាន​បន្ត​ថា កិច្ច​ពិភាក្សា​នេះ គឺជា​ការ​រក្សា​ការ​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ។ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​កងទ័ព និង​ប្រជាជន​ចិន​ដែល​បាន​ចូលរួម​គាំទ្រ​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណើរការ​កសាង និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

សូម​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៃ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ចាប់ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែ​មិ​នា ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ