ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នធ្ងន់.កលើកនេះ​អត់មានធ្វើកិច្ចសន្យាអប់រំទៀតទេគឺលេងធម៌ក្តៅតែម្តង

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ អភិបាលក្រុង​ព្រះ​វិហារ​បាន​ព្រមាន​ដល់​ជន​ណា​ដែល​នៅ​តែ​បន្ត​ចោល​សំរាម​ផ្តេសផ្តាស​នៅ​តាម​ទី​សាធារណៈ ក្នុង​ក្រុង​ព្រះ​វិហារ​នៅ​ពេល​ចាប់​បាន​នឹង​ត្រូវ​ពិន័យ​តាម​ផ្លូវច្បាប់​ជា​ធរមាន ដោយ​គ្មាន​ការ​លើកលែង ឬ​អប់រំ​ទៀត​ឡើយ ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ធានា​បាន​នូវ​បរិស្ថាន​ល្អ មាន​សោ​ភណ្ឌ​ភាព តាម​ដងផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ព្រះ​វិហារ​ដែល​ជា​បេក្ខភាព​មួយ​ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត…

ខេត្តព្រះវិហារ​ ៖ អភិបាលក្រុង​ព្រះ​វិហារ​បាន​ព្រមាន​ដល់​ជន​ណា​ដែល​នៅ​តែ​បន្ត​ចោល​សំរាម​ផ្តេសផ្តាស​នៅ​តាម​ទី​សាធារណៈ ក្នុង​ក្រុង​ព្រះ​វិហារ​នៅ​ពេល​ចាប់​បាន​នឹង​ត្រូវ​ពិន័យ​តាម​ផ្លូវច្បាប់​ជា​ធរមាន ដោយ​គ្មាន​ការ​លើកលែង ឬ​អប់រំ​ទៀត​ឡើយ ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ធានា​បាន​នូវ​បរិស្ថាន​ល្អ មាន​សោ​ភណ្ឌ​ភាព តាម​ដងផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ព្រះ​វិហារ​ដែល​ជា​បេក្ខភាព​មួយ​ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ។

នៅ​ក្នុង​យុទ្ធនាការ​ដឹកនាំ​មន្ត្រីរាជការ​សិស្សានុសិស្ស ប្រជាពលរដ្ឋ ដើរ​រើស​សំរាម​តាម​ទី​សាធារណៈ ក្រុង​ព្រះ​វិហារ​អបអរ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​៧ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​ទីក្រុង​ផ្ដល់​ភាព​កក់ក្ដៅ​» កាលពី​ចុង​ស​ប្តា​ហ៍​នេះ​លោក ឯ សារ៉ូ អភិបាលក្រុង​ព្រះ​វិហារ មាន​ប្រសាសន៍​ថា បញ្ហា​សំរាម​នៅ​តែ​ជា​កត្តា​ចម្បង​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន សោ​ភណ្ឌ​ភាព​ក្រុង និង​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ដោយសារ​តែ​កង្វះ​ការ​យល់​ដឹង បុគ្គល​មួយ​ចំនួន​នៅ​តែ​គ្មាន​ឆ​ន្ទះ​ក្នុង​ការ​ចូលរួម​សំអាត​ឬ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ ។

ដូច្នេះ​ហើយ​លោក​ព្រមាន​ថា អាជ្ញាធរ​នឹង​ដាក់​អ្នក​ឃ្លាំមើល​ជា​ប្រចាំ ប្រសិនបើ​ឃើញ​ជន​ណា​ដែល​នៅ​តែ​ចោល​សំរាម​ផ្តេសផ្តាស​គ្មាន​សណ្តាប់ធ្នាប់ នៅ​តាម​ទី​សាធារណៈ​នោះ​អាជ្ញាធរ​នឹង​ចាប់ធ្វើការ ផាកពិន័យ​យ៉ាង​តឹង​រឹង​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​កន្លង​ទៅ ដោយ​គ្មាន​ការ​លើកលែង​ឬ​អប់រំ​ធ្វើ​កិច្ចសន្យា​ដូច​មុន​ទៀត​ឡើយ ។

ទោះជា​បែប​នេះ​ក្តី​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ក្រុង​ព្រះ​វិហារ​ចូលរួម​អនាម័យ​បរិស្ថាន នៅ​ក្នុង​ក្រុង​ព្រះ​វិហារ​ត្រូវ​ចេះ​ទុកដាក់​សំរាម​នៅ​ក្នុង​ធុងសំរាម​បាន​ត្រឹមត្រូវ​ក្នុង​គោលដៅ​រក្សា​បាន​នូវ​សោភ័ណ​ភាព​ក្រុង​ប្រកប​ទៅ​ដោយ​ភាព​ស្រស់​ស្អាត និង​គ្មាន​សំរាម ។

លោក​ សុត វិបុល ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ព្រះ​វិហារ បាន​សម្តែង​នូវ​ការ​រីករាយ​បន្ទាប់​ពី​អាជ្ញា​ធរ​​ក្រុង​ព្រះ​វិហារ បាន​ព្រមាន​និង​ប្រើ​វិធានការ​ក្តៅ​ចំពោះ​ជន​ណា​ដែល​នៅ​តែ​មិន​រៀងចាល ចោល​​សំរាម​ផ្តេសផ្តាស​គ្មាន​អនាម័យ​នៅ​ក្នុង​ក្រុង​ព្រះ​វិហារ ។

លោក​ថា សំរាម​ដែល​បាន​យក​មក​បោះចោល​នៅ​តាម​ទីប្រជុំជន​មិន​ត្រឹមតែ​បាន​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ សោ​ភណ្ឌ​ភាព​ក្រុង​ព្រះ​វិហារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ធ្វើ​ឱ្យ ជះក្លិន​មិនល្អ ប៉ះពាល់​ដល់​សុខភាព​មនុស្ស​យ៉ាង​ខ្លាំង ។

សូម​បញ្ជាក់​ថា ក្រុង​ព្រះ​វិហារ ជា​បេក្ខភាព​មួយ​ក្នុង​ការ​ប្រឡងប្រណាំង ទីក្រុង​ស្អាត នឹង​ធ្លាប់​ទទួល​បាន​នូវ​ពានរង្វាន់ ផ្ការំដួល​មួយ​ទង​ផង​ដែរ កាលពី​ពេល​កន្លង​ទៅ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ