ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់វិធានការ​លើ​ឡំ​ប្រឺ​តា​ដឹក​អ្នកដំណើរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ បាន​កោះ​អញ្ជើញ​ក្រុម​អ្នក​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ឡំប្រឺ​តា​កង់​៣​ក្នុង​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញពាក់ព័ន្ធ ដើម្បី​ជជែក​គ្នា​ស្វែងរក​វិធានការ​ជាក់លាក់​មួយ ក្នុង​ការ​គ្រប់គ្រង​មធ្យោបាយ​ដឹក​ជញ្ជូន​អ្នកដំណើរ​ប្រភេទ​នេះ ដែល​មានការ​កើនឡើង​កាន់តែ​ច្រើន និង​ក្រោយ​ពី​កើត​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ បាន​កោះ​អញ្ជើញ​ក្រុម​អ្នក​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ឡំប្រឺ​តា​កង់​៣​ក្នុង​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញពាក់ព័ន្ធ ដើម្បី​ជជែក​គ្នា​ស្វែងរក​វិធានការ​ជាក់លាក់​មួយ ក្នុង​ការ​គ្រប់គ្រង​មធ្យោបាយ​ដឹក​ជញ្ជូន​អ្នកដំណើរ​ប្រភេទ​នេះ ដែល​មានការ​កើនឡើង​កាន់តែ​ច្រើន និង​ក្រោយ​ពី​កើត​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​រាជធានី ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញបាន​ថ្លែង​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​បាន​កើត​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ ពិសេស​កើត​មាន​បាតុភាព​រវាង​អ្នក​រត់​ឡំ​ប្រឺ​តា​បៀត​បៀន​រាង​កាយ​អ្នកដំណើរ​ថែម​ទៀត និង​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​អ្នកដំណើរ​ជាដើម ។ លោក​បន្ត​ថា ការ​គ្រប់គ្រង​ឡំ​ប្រឺ​តា​នេះ​មិន​អាច​លែង​បាន​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ ។

មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អ្នក​ប្រកប​របរ​រត់​ឡំ​ប្រឺ​តា​កង់​៣​មាន​ចំនួន​២៤.៤២៩​គ្រឿង​ដែល​កំពុង​ប្រកប​​របរ​ដឹក​ជញ្ជូន​អ្នកដំណើរ​នៅ​ក្នុង រាជធានី​ភ្នំពេញ ទាំង​របស់​ក្រុមហ៊ុន ឬ​សមាគម​ដែល​តម្រូវ​ឲ្យ​អ្នក​រត់​ឡំ​ប្រឺ​តា​ទាំងអស់​ត្រូវ​ឆ្លង កាត់​វគ្គ​បណ្តុះបណ្តាល ។ ឡំ​ប្រឺ​តា​កង់​៣​ទាំងអស់​ត្រូវ​តែ​មាន​បិទ​រូបថត មាន​អត្តសញ្ញាណប័ណ្ណ​លេខ​ទូរ​សព្ទ័​ក្រុមហ៊ុន មាន​ប័ណ្ណបើកបរ បិទ​នៅ​ជញ្ជាំង​ចំ​ពីមុខ​អ្នក​ជិះ និង​ត្រូវ​មានការ​ចុះបញ្ជី​ត្រឹម ត្រូវ និង​មិន​ឲ្យ​មាន​ឡំ​ប្រឺ​តា​រត់​លើ​ផ្លូវ​ដោយ​គ្មាន​ផ្លា​ក​លេខ​នោះ​ឡើយ ។

កន្លង​មក​អាជ្ញាធរ​សង្កេត​ឃើញ​ថា ចំពោះ​ឡំ​ប្រឺ​តា​កង់​៣​រត់​តាម​រយៈ​សមាគម ឬ​ក្រុមហ៊ុន មិន​មាន​បញ្ហា​អី​ទេ តែ​សម្រាប់​ការ​ជួល​ពី​ក្រុមហ៊ុន ឬ​ឡំ​ប្រឺ​តា​ឯកជន​ច្រើន​មាន​បញ្ហា និង​មានរឿង​ច្រើនប៉ះពាល់​ដល់​អ្នក​ជិះ ។ គួរ​រំឭក​ថា កាលពី​ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានីភ្នំពេញ បាន​ប្រកាស​ឲ្យ​អ្នក​រត់​ឡំ​ប្រឺ​តា​កង់​៣​ទៅ
ធ្វើ​ផ្លា​ក​លេខ​ដោយ​មិន​យក​ប្រាក់ តែ​ពេល​នេះ លែង​មានការ​អនុគ្រោះ​ទៀត​ហើយ ព្រោះ​ការ​អប់
រំ​ក៏​យូរ​ល្មម​ហើយ​ដែរ រួម​ទាំង​វិធានការ​ដកហូត វិទ្យុទាក់ទង​ពី​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ ដែល​ប្រើប្រាស់ អ​នា
ធិ​ប​តេ​យ្យ មិនមែន​ជា​សមត្ថកិច្ច​ដែល​ត្រូវ​ប្រើប្រាស់​នោះ ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុនដែល​កំពុង​រកស៊ី​តាម​រយៈ​មធ្យោបាយ​ធ្វើ​ដំណើរដោយ​ឡំ​ប្រឺ​តា​កង់​៣​ក្នុង​រាជធានី​ភ្នំពេញ គឺ​ក្រុមហ៊ុន PassApp , Grab និង​ក្រុមហ៊ុន We go ៕ ​

អត្ថបទសរសេរ ដោយ