ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាំមួយ​ចំណុច​ដែល​អ្នក​គួរ​កុម្ម៉ង់​ទិញ Huawei អេ 5s ទុក​មុន​!

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី 26 កុម្ភៈ ឆ្នាំ 2019 ៖ បន្ទាប់​ពី​ស្មា​ត​ហ្វូ​ន Huawei អេ…

ភ្នំពេញ ថ្ងៃ​ទី 26 កុម្ភៈ ឆ្នាំ 2019 ៖ បន្ទាប់​ពី​ស្មា​ត​ហ្វូ​ន Huawei អេ 7 បាន​ចូល​មក​អង្រួន​ទីផ្សារ​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កក្រើក និង​ទទួល​បានការ​ពេញ​និយម​បំផុត​នៅ​ដើមឆ្នាំ​2019 នេះ ក្រុម​ហ៊ុន Huawei បាន​បង្ហាញ​វត្តមាន​ត្រកូល​អេ ថ្មី​មួយ​ម៉ូ​ដែល​ទៀត គឺ Huawei អេ 5s ដែល​ចាប់​ផ្តើម​កុម្ម៉ង់​ទិញ​ទុក​មុន​ចាប់ពី​ថ្ងៃនេះ​តទៅ​ក្នុង​តម្លៃ​ត្រឹមតែ $159 តែ​ប៉ុណ្ណោះ ថែម​ទាំង​ទទួល​បាន​កាស​កាលី​ប​ទាន់​សម័យមួយ​ឥត​គិតថ្លៃ​។ Huawei អេ 5s មាន​ចំណុច​ពិសេស 6 ចំណុច​ដែល​អតិថិជន​មិន​គួរ​មើល​រំលង​៖

១- អេ​ក្រង់ ៖ អេ​ក្រង់​ធំ​ទំហំ 6.09 អ៊ី​ញ បែប​តំណក់ទឹក កំរិត​បង្ហាញ HD+ ផ្ទៃ​លាត​រហូត​ដល់ 87% ដែល​អ្នក​អាច​រីករាយ​ជាមួយ​បទ​ពិសោធន៍​ក្នុង​ការ​មើល​វី​ឌី​អូ និង​លេខ​ហ្គេ​មយ៉ាង​ពេញចិត្ត ពេញភ្នែក ។

២-RAM និង ROM ៖ អង្គ​ចង​ចាំ និង​អង្គ​ផ្ទុក​ទ​ន្និ​ន័យ​របស់ Huawei អេ 5s មាន​ទំហំ​ធំ​ជាង​ស្មា​ត​ហ្វូ​ន​ម៉ាក​ផ្សេង​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នេះ​នៅ​លើ​ទីផ្សារ ដែល​វា​មាន​អង្គ​ចង​ចាំ ( RAM) ទំហំ 3GB និង​អង្គ​ផ្ទុក​ទ​ន្និ​ន័យ (ROM)​ទំហំ 32GB ព្រមទាំង​អាច​បន្ថែម​បាន​រហូត​ដល់ 512GB​។

៣-​កាមេរ៉ា ៖ Huawei អេ 5s បំពាក់​ដោយ​កាមេរ៉ា​មុខ​ទំហំ 8MP ដែល​មាន Toning Flash 2.0 ងាយស្រួល​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​សែ​ល​ហ្វី​បាន​កាន់តែ​ស្រស់​ស្អាត​បាន​គ្រប់​ប្លង់ មាន​ផ្លាស​ជំនួយ​ពន្លឺ​ស្រស់​បែប​ធម្មជាតិ​បើ​ថត​ពេល​យប់​។ ចំណែកឯ​កាមេរ៉ា​ក្រោយ​មាន​ទំហំ 13MP កម្រិត aperture f1/8 ដែល​លោក​អ្នក​ថតរូប​បាន​កាន់តែ​ល្អ​។

៤- EMUI 9.0 ៖ ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​បំផុត​របស់ Android 9.0 + EMUI 9.0 ដែល​អ្នក​អាច​ទាញ​យក​កម្មវិធី​ប្រើប្រាស់​ថ្មី​ៗ​ចុង​ក្រោយ​ដ៏​សំបូរ​បែប​បាន ។ រក​ឯណា​បាន​! តម្លៃ​ក៏​សមរម្យ​ជាង ហើយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​បំផុត​ទៀត​!

៥- Huawei Supersound ៖ ម៉ា​អែម​តែ​ម្តង​ជាមួយ​ការ​ស្តាប់​តន្ត្រី​និង​មើល​វី​ឌី​អូ​ផ្សេង​ៗ! អ្នក​នឹង​ទទួល​បាន​បទ​ពិសោធ​ន៏​សម្លេង​លឺ​ខ្លាំង ពីរោះរ​ន្លំ មិន​បែក​ទោះបី​បើក​សម្លេង​អស់​ជាមួយ​បច្ចេកវិទ្យា Huawei Supersound​។

៦- ស្កេ​ន​មុខ​ដោះ​សោ ៖ Huawei អេ 5s ក៏​អាច​ស្កេ​ន​មុខ​ដោះ​សោបាន​លឿន​ដោយ​មិន​ចាំបាច់​ចុច​លើ​អេ​ក្រង់ និង​អាច​បញ្ចេញ​ពន្លឺ​នៅ​លើ​អេ​ក្រង់​ដោយ​ស្វ័យប្រវត្តិ​នៅ​កន្លែង​ងងឹត​។ អស់ទាស់​ហ្មង់​! ស្មា​ត​ហ្វូ​ន​តម្លៃ​ជាង $100 សោះ ស្កេ​ន​មុខ​បាន​ទំនើប​អីចឹង​ទៀត​។

លើស​ពី​នេះ​ទៅ​ទៀត ថាមពល​ថ្ម​របស់ Huawei អេ 5s មាន​ទំហំ 3020 mAh និង​ជម្រើស​ពីរ​ព​ណ៍​គឺ ពណ៌​ខ្មៅ និង​ពណ៌​ខៀវ​។ អ្នក​អាច​ធ្វើការ​កុម្ម​ង់​ទិញ​ទុក​មុន​នៅ​តាម​បណ្តា​ហាង​នានា​ទូ​ទាំង​ប្រទេស​ដែល​មាន​ស្លាក​សញ្ញា Huawei! ប្រញាប់​ឡើង​! Huawei អេ 5s សមត្ថភាព​លើស​តម្លៃ​!

វី​ដេ​អូ​អំពី​លក្ខណៈ​ពិសេស​របស់ Huawei អេ 5s

https://www.youtube.com/watch?v=BKm0K_wtTbQ

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ