ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​សោកស្តាយ​ការ​បាត់​បង់ជីវិត​ជំទប់​ទី​២​ឃុំ​ថ្មពួក​ម្នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក យ៉េន ជាប់ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​ចាស់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ជា​ជំទប់​ទី​២​ឃុំ​ថ្មពួក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​មានជំងឺ​លើសឈាម ហើយ​ក៏​បាន​ទទួលមរណភាព ។

​លោក​អធិការ​បាន​បន្ត​ថា បើ​តាម​ការ​រៀបរាប់​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ដំបូង​ជន​រង​គ្រោះ​មាន​អាកា​រៈ​រោយ​ក​ញ្ចឹ​ង​.​ក វិលមុខ រកកល​់ដួល ហើយ​ក៏​ស្រែក​ប្រាប់​កូន​ៗ​ថា​មិន​ស្រួលខ្លួន ភ្លាម​ៗ​នោះ​ក្រុម​គ្រួសារ​ក៏​បាន​ព្យាយាម​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យដែរ​ តែ​ជា​អកុសល​ដោយសារ​ជម្ងឺ​ធ្ងន់ធ្ងរ​ពេក​ក៏​ទទួលមរណភាព​មុន​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ។

បច្ចុប្បន្ន សព​ត្រូវ​បាន​ក្រុម​គ្រួសារ និង​អាជ្ញាធរ​ឃុំ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ