ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ស្រែក​មួយ​ម៉ាត់​តម្លៃ​ប្រេង​ធ្លាក់​ខ្ពាក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​សារព័ត៌មាន Rueters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ កន្លង​មក​ថា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ច្រើន​ជាង​៣%​ទៅ​ទៀត​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់…

សហរដ្ឋអាមេរិក ៖ យោង​តាម​សារព័ត៌មាន Rueters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ កន្លង​មក​ថា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ច្រើន​ជាង​៣%​ទៅ​ទៀត​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​ស្នើ​ដល់ OPEC ឲ្យ​កាត់​បន្ថយ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើន​តម្លៃ​ប្រេងឥន្ធនៈ ដោយ​លោក​បាន​និយាយ​ថា តម្លៃ​ប្រេង​កំពុង​តែ​កើនឡើង​ខ្ពស់​ពេក​ហើយ ។

តម្លៃ​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន Brent បាន​ធ្លាក់​ចុះ ២.៣៦​ដុល្លារ ឬ ៣.៥% មក​ស្មើ ៦៤.៧៦​ដុល្លារ​ក្នុង​មួយ​ធុង ខណៈ​ដែល​តម្លៃ​ប្រេង​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​អស់ ១.៧៨​ដុល្លារ ឬ​៣.១% មក​ស្មើ ៥៥.៤៨​ដុល្លារ​ក្នុង​មួយ​ធុង​ផង​ដែរ ។

លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​លើ Twitter របស់​លោក​ថា​«​តម្លៃ​ប្រេង​កំពុង​តែ​កើនឡើង​ខ្ពស់​ពេក​ហើយ ។ OPEC សូម​សម្រាក និង​បន្ធូ​បន្ថយ​ផង ។ ពិភពលោក​មិន​អាច​ទទួលយក​កំណើន​តម្លៃ​ទេ ទន់ខ្សោយ​ណាស់​!» ។

លោក Michael O’Donnell ដែល​ជា​អ្នក​យុទ្ធសាស្ត្រ​នៅ RJO Futures ក្នុង​រដ្ឋ Chicago បាន​និយាយ​ថា «​ខ្ញុំ​គិត​ថា Tweet នោះ​បាន​ជំរុញ​ឲ្យ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពី​ពេល​ព្រឹក ហើយ​ពួក​យើង​មិន​ទាន់​មើលឃើញ​ការ​ល្អ​ប្រសើរ​ឡើង​វិញ​ទេ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ប្រេង​បាន​កើនឡើង​ប្រមាណ ២០%​មក​ហើយ​តាំងពី​ដើមឆ្នាំ​នេះ​ពេល​ដែល​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​ដទៃ​ដូច​ជា​រុ​ស្ស៊ី​កាត់​បន្ថយ​ផលិតកម្ម​ដើម្បី​កាត់​បន្ថយ​ចំនួន​ប្រេង​លើ​ទីផ្សារ ៕

ប្រភព ៖ Rueters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ