ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​ចរចា​ជាមួយ​ចិន​រួច អា​មេ​រិ​ក​នឹង​ចរចា​ជាមួយ​ជប៉ុន​ម្តង

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន​ ៖ ប្រភព​មួយ​ចំនួន​បាន​ប្រាប់​ដល់​សារព័ត៌មាន Japan Times កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​អាច​នឹង​ចាប់ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម​នៅ​ខែមេសា ឬ​ឧសភា…

ប្រទេស​ជប៉ុន​ ៖ ប្រភព​មួយ​ចំនួន​បាន​ប្រាប់​ដល់​សារព័ត៌មាន Japan Times កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​អាច​នឹង​ចាប់ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម​នៅ​ខែមេសា ឬ​ឧសភា ព្រោះ​សហរដ្ឋអាមេរិក​ត្រូវ​ចរចា​ជាមួយនឹង​ប្រទេស​ចិន​ជា​មុន​សិន ។

ប្រភព​ខាងលើ​បាន​បន្ថែម​ថា យោង​តាម​ការ​ព្រមព្រៀង​គ្នា​កាលពី​ខែកញ្ញា​មុន កិច្ចចរចា​រវាង​ជប៉ុន និង​សហរដ្ឋអាមេរិក​នឹង​ត្រូវ​បាន​ប្រារព្ធ​ក្នុង​សហរដ្ឋអាមេរិក​មុន​ថ្ងៃ​ទី​២៦ ខែឧសភា ពេល​ដែល​លោក​ប្រធានាធិបតី ត្រាំ ធ្វើ​ទស្សនៈកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​។

អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​អា​មេ​រិ​ក​គឺ​លោក Robert Lighthizer និង​រដ្ឋមន្ត្រី​លើក​ស្ទួយ​សេដ្ឋកិច្ច​ជប៉ុន​គឺ​លោក Toshimitsu Motegi ត្រូវ​ជួប​គ្នា​នៅ​ខែមីនា ប៉ុន្តែ​លោក Lighthizer មានការ​ជាប់រវល់​ជាមួយនឹង​កិច្ចចរចា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ។

ព្រោះតែ​ទីផ្សារ​ហិរញ្ញវត្ថុ​បន្ត​តាមដាន​មើល​លទ្ធផល​នៃ​ការ​ចរចា​រវាង​ប្រទេស​ចិន ​និង​សហរដ្ឋ អាមេរិក លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ មក​ថា​លោក​នឹង​ពន្យា​ពេល​ថ្ងៃ​កំណត់​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន ខណៈ​ដែល​ផ្អាក​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោកនាយក​រដ្ឋមន្ត្រី Shinzo Abe របស់​ប្រទេស​ជប៉ុន និង​លោក​ប្រធានាធិបតី​ត្រាំ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ចាប់ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម​ទ្វេភាគី និង​បាន​បន្ថែម​ថា ការ​ចរចា​នឹង​ផ្តោត​សំខាន់​លើ​ផលិតផល​ផង​ដែរ ។

ដោយសារ​តែ​លោក​ប្រធានាធិបតី​ត្រាំ​បាន​លើក​ឡើង​ម្តង​ហើយ​ម្តងទៀត​ទាក់ទិន​នឹង​ឱនភាព​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​ដូច​ជា​ជប៉ុន ការ​ផ្តោត​សំខាន់​នៃ​កិច្ចចរចា​នឹង​រួម​មាន​ឧបសគ្គ​ពាណិជ្ជកម្ម​ផ្សេង​ៗ​ដូច​ជា​កូតា​នាំ​ចូល​រថយន្ត​ជប៉ុន​ជាដើម ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រទេស​ជប៉ុន​ចង់​ផ្តោត​លើ​ដំណើរការ​ពន្ធដារ ប៉ុន្តែ​មានការ​គិត​ថា​សហរដ្ឋ​អាមេរិក​អាច​នឹង​ជំរុញ​ឲ្យ​ត្រួតពិនិត្យ​វិធាន​ទាក់ទិន​នឹង​ឱសថ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេង​ៗ​ជាដើម ៕

ប្រភព ៖ Japan Times

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ