ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ពាក្យសម្តី…៣នាក់ព្រួតគ្នា​វាយ​ម្នាក់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឱ្យ​សន្លប់ ក្នុង​ទំនាស់​ពាក្យ​សម្តី​​ពេល​ផឹកស៊ី ហើយ​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដោយ​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ជនសង្ស័យ​៣​នាក់​ខាងលើ​រួម​មាន…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឱ្យ​សន្លប់ ក្នុង​ទំនាស់​ពាក្យ​សម្តី​​ពេល​ផឹកស៊ី ហើយ​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដោយ​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។

ជនសង្ស័យ​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ថន ថុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ រ័​ត្ន ឡា​ទី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​៣-​ឈ្មោះ វ៉ែន ពៅ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៣​នាក់​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉េ​ត​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ សៀម វី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដាក់​ពាក្យ​ប្តឹង​ជនសង្ស័យ​៣​នាក់​ខាងលើ​ពី​បទ​បង្ក​របួស​ស្នាម​ដែល​បាន​ប្រព្រឹត្ត​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ពី​ថ្ងៃ​ទី​២១​ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោករ​សេនីយ៍​ឯក​បានឱ្យ​ដឹង​ថា ពេល​កំពុង​ផឹកស៊ី​ជុំ​គ្នា​ក្នុង​ចំណោម​មិត្តភក្តិ​៤​ទៅ​៥​នាក់​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្រាប់តែ​កើត​មាន​ទំនាស់​ពាក្យ​សំដី​គ្នា ហើយ​ជនសង្ស័យ​ចំនួន​៣​នាក់​បាន​យក​ដែក​ស្បែង​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ផ្នែក​ស្មា​ខាងក្រោយ និង​វាយ​ចំ​ខ្ទង់ច្រមុះ បណ្តាល​ដួល​សន្លប់ ហើយ​អ្នក​ជិតខាង​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ។

លោក​វរសេនីយ៍ឯក​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ដែល​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ភ្លាម កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ភ្លាម​ៗ និង​កន្លែង​ដកហូត​វត្ថុ​តាង​ដែក​ស្បែង បញ្ជូន​មក​សាកសួរ​នៅ​ទីបញ្ជាការ​កងរ​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ។ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៣​នាក់​បាន​និយាយ​ថា មូលហេតុ​ដែល​ពួក​ខ្លួន​វាយ​ជន​រង​គ្រោះ គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ពេល​ផឹកស៊ី​ស្រវឹង​និយាយ​អួតអាង​រករឿង និង​និយាយ​តា​ប៉ែ​ច្រើន ទើប​ពួក​ខ្លួន​វាយ​អោយ​រាង ថ្ងៃក្រោយ​ពេល​ផឹកស៊ី​កុំអោយ​និយាយ​ច្រើន​ហើយ​អួតអាង​ទៀត​។

លោក​វរសេនីយ៍ឯក​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដោយ​យោង​តាម​ចម្លើយ​សារភាព និង​វត្ថុ​តាង​បង្ក​របួស​ស្នាម​ត្រូវ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ