ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរច្រើន​ពាន់​ជំ​ហាន​ក្នុង​មួយ​ថ្ងៃ​កាត់​បន្ថយ​ហានិភ័យពី​ជំងឺទឹកនោមផ្អែម​

10 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវមក​ពី​វិទ្យា​ស្ថាន​ M​u​r​d​o​c​h​ ក្រុង​មែល​បឺន ប្រទេស​អូស្ត្រាលី​​​បាន​រាយ​ការ​ណ៍​នៅក្នុង​កាសែត​ BMJ(British Medical Journal)ថា​ ប្រ​សិនបើ​គេ​ដើរ​ឱ្យ​​បាន​៣.​០​០​០​ជំហាន​ក្នុង​១ថ្ងៃ​ ៥ដង​ក្នុង​១សប្តាហ៍​​​ នោះ​ឱកាស​​​កើត​ជំងឺទឹក​នោម​ផ្អែម​ និង​ការ​ធាត់​ដុះ​​​ពោះ​ពិត​ជា​ត្រូវ​កាត់​បន្ថយ​ ។ ដោយ​ឡែក​ប្រ​សិន​ជា​គេ​បង្កើន​ការ​ដើរ​ឱ្យ​​បាន​១ម៉ឺន​ជំ​ហានក្នុង​១ថ្ងៃ​ហើយ​ប្រើ​រយៈ​ពេលយូរ​

ក្រុម​អ្នក​ស្រាវ​ជ្រាវមក​ពី​វិទ្យា​ស្ថាន​ M​u​r​d​o​c​h​ ក្រុង​មែល​បឺន ប្រទេស​អូស្ត្រាលី​​​បាន​រាយ​ការ​ណ៍​នៅក្នុង​កាសែត​ BMJ(British Medical Journal)ថា​ ប្រ​សិនបើ​គេ​ដើរ​ឱ្យ​​បាន​៣.​០​០​០​ជំហាន​ក្នុង​១ថ្ងៃ​ ៥ដង​ក្នុង​១សប្តាហ៍​​​ នោះ​ឱកាស​​​កើត​ជំងឺទឹក​នោម​ផ្អែម​ និង​ការ​ធាត់​ដុះ​​​ពោះ​ពិត​ជា​ត្រូវ​កាត់​បន្ថយ​ ។ ដោយ​ឡែក​ប្រ​សិន​ជា​គេ​បង្កើន​ការ​ដើរ​ឱ្យ​​បាន​១ម៉ឺន​ជំ​ហានក្នុង​១ថ្ងៃ​ហើយ​ប្រើ​រយៈ​ពេលយូរ​ដល់​ទៅ​​ជាង​៥ឆ្នាំ​នោះ​ផល​ប្រយោជន៍​នឹង​កើន​ឡើង​ទ្វេដង​ ។

សូម​បញ្ជាក់​ថា នេះ​ជាការ​សិក្សា​លើក​ដំបូង​ក្នុង​ការ​វាយ​តម្លៃ​លើ​សកម្ម​ភាព​​ដើរ​ប្រចាំ​ថ្ងៃ​ ។​ក្រុម​អ្នក​ជំនាញ​សុខ​ភាព​​​បាន​ទូន្មានឱ្យ​​មនុស្ស​ដើរ​ឱ្យបាន​១ម៉ឺន​ជំ​ហាន​ក្នុង​១ថ្ងៃ ដើម្បី​គេច​ផុត​ពី​ជំងឺ​មួយ​ចំនួន​ ។​​ តែ​យ៉ាង​ណា​ យោង​តាម​ការ​សិក្សា​លើក​នេះ​ដែល​បាន​ពិ​សោធ​លើ​មនុស្ស​វ័យ​កណ្តាល​ចំនួន​៥៩២នាក់​អះ​អាង​ថា ការ​ដើរ​ត្រឹម​​៣.​០០០​ជំ​ហាន​ ៥ដង​ក្នុង​១សប្តាហ៍​​គឺ​ពិត​ជា​ល្មម​គ្រប់​គ្រាន់​ជួយ​ឱ្យ​សុខភាព​មាំមួន​ ។​

ដូច្នេះ​ វា​ជា​ការ​សំខាន់​បំផុត​ដែល​ត្រូវ​ចងចាំ​ថា​ ដើរ​៣.​០០០ជំ​ហាន​ក្នុង​១ថ្ងៃ​ពិត​ជា​ផ្តល់​ផល​ប្រ​យោជ​ន៍​ដល់​សុខ​ភាព​ច្រើន​ធៀប​ទៅ​នឹង​អ្នក​ដែល​អង្គុយ​ធ្វើ​ការ​ឥត​ឈប់​ពេញ​មួយ​ថ្ងៃ​ ៕