ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​នៅ​ក្លិប​ផ្សេង​គ្នា​តែ Neymar ប្រាប់​ទាំង​ទឹកភ្នែក​រលីងរលោង​ថា Messi នៅ​ជាមួយ​គេ​ជា​និច្ច

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr បាន​បញ្ចេញ​អារម្មណ៍​ពិសេស​របស់​ខ្លួន​ទៅ​លើ​អតីត​រួម​ក្រុម​នៅ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi​។ បើ​ទោះបីជា…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr បាន​បញ្ចេញ​អារម្មណ៍​ពិសេស​របស់​ខ្លួន​ទៅ​លើ​អតីត​រួម​ក្រុម​នៅ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi​។ បើ​ទោះបីជា Neymar បាន​ចាក​ចេញពី Barca ទៅ​កាន់ PSG ក៏​ដោយ ក៏​រូបគេ​នៅ​តែ​នឹង​គិតដល់​មិត្តសម្លាញ់ Messi ដដែល ។

Neymar បាន​ប្រាប់​អ្នកកាសែត Esporte Espectacular ថា ៖«​ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំងអស់​គ្នា​នៅ​ពេល​នេះ​ថា នៅ​ពេល​ដែល​ខ្ញុំ​ត្រូវការ​ឱ្យ​គេ​ជួយ​ជាងគេ កីឡាករ​ខ្លាំង​ផ្តាច់​គេ (Messi) តែងតែ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ខ្ញុំ​ជា​និច្ច​» ។

កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​បាន​បង្ហើប​ពី​ពាក្យ​សម្តី​របស់ Messi ដែល​ធ្លាប់​និយាយ​មក​ខ្លួន ពេល​ទើប​មក​ចូល​លេង​នៅ Barcelona ថា ៖«​ខ្ញុំ​នៅ​ទី​នេះ​ដើម្បី​ជួយ​ឯង​»​។ ជាមួយ​គ្នា​នេះ​ដែរ Messi ក៏​បាន​លើកទឹកចិត្ត Neymar កុំឱ្យ​ខ្លាច​រូបគេ និង​កីឡាករ​ដទៃ​ទៀត ហើយ​មិន​ត្រូវ​មានការ​អៀន​នោះ​ទេ ។

ជា​ចុង​ក្រោយ Neymar ក៏​បាន​ប្រាប់​ពី​បញ្ហា​របួស​ជើង​របស់​ខ្លួន​។ គេ​ថា​៖«​វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ទទួលយក​វា​។ ខ្ញុំ​បាន​ដេក​យំ​នៅផ្ទះ​អស់​ពេល​ពីរ​ថ្ងៃ​» ៕

ប្រភព ៖ Marca

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ