ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​មាន់​ជាមួយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​…​ស្លា.ប់​ម្នាក់​របួស​៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​មាន់​មួយ​គ្រឿង ខណៈ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ផ្ទប់​នឹង​រថយន្ត​កុងតឺន័រ​ដែល​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​មាន​អ្នក​រង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់ និង​ស្លាប់​ម្នាក់​នៅ​កន្លែង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​មាន់​មួយ​គ្រឿង ខណៈ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ផ្ទប់​នឹង​រថយន្ត​កុងតឺន័រ​ដែល​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​មាន​អ្នក​រង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់ និង​ស្លាប់​ម្នាក់​នៅ​កន្លែង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ចំនុច​ស្តុ​ប​សេះ​មាស ផ្លូវ​វ៉េ​ង​ស្រេង កែង​នឹង​ផ្លូវ​៣០​ម៉ែត្រ ភូមិ​ដំណាក់​ធំ​៣ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ដូច សន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​ភូមិ​ត្រពាំង ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំនែក​អ្នក​រង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់​មិន​បានអោយ​ដឹង​ឈ្មោះ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សណ្តោង​កុងតឺន័រ​ម៉ាក DAWOO ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A- 1968 បើក​មក​ឈប់​រង់ចាំ​ភ្លើងស្តុប​ស្រប​ទិស​គ្នា​ជាមួយ និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ស្វាយ​រៀង 1M- 8023 ដែល​ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ដែល​ម៉ូតូ និង​រថយន្ត​កំពុង​តែ​ឈប់​រង់ចាំ​ភ្លើងស្តុប​ក៏​ស្រាប់តែ​មាន​រថយន្ត​ដឹក​មាន់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK – 4133 ជិះ​គ្នា​៤​នាក់ រូ​ម​ទាំង​អ្នកបើកបរ​បាន​បើក​មក​ក្នុង​ទិស​ដៅ​ស្របគ្នា​ទាំង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ផ្ទប់​នឹង​រថយន្ត​កុងតឺន័រ​ដែល​ឈប់​រង់ចាំ​ភ្លើងស្តុប យ៉ាង​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ​កៀប​ជាប់ និង​កន្ទុយ​ក្រោយ​រថយន្ត​កុងតឺន័រ បណ្តាល​អោយ​បុរស​ជា​អ្នក​បើករថយន្ត​ដឹក​មាន់​កៀប​ជាប់​ស្លាប់​នៅ​ក្នុង​រថយន្ត រីឯ​អ្នក​រួម​ដំណើរ​៤​នាក់ រង​របួសធ្ងន់​២ ស្រាល​២ រីឯ​អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ចំនែក​ខាង​ម៉ូតូ​ក៏​រង​របួសស្រាល ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដូច​គ្នា ។

ដោយឡែក​អ្នក​បើករថយន្ត​កុងតឺន័រ​វិញ​បាន​បើក​ប្រហែល​៥០​ម៉ែត្រ​ក៏​ឈប់​រថយន្ត ហើយ​រត់គេច​ខ្លួន​បាត់ ។ ក្រោយ​ពេល​កើតហេតុ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ខេត្តកំពង់ស្ពឺ ។ ចំនែក​រថយន្ត​២​គ្រឿង​ព្រមទាំង​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញវាស់វែង​យក​ទៅ​រក្សា​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ