ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​គ្រោះថ្នាក់​ដ៏​រន្ធត់…​នាំ​គ្នា​គាស់​យក​សព​ព្រូ​ម្នាក់​ចេញពី​ក្រោម​រថយន្ត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរ​ស្រុក​ឈូក​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះ​ចរាចរ​បង្ក​ឡើង​ដោយ​រថយន្ត​បែន​ដឹក​ដី​ចាក់​លុប​ត្រពាំង​ទឹក​មួយ​កន្លែង​ក្រឡាប់​កិន​ព្រូ​ម្នាក់​ដែល​កំពុង​ធ្វើ​ចរាចរ​ឲ្យ​រថយន្ត​ថយ​ដើម្បី​ចាក់​ដី បណ្តាល​ឲ្យ​ព្រូ​រថយន្ត​ម្នាក់​ស្លាប់​ភ្លាម​ៗ​តែ​មួយ​ប៉​ប្រិច​​ភ្នែក កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្ថិត​នៅ​ភូមិ​ត្រពាំង​បី…

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរ​ស្រុក​ឈូក​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះ​ចរាចរ​បង្ក​ឡើង​ដោយ​រថយន្ត​បែន​ដឹក​ដី​ចាក់​លុប​ត្រពាំង​ទឹក​មួយ​កន្លែង​ក្រឡាប់​កិន​ព្រូ​ម្នាក់​ដែល​កំពុង​ធ្វើ​ចរាចរ​ឲ្យ​រថយន្ត​ថយ​ដើម្បី​ចាក់​ដី បណ្តាល​ឲ្យ​ព្រូ​រថយន្ត​ម្នាក់​ស្លាប់​ភ្លាម​ៗ​តែ​មួយ​ប៉​ប្រិច​​ភ្នែក កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្ថិត​នៅ​ភូមិ​ត្រពាំង​បី ឃុំ​ត្រពាំង​បី ស្រុក​ឈូក ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សុខ ភា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​ព្រូ​រថយន្ត រស់នៅ​ភូមិ​គោ​ចិន​លែង ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត ។ ចំណែក​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ខាងលើ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៨៤៤១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​បែន​ដឹក​ដី​ខាងលើ​បាន​ស៊ីឈ្នួល​ដឹក​ដី​ដើម្បី​ចាក់​លុប​ត្រពាំង​ទឹក​មួយ​កន្លែង លុះ​នៅ​ពេល​រថយន្ត​បែន​ដឹក​ដី​មក​ដល់ ព្រូ​រថយន្ត​បាន​ឈរ​ធ្វើ​ចរាចរ​ឲ្យ​រថយន្ត​ថយក្រោយ​ដើម្បី​ចាក់​ដី​ក្នុង​ត្រពាំង​ទឹក ចៃដន្យ​ស្រាប់តែ​រថយន្ត​ជ្រុល​ធ្លាក់​ជង្ហុក​មាត់​ត្រពាំង​បណ្តាល​ឲ្យ​ក្រឡាប់​កិន​ពីលើ​ព្រូ​ដែល​កំពុង​ឈរ​ធ្វើ​ចរាចរ​ឲ្យ​រថយន្ត​បែន​ចាក់​ដី បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​តែ​ទុក​រថយន្ត និង​សព​ជន​រង​គ្រោះ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ អ្នកស្រុក និង​កំលាំង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​គាស់​យក​សព​ជន​រង​គ្រោះ​ចេញពី​ក្រោម​រថយន្ត ដើម្បី​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​មិន​ទាន់​ស្ទូច​រថយន្ត​បែន​ដឹក​ដី​ខាងលើ​ចេញពី​កន្លែង​កើតហេតុ​នៅឡើយ​ទេ ដោយសារ​ត្រពាំង​ទឹក មាន​ជម្រៅ​ជ្រៅ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ទោះបី​យ៉ាងណា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ សមត្ថកិច្ច​នឹង​ជួល​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​បែន​ដឹក​ដី​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ