ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ងារ​​ក្នុង​ការិ​យា​ល័យ​​ច្រើន​​ម៉ោង​​​បង្កើន​អត្រា​​គ្រោះ​ថ្នាក់​ដោយ​ជំ​​ងឺ​បេះ​ដូង​​ដល់​80​%

10 ឆ្នាំ មុន

ការ​សិក្សា​ទ្រង់​ទ្រាយ​ធំ​មួយ​បាន​រក​ឃើញ​ថា ធ្វើ​ការ​ងារ​លើស​ម៉ោង​បង្កើន​អត្រា​គ្រោះ​ថ្នាក់​ពី​ជំងឺ​បេះ​ដូង​ដល់​ទៅ​៨០​ភាគ​រយ ។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ​ធ្វើ​ការក្នុង​ការិ​យា​ល័យ​​យូរ​ចាប់​ពី​៨​ម៉ោង​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ​អាច​ឆក់​យក​ជី​វិត​និ​យោ​ជិត​រាប់​ពាន់​នាក់​ តាម​រយៈ​ជំងឺ​គាំ​ង​បេះ​ដូង​និង​ដាច់​សរ​សៃ​ខួរ​ក្បាល ។​

លទ្ធផល​នេះ​កើត​ចេញ​បន្ទាប់​ពី​ការ​វិ​ភាគ​លើ​លទ្ធផល​នៃ​ការ​សិក្សា​ចំ​នួន​១២​ដែល​បាន​ពិ​សោធ​លើ​មនុស្ស​សរុប​២២.​០០០​នាក់​នៅ​ជុំ​វិញ​ពិភព​លោក ។​ ការ​វិ​ភាគ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​វិទ្យាស្ថាន​សុខ​ភាព​មុខ​របរ​អា​ជីព​​របស់​ប្រ​ទេស​ហ្វាំង​ឡង់​នេះ​បាន​រក​ឃើញ​ថា បណ្តា​និ​យោ​ជិត​ ដែល​ម៉ោង​ធ្វើ​​ការ​របស់​ពួក​គេ​លើស​ពី​៨​ម៉ោង​​ក្នុង​មួយ​ថ្ងៃ​ មាន​ឱកាស​កើត​ជំ​ងឺ​បេះ​ដូង​​ចាប់​ពី​៤០​​ភាគ​រយ​ដល់​៨០​ភាគ​រយ ។​

អ្នក​ដឹក​​នាំ​ការ​ស្រាវ​ជ្រាវ​វេជ្ជ​បណ្ឌិត​ Marianna Virtanen​ ថ្លែង​ថា ផល​ប៉ះ​ពាល់​ទាំង​ឡាយ​អាច​អា​ស្រ័យទៅ​លើ​ការ​ជួប​នឹង​បញ្ហា​តាន​តឹង​ក្នុង​ចិត្ត​(stress)យូរ​អង្វែង ។ ឯផល​ប៉ះ​ពាល់​ផ្សេង​ទៀត​អាច​មក​ពី​ទម្លាប់​មិន​ល្អក្នុង​​ការ​ទទួល​ទាន​អា​ហារ​គួប​ផ្សំ​នឹង​​កង្វះ​ខាត​ការ​ហាត់​ប្រាណ​ ដោយ​សារ​តែ​​ពេល​លំហែ​កាយ​មាន​កំណត់​ ។

កាល​ពី​ឆ្នាំ​២០០៩ ក្រុម​ស្រាវ​ជ្រាវ​ដដែល​នេះ​បាន​រក​ឃើញ​ថា ធ្វើ​ការច្រើន​ម៉ោង​បង្កើត​​ឱ្យ​មាន​​ជំ​ងឺ​ភ្លេច​ភ្លាំង​ពេល​មាន​វ័យ​ចាស់​បន្តិច ។ ការ​សិក្សា​នា​ពេល​នោះ​បាន​បង្ហាញ​ថា និយោ​ជិត​ស្ថិត​ក្នុង​អា​យុ​មធ្យម​ដែល​ធ្វើ​ការ​ច្រើន​ជាង​៥៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍​​នោះ​ មុខងារ​ផ្សេង​ៗ​នៃ​ខួរ​ក្បាល​របស់​ពួក​គេ​ចុះ​អន់​ថយ​ខ្លាំង​ធៀប​ទៅ​នឹង​អ្នក​ដែល​ធ្វើ​ការ​ត្រឹម​៤០​ម៉ោង​ចុះ ៕