ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jennifer Lopez ខំ​មិន​សំចៃ​ត្រៀម​សម្តែង​រឿង​ថ្មី

5 ឆ្នាំ មុន

Jennifer Lopez អាយុ​៤៩​ឆ្នាំ​ តារាចម្រៀង​ជនជាតិ​អា​មេ​រិ​កបាន​ហ្វឹកហាត់​ត្រៀម​ដើរតួ​ក្នុង​រឿង​ថ្មី «Hustlers»​ មាន​លក្ខណៈ​ដូច​តួ​របស់​នាង​ Constance Wu តារា​ឆ្នើម​ក្នុង​ភាពយន្ត​រឿង «Crazy…

Jennifer Lopez អាយុ​៤៩​ឆ្នាំ​ តារាចម្រៀង​ជនជាតិ​អា​មេ​រិ​កបាន​ហ្វឹកហាត់​ត្រៀម​ដើរតួ​ក្នុង​រឿង​ថ្មី «Hustlers»​ មាន​លក្ខណៈ​ដូច​តួ​របស់​នាង​ Constance Wu តារា​ឆ្នើម​ក្នុង​ភាពយន្ត​រឿង «Crazy Rich Asians ២០១៨»​ ។ ក្រឡេក​មួយ​ភ្លែត​ហាក់ដូចជា​មិនមែន​ជា​ជា​ការ​ហាត់​សម្តែង​ទេ អាច​ជា​ការ​រៀន​រាំ​រូត​សសរ ។

រូប​របស់​ Jennifer Lopez បាន​បង្ហោះ​នៅ​ក្នុង​ប្រព័ន្ធ «Instagram» បង្ហាញ​ថា ​នាង​ពាក់អាវ​ទ្រនាប់ និង​ខោ​ពណ៌​ខ្មៅ ស្បែកជើង​កែង​ចោត​ក្នុង​ពេល​ហាត់​កាយសម្ព័ន្ធ កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ​មាន​គ្រូបង្ហាត់​ម្នាក់​ឈរ​ក្បែរ ។

ទោះបីជា​មាន​អាយុ​ច្រើន​ក៏​ដោយ ប៉ុន្តែ​មិនមែន​ជា​ឧបសគ្គ​ទេ នៅ​ពេល​បានឃើញ​រាងរៅ​របស់ Jennifer Lopez ថត​ដោយ​គូស្នេហ៍​កីឡាករ​បាល់បោះ​អាយុ​៤៣​ឆ្នាំ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ Jennifer Lopez ក៏​បាន​បង្ហោះ​រូប​ក្នុង​ពេល​នាង​ដើរ​ចូល​ហាត់ប្រាណធ្វើ​ឲ្យ​រាង​កាយ​របស់​នាង​មាំមួន​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ