ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​អា​ហារ​មាន​ខ្លាញ់​​ច្រើន​បង្កើន​អត្រា​​គ្រោះ​ថ្នាក់​​ជំ​ងឺ​​មហារីក​ដោះ​​ចំ​ពោះ​​​ស្ត្រី​

10 ឆ្នាំ មុន

តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ស្ត្រី​ទទួល​ទាន​អា​ហារ​សម្បូរ​ខ្លាញ់​ច្រើន​ក្នុង​វ័យ​ក្មេង​ អាច​បង្កើន​អត្រា​ប្រ​ឈម​នឹង​ការ​កើត​​​​ជំ​ងឺ​មហា​រីក​ដោះ​ពេល​ក្រោយ​ក្នុង​ជី​វិត ។ អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ វេជ្ជ​បណ្ឌិត Russ Hovey មក​ពី​សាកល​វិទ្យា​ល័យ​ University of California សហរដ្ឋ​អា​មេរិក​បាន​ថ្លែង​ថា របក​គំហើញ​​នៃ​ការ​សិក្សា​នេះ​ ពិត​ជា​មាន​សារសំ​ខាន់​ខ្លាំង​ណាស់​នៅ​ពេល​​យើង​ដាក់​

តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ស្ត្រី​ទទួល​ទាន​អា​ហារ​សម្បូរ​ខ្លាញ់​ច្រើន​ក្នុង​វ័យ​ក្មេង​ អាច​បង្កើន​អត្រា​ប្រ​ឈម​នឹង​ការ​កើត​​​​ជំ​ងឺ​មហា​រីក​ដោះ​ពេល​ក្រោយ​ក្នុង​ជី​វិត ។ អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ វេជ្ជ​បណ្ឌិត Russ Hovey មក​ពី​សាកល​វិទ្យា​ល័យ​ University of California សហរដ្ឋ​អា​មេរិក​បាន​ថ្លែង​ថា របក​គំហើញ​​នៃ​ការ​សិក្សា​នេះ​ ពិត​ជា​មាន​សារសំ​ខាន់​ខ្លាំង​ណាស់​នៅ​ពេល​​យើង​ដាក់​បញ្ចូល​វាទៅ​ក្នុង​​​ទិន្នន័យ​ដែល​បង្ហាញ​ថា ស្ត្រី​ធ្លាប់​កើត​​​ជំ​ងឺ​មហា​រីក​ដោះ​​ក្នុង​វ័យ​ក្មេង​គឺ​កើត​ដំ​ណាល​គ្នា​នឹង​ការ​កើត​មាន​ជំ​ងឺ​​បណ្តាល​មក​ពី​ភាព​ធាត់​លើស​ទម្ងន់​ក្នុង​វ័យ​កុមារ​ភាព ។​

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា ការ​ជាប់​​ពាក់​ព័ន្ធ​គ្នា​​រវាង​​ភាព​ធាត់​លើស​ទម្ងន់​និង​មហា​រីក​អាច​បណ្តាល​មក​ពី​វត្ត​មាន​កម្រិត​អាំង​ស៊ុយ​លីនឡើង​​ខ្ពស់​ហួស​កំណត់​ ។ សរសេរ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ Proceedings of the National Academy of Sciences ពួក​គេ​បាន​ចង្អុល​បង្ហាញ​ថា បណ្តា​ស្ត្រី​ក្រោយ​ពីអស់​រដូវហើយ​កម្រិត​អាំង​ស៊ុយ​លីន​របស់​គេ​កើន​ឡើង​គឺ​គេច​មិន​ផុត​ពី​ការ​ប្រ​ឈម​ខ្ពស់​នឹង​ជំ​ងឺ​មហារីក​ដោះនោះ​ឡើយ​ ។

ទោះ​ជា​យ៉ាង​ណា​​ ការ​សិក្សា​របស់​អា​មេរិក​លើក​នេះ​គឺ​ទើប​តែ​ពិ​សោធ​លើ​សត្វ​កណ្តុរ​នៅ​ឡើយ ពោល​គឺ​នេះ​មិន​មែន​ជា​លទ្ធផល​ដែល​កើត​ចេញ​ពីការ​ពិ​សោធ​លើ​មនុស្ស​នោះ​ទេ  ៕