ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យម្នាក់​​ត្រូវ​ចាប់ខ្លួន ពាក់​ព័ន្ធ​បទ​ល្មើស​​លួច​ម៉ូតូ​

10 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ជន​សង្ស័យម្នាក់​ក្នុងចំណោមបក្សពយក​៣នាក់​ ដែល​ធ្វើ​សកម្ម​ភាព​លួចម៉ូតូ​ពីខេត្ត​កំពង់ចាម ត្រូវបាន​ប៉ូលិស​ស្រុក​ព្រៃនប់​​ធ្វើ​ការ​ចាប់ខ្លួន​​ រួមទាំងវត្ថុតាង​កាលពីវេលាម៉ោង៨យប់​ថ្ងៃទី​៥ កញ្ញា​២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិត​ក្នុង​​ឃុំ​ទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះអ៊ំ សារ៉ាត់ ​ហៅអាចារ្យ ​ភេទប្រុស ​អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​​នៅភូមិត្រពាំង​ទ្រា ឃុំ​រវាង ស្រុកសំរោង​ ខេត្តតាកែវ ។ បច្ចុប្បន្ន​ស្នាក់នៅ​ខេត្តតាកែវ  មាន​មុខរបរ​ជា​កម្មករ​បោសសំអាត​នៅ​ក្រុមហ៊ុន​ស៊ិនទ្រី ។ 

គួរបញ្ជាក់ថា ជនសង្ស័យ​បានលួចម៉ូតូ​ម៉ាកវ៉េវ​មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំ 1W5383 កាលពីថ្ងៃទី​២ កញ្ញា ២០១៣ មក​ម្ល៉េះ ។