ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យដឹង…!តាមចាប់ចោរហារយនេះ ទាល់​តែ​បាន

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​កុម្ភៈ កិច្ច​ប្រតិ​បត្តិការ​ដ៏​ក្តៅ​គគុក​មួយ​របស់​កម្លាំងនគរបាល​ខេត្តកំពត ​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋា​ន​​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ និង​កម្លាំង​នគរបាល​មូលដ្ឋាន​អូរ​ស្មាច់ បាន​បង្ក្រាប​ក្រុម​ចោរលួច​រថយន្ត​នៅផ្ទះ​ជួល​មួយ​កន្លែង…

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​កុម្ភៈ កិច្ច​ប្រតិ​បត្តិការ​ដ៏​ក្តៅ​គគុក​មួយ​របស់​កម្លាំងនគរបាល​ខេត្តកំពត ​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋា​ន​​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ និង​កម្លាំង​នគរបាល​មូលដ្ឋាន
​អូរ​ស្មាច់ បាន​បង្ក្រាប​ក្រុម​ចោរលួច​រថយន្ត​នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​កម្ពុជា​-​ថៃ ក្នុង​ទឹកដី​អូរ​ស្មាច់ ក្រុង សំរោង រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​មាន ១-​ឈ្មោះ នួន យាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២-​ឈ្មោះ ស៊ុម ហយ ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង ៣-​ឈ្មោះ ស៊ុម ង៉ុ​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ប្រតិបត្តិការ​នេះ​ដែរ មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា ស្នងការ​រង ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តឧត្តរមានជ័យ រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់ ក្រោម​​ការ​សហការ​ជាមួយ​ការិយាល័យ​អនុវត្ត​ដីកា​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អនុវត្ត​តាម​ដីកាចាប់ខ្លួន និង​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​សាលាដំបូង​ខេត្តកំពត ។

ជនសង្ស័យ​ទាំង​៣​នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​(​ប្លន់​) ហើយ​ក្រោយ​ពី​ឃាត់ខ្លួន​ក៏​បាន​ប្រគល់​ឲ្យ​ទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការតាម​នីតិវិធី ។

ចោរលួច​រថយន្ត​ដឹក​ទំនិញ​អស់​ល​ក្ខ័​ណ៍​ជាប់អន្ទាក់​ប៉ូលិស​ស្រុក​ស្វាយ​ជ្រំ
ខេត្តស្វាយរៀង ៖ នគរបាល​ស្រុក​ស្វាយជ្រំ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​នៅ​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង​នៅ​ក្រុង​ស្វាយ​រៀង ក៏​ប៉ុន្តែ​ព្រះ​មិន​ជួយ​ខណៈ​កំពុង​បើករថយន្ត​គេចខ្លួន​ដល់​ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយ​ជ្រំ ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​វាយ​ខ្នោះ​តែ​ម្តង ។

ករណី​ចោរលួច​រថយន្ត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​២២ ខែកុម្ភៈ នៅ​ចំណុច​ដេប៉ូ​លក់​ឈើ ស្ថិត​ក្នុងភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។ បើ​តាម​សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា រថយន្ត​នេះ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ងិ​ន សុខា​ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​លក់​ឈើ និង​មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​ស្រុក​សហការ​ជាមួយ​កម្លាំង​ចុះ​ពង្រឹង​ក្រុង​ស្វាយ​រៀង កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សង្ឃ័រ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពោធិ៍​រាជ ធ្វើការ​ស្ទាក់​ចាប់​ជនសង្ស័យ​ម្នាក់​ដែល​កំពុង​បើកបរ​រថយន្ត​ដែល​លួច​បាន នៅ​វេលា​ម៉ោង​១​និង​៥៥​នាទី​រំលង​អធ្រាត្រ នៅ​ផ្លូវ​លេខ​៣១៥ ក្នុងភូមិ​ពោធិ៍​រាជ ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយ​ជ្រំ ។

ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​ឈ្មោះ អន ស​ក្ក័ រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កម្មករ មាន​ទី​លំនៅ​ភូមិ​ពោធិ៍​តា​ហោ សង្កាត់​ពោធិ៍​តា​ហោ ក្រុងស្វាយ​រៀង រួម​នឹង​វត្ថុ​តាង​រថយន្ត​ត​ម៉ាក​ហ៊ី​យ៉ា​ន់ ដាយ​១​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​៣D-៤៤៤៣ ។ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំ​រឿង ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ