ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​១៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១១​លើក​(​យប់​៦​លើក​) ស្លាប់​៦​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១១​នាក់​(​ស្រី​២​នាក់​)​របួសស្រាល​៧​នាក់​(​ស្រី​១​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១១​លើក​(​យប់​៦​លើក​) ស្លាប់​៦​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១១​នាក់​(​ស្រី​២​នាក់​)​របួសស្រាល​៧​នាក់​(​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​១​នាក់​,​ មិន​គោរព​សិទ្ធិ​៦​លើក​ស្លាប់​៤​នាក់​,​បត់​គ្រោះថ្នាក់​២​លើក​,​កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៦​នាក់ ម៉ូតូ​ស្លាប់​៥​នាក់​(​មិន​ពាក់មួក​៣​នាក់​) ថ្មើរជើង​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​៣​នាក់​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១២​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​,​ផ្សេង​ៗ១​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​៣​លើក​,​ថ្មើរជើង​១​នាក់ ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៦​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៣​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​៣​នាក់​, ខេត្តស្ទឹងត្រែង​១​លើក​ស្លាប់​ប្រុស​១​នាក់​របួស​៥​នាក់​, ខេត្តកំពត​១​លើក​ស្លាប់​១​នាក់​, ខេត្តក្រចេះ​១​លើក​ស្លាប់​ប្រុស​១​នាក់ និង​ខេត្តព្រះវិហារ​១​លើក​ស្លាប់​ប្រុស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​២៨៨៨​គ្រឿង​(​ម៉ូតូ​៦១%) មធ្យោបាយ​ល្មើស​៦៧៥​គ្រឿង (៣៩%) អប់រំ​២៦២​គ្រឿង (​ម៉ូតូ​៦៥%) មធ្យោបាយ​ពិន័យ​៤១៣​គ្រឿង
(​ម៉ូតូ​៨៨%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៤០​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៤៩៧​គ្រឿង អប់រំ​១៥៨​គ្រឿង ពិន័យ​ចំនួន​សរុប​៤៣១​គ្រឿង (​មួក​៣២២​គ្រឿង កញ្ចក់​៩២​គ្រឿង ស្រវឹង​១​គ្រឿង ផ្សេង​ៗ១៦​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ