ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុសញ្ញា​ក្រុង​Cape Town បើកភ្លើង​ខៀវ​ដល់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុសញ្ញា​ក្រុង Cape Town ដែល​ជា​បណ្ដុំ​ប្រទេស​ជា​ច្រើន​ជា​ហត្ថលេខី បាន​និង​កំពុង​បើកភ្លើង​ខៀវ​ដល់​កម្ពុជា​ដើម្បី​ចូលរួម​អនុសញ្ញា​នេះ​ក្នុង​គោលបំណង​ផ្ដល់​ប្រយោជន៍​ដល់​វិស័យ​អាកាសចរណ៍ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អនុសញ្ញា​ក្រុង Cape Town ដែល​ជា​បណ្ដុំ​ប្រទេស​ជា​ច្រើន​ជា​ហត្ថលេខី បាន​និង​កំពុង​បើកភ្លើង​ខៀវ​ដល់​កម្ពុជា​ដើម្បី​ចូលរួម​អនុសញ្ញា​នេះ​ក្នុង​គោលបំណង​ផ្ដល់​ប្រយោជន៍​ដល់​វិស័យ​អាកាសចរណ៍ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា អនុសញ្ញា Cape Town នឹង​ផ្ដល់​ប្រយោជន៍​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន ឧទ្ធម្ភាគចក្រ​នៅ​កម្ពុជា ហើយ​ពួក​គេ​អាច​ស្វែងរក​ទិញ ឬ​ជួល​យន្តហោះ​ក្នុង​តម្លៃ​សមរម្យ និង​ថោក​ជាង​ទិញ​ឬ​ជួល​នៅ​ពេល​បច្ចុប្បន្ន ។

លោក Paul Ng តំណាង​ក្រុម Milbank ដែល​ជា​ស្ថាប័ន​ច្បាប់​អន្តរជាតិ​មួយ បាន​ឲ្យ​ដឹង​ថា Cape Town គឺជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់​កម្រៃ​ដែល​វា​មាន​វ័យ​ចំណាស់​មួយ​នៅ​លើ​ពិភពលោក ។ សព្វ​ថ្ងៃនេះ អនុសញ្ញា Cape Town មាន​ប្រទេស​ជា​ច្រើន​បាន​ចុះហត្ថលេខា ក្នុង​នោះ​ក៏​មាន​ប្រទេស​ចំនួន​៥​នៅ​តំបន់​អាស៊ាន​បាន​ចុះហត្ថលេខា​អនុសញ្ញា​នេះ​ដែរ​ដូច​ជា មី​យ៉ា​ន់​ម៉ា វៀតណាម ឥណ្ឌូ​ណេ​ស៊ី និង​សិង្ហ​បុរី ជាដើម និង​កំពុង​ជំរុញ​ឲ្យ​ប្រទេស​អាស៊ាន​ដទៃ​បន្ថែម​ទៀត ចុះហត្ថលេខា​លើ​អនុសញ្ញា​នេះ​។ លោ​ថា ៖« អនុសញ្ញា​Cape Town នឹង​ជួយ​ជំរុញ​វិស័យសេដ្ឋកិច្ច បង្កើន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស និយាយ​រួម​គឺ​វា​នឹង​ជួយ​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​នៃ​ប្រទេស​ហត្ថលេខី ហើយ​នៅ​ពេល​ដែល​កម្ពុជា​ចូល​ទៅ​ក្នុង​អនុសញ្ញា​នេះ​ដែរ ក៏​នឹង​ទទួល​បាន​ប្រយោជន៍​ដូច​គ្នា​ជាមួយ​ប្រទេស​ដទៃ​ទៀត » ។

លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​មាន​ប្រសាសន៍​ថា អនុសញ្ញា Cape Town នេះ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ជា​សមាជិក ហើយ​វា​ក៏​ផ្ដល់​នូវ​សារសំខាន់​ខ្លាំង​សម្រាប់​កម្ពុជា​ផង​ដែរ ដែល​កំពុង​មានការ​អភិវឌ្ឍ​ខ្ពស់​លើ​វិស័យ​អាកាស​ចរ​ស៊ី​វិល​។ លោក​ថា​៖« យើង​បានដឹង​ថា​វា​ពិតជា​មាន​សារសំខាន់​ណាស់ ហើយ​បើសិនជា​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ នឹង​ផ្ដល់​ប្រយោជន៍​កាន់តែ​ច្រើន​ថែម​ទៀត​ក្នុង​វិស័យ​អាកាស​ចរ​ស៊ី​វិល ដូច​ជា​សម្រួល​ក្នុង​ការ​ស្វែងរក​យន្តហោះ​ដល់​បណ្ដា​ប្រតិបត្តិ​ករ​ហោះហើរ ហើយ​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំងឡាយ​ដែល​កើតឡើង ។ អ្វី​ដែល​សំខាន់​នោះ ក្រុមហ៊ុន​ហោះហើរ​នៅ​កម្ពុជា​នឹង​ងាយស្រួល​រក​យន្តហោះ​មក​ធ្វើ​ប្រតិបត្តិការ​ក្នុង​តម្លៃ​ទាប​ជាង​ការ​ដែល​មិន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ »​។

លោក​បញ្ជាក់​ថា ៖« យើង​ពិតជា​ចង់​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​Cape town នេះ​ណាស់ ក៏​ប៉ុន្តែ​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ និង​មិន​អាច​ឲ្យ​យើង​បាន​ចូល​ភ្លាម​ៗ»​។ លោ​ថា ៖« ដើម្បី​ចូល​ជា​សមាជិក យើង​ត្រូវការ​កែប្រែ​ច្បាប់​អាកាសចរណ៍​មួយ​ចំនួន ត្រូវការ​ធនធាន​ជំនាញ ដូច្នេះ​វា​ត្រូវការ​ពេលវេលា ហើយ​រំពឹង​ថា នៅ​ក្នុង​រយៈពេល​ប្រមាណ​១​ឆ្នាំ​ឬ​២​ឆ្នាំ​ទៀត ទើប​យើង​អាច​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ​ជា​ផ្លូវការ » ។ លោក Michael Newbill ភារធារី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា កំពុង​តែ​មាន​កំណើន​យ៉ាង​ឆាប់រហ័ស ហើយ​ក៏​កំពុង​តែ​ធ្វើ​ពាណិជ្ជកម្ម​ច្រើន​ឡើង​ក្នុង​ទីផ្សារ​អន្តរជាតិ ដោយ​ពាណិជ្ជកម្ម​ខ្លះ​ត្រូវធ្វើ​ឡើង​តាម​ផ្លូវអាកាស ។ ពលរដ្ឋ​កម្ពុជា ទាំង​អ្នក​ធ្វើ​ដំណើរ​ទាក់ទង​នឹង​ជំនួញ​ក៏​ត្រូវការ​ផង​ដែរ​នូវ​សេវា និង​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសចរណ៍​ទំនើប ដើម្បី​ទ្រទ្រង់​ដល់​ពាណិជ្ជកម្ម និង​ការ​ធ្វើ​ដំណើរ​អន្តរជាតិ ដែល​កំពុង​តែ​មាន​កំណើន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ