ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ល្ង​ពិតជា​មាន​ប្រយោជន៍​នឹក​ស្មាន​មិន​ដល់

5 ឆ្នាំ មុន

ថ្វីបើ​ដំណាំ​នេះ​មាន​គ្រាប់​តូច​ៗ តែ​ជា​ដំណាំ​ពោ​ពេញ​ទៅ​ដោយ​សារធាតុចិញ្ចឹម​សម្រាប់​ទ្រទ្រង់​មនុស្ស និង​សត្វ​សម្រាប់​ការ​លូតលាស់ មិនតែប៉ុណ្ណោះ​វា​មាន​ជាតិ​ដែក កាល់ស្យូម កាបូ​អ៊ី​ស​ដ្រា​ត វីតាមីន​B1 ផង​ដែរ ។​ នេះ​បើ​យោង​តាម​ឯកសារ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់…

ថ្វីបើ​ដំណាំ​នេះ​មាន​គ្រាប់​តូច​ៗ តែ​ជា​ដំណាំ​ពោ​ពេញ​ទៅ​ដោយ​សារធាតុចិញ្ចឹម​សម្រាប់​ទ្រទ្រង់​មនុស្ស និង​សត្វ​សម្រាប់​ការ​លូតលាស់ មិនតែប៉ុណ្ណោះ​វា​មាន​ជាតិ​ដែក កាល់ស្យូម កាបូ​អ៊ី​ស​ដ្រា​ត វីតាមីន​B1 ផង​ដែរ ។​ នេះ​បើ​យោង​តាម​ឯកសារ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​។

លើស​ពី​នេះ​ទៅ​ទៀត​ប្រេង​របស់​វា​អាច​ចម្រាញ់​ធ្វើ​ជា​ប្រេងឆា សម្រាប់​ចំអិន​ម្អូ​ប​អាហារ​ផ្សេង​ៗ ហើយ​វា​មាន​តួនាទី​សំខាន់​ផង​ដែរ ដែល​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ជា​សា​ប៉ូ​ដុស​ខ្លួន សា​ប៉ូ​កក់ ថ្នាំលាប និង​ទឹកអប់ ហើយ​ប្រទេស​ខ្លះ​គេ​យក​ល្ង​នេះ​ទៅ​ធ្វើ​ជា​ឪ​ស​ថ​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​កំចាត់​សត្វល្អិត​គេ​ក៏​អាច​កែ​ច្នៃ​ល្ង​ដែល​មាន​ឥទ្ធិពល​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​ដល់​ការ​កំចាត់​កត្តាចង្រៃ​ផង​ដែរ ។

បញ្ជាក់​៖ ចាប់ពី​ឆ្នាំ​២០០៧ រហូត​ដល់​ច​ប្ចុប្បន្ន​បណ្តា​ប្រទេស​ដែល​និយម​ដាំ​មាន​ដូច​ជា ឥណ្ឌា ចិន មី​យ៉ា​ន់​ម៉ា សូ​ដង់ មិច​ស៊ិ​ច វេ​នា​សូ​អា​ឡា ។ ឯ​ប្រទេស​កម្ពុជា​យើង​ដែល​ផ្តោត​ទៅ​លើ​វិស័យ កសិកម្ម​ជា​ចម្បង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ត្រូវ​បាន​បង្ហាញ​ឲ្យ​មាន​ដំណាំ​ល្ង​នេះ​ផង​ដែរ ៕