ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ធ្វើ​ក្អមឆ្នាំង​8​ភូមិ​ក្នុង​ឃុំ​ជ្រៃ​បាក់​មាន​សង្ឃឹម​ឡើង​វិញ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ទាំង​៨​ភូមិ​ក្នុង​ឃុំ​ជ្រៃ​បាក់​ដែល​មានមុខ​របរ​ធ្វើ​ក្អមឆ្នាំង រួម​ជាមួយ​អាជ្ញាធរ​ឃុំ និង​តំណាង​ក្រុមហ៊ុន កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លង​មក បាន​ទៅ​ពិនិត្យ​ទីតាំង​ដី​ថ្មី​ដែល​ក្រុមហ៊ុន​សម្រេច​ប្រគល់​ឲ្យ​ពួក​គាត់​សម្រាប់​ជីក​យក​មក​ធ្វើ​ក្អមឆ្នាំង​នៅ​ចំណុច​ខ្នាច​សុ​ឃ័​រ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ទាំង​៨​ភូមិ​ក្នុង​ឃុំ​ជ្រៃ​បាក់​ដែល​មានមុខ​របរ​ធ្វើ​ក្អមឆ្នាំង រួម​ជាមួយ​អាជ្ញាធរ​ឃុំ និង​តំណាង​ក្រុមហ៊ុន កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លង​មក បាន​ទៅ​ពិនិត្យ​ទីតាំង​ដី​ថ្មី​ដែល​ក្រុមហ៊ុន​សម្រេច​ប្រគល់​ឲ្យ​ពួក​គាត់​សម្រាប់​ជីក​យក​មក​ធ្វើ​ក្អមឆ្នាំង​នៅ​ចំណុច​ខ្នាច​សុ​ឃ័​រ ក្នុងភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ក្រោយ​ពេល​មាន​ទំនាស់​ជា​យូរ​មក​ហើយ​នោះ ។

ទីតាំង​ដី​ថ្មី​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​សម្រាប់​ជីក​យក​ដី​ធ្វើ​ក្អមឆ្នាំង​នោះ តំណាង​ក្រុមហ៊ុន​បាន​និយាយ​ថា បន្ទាប់​ពី​ប្រជាពលរដ្ឋ​មានការ​តវ៉ា​និង​សុំ​ដី​ពី​ក្រុមហ៊ុន​វិញ​ចំនួន​៧​ហិ​កតា ដើម្បី​យក​ធ្វើ​ក្អមឆ្នាំង​រយៈកាល​ពី​ពេល​កន្លង​ទៅ ពេល​នេះ​ក្រុមហ៊ុន​បាន​សម្រេច​ប្រគល់​ដី​នៅ​ចំណុច​នេះ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៤​ហិ​កតា ។ តំណាង​ក្រុមហ៊ុន​និយាយ​ថា ៖« បើ​សង្ស័យ​ថា​ដី​ថ្មី​នៅ​ទី​នេះ​យក​ទៅ​ផលិត​ក្អមឆ្នាំង​ហើយ​មិនកើត ក្រុមហ៊ុន​នឹង​យក​គ្រឿងចក្រ​មក​ជីក​ចំនួន​៦​ទៅ​៧​រណ្តៅ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យក​ដី​ទាំងនោះ​ទៅ​ធ្វើ​ក្អមឆ្នាំង ជា​ការ​សាកល្បង ប៉ុន្តែ​ប្រ​សិន​ពេល​យក​ទៅ​ធ្វើ​ហើយ​មិនកើត បងប្អូន​មិន​អាច​ទទួលយក​បាន​ក្រុមហ៊ុន​នឹង​ប្តូរ​ទីតាំង​ដី​ថ្មី​ឲ្យ​បន្ត​ទៀត » ។

ក្រោយ​ពី​ស្ដាប់​តំណាង​ឲ្យ​ក្រុមហ៊ុន​រួច​ហើយ តំណាង​ប្រជាពលរដ្ឋ​ម្នាក់​បាន​លើក​ឡើង​ថា​ពួក​គាត់​សូម​ទទួលយក​ជា​បណ្ដោះអាសន្ន​សិន ព្រោះ​មិនដឹង​ថា​ដី​នៅ​ទី​នេះ​យក​ទៅ​ធ្វើ​ក្អមឆ្នាំង កើត​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​យក​ទៅ ដុត​មានការ​ផ្ទុះ​ប្រេះ ធ្វើ​មិនកើត ពួក​គាត់​ក៏​មិន​អាចយ​កបាន​ដែរ ។ ពួក​គាត់ និង​សុំ​ដោះ​ដូរ​រក​កន្លែង​ថ្មី​ទៀត ។ លោក ចាន់ ឡេ​ង ក្រុមប្រឹក្សា​ឃុំ​ជ្រៃ​បាក់​បាន​អំណរ​គុណ​ដល់​ក្រុមហ៊ុន ដែល​បាន​ផ្ដល់​ដី​ចំនួន​៤​ហិ​កតា​ឲ្យ​ប្រជាពលរដ្ឋ​ជីក​យក​អាចម៍ដី​ទៅ​ផលិត​ក្អមឆ្នាំង​ធ្វើ​អាជីវកម្ម​បន្ត​ទៀត ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ៖« ប្រ​សិន​ដី​នៅ​ទី​នេះ​មិន​អាច​ផលិត​ក្អមឆ្នាំង​បាន​ទេ យើង​ក៏​សុំ​ឲ្យ​ក្រុមហ៊ុន​ជួយ​ដោះ​ដូរ​ដី​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ទៀត » ។

គួរ​កត់​សម្គាល់ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​ជ្រៃ​បាក់​នេះ​ភាគច្រើន​ប្រកប​មុខរបរ​ធ្វើ​ក្អម​ធ្វើ​ឆ្នាំង​ដែល​ជា​របរ​ប្រពៃណី​ត​ពូជពង្សវង្សត្រកូល​តាំងពី​ដូនតា​មក ហើយ​ពួក​គាត់​អាស្រ័យ​ផល​លើ​ដីឥដ្ឋ​នៅ​ទីតាំង​នោះ ប៉ុន្ដែ​ក្រោយមក​ក៏​មាន​ក្រុមហ៊ុន​មក​ទិញ​ដី​នៅ​តំបន់​នោះ ហើយ​បាន​ជីក​ប្រឡាយ​ហ៊ុម​ព័ទ្ធ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ជីក​យក​ដី រហូត​មានការ​បាញ់​គំរាម​ទៀត​ផង ។ ទោះ​យ៉ាងនេះ​ក្ដី ក្រោយ​សារព័ត៌មាន​ចុះ​ផ្សា​យមក​ជា​ហូរហែ ទើប​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​ឃុំ​ស្រុក​ជាមួយ​ក្រុមហ៊ុន​ជា​ច្រើន​លើក ទើប​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ព្រម​ផ្តល់​ដី​ចំនួន​៤​ហិ​កតា​តាម​សំណូមពរ​ប្រជាពលរដ្ឋ ប៉ុន្តែ​បាន​ឲ្យ​ដី​កន្លែង​ថ្មី​នេះ មិនមែន​ជា​ដី​ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើ​នោះ​ទេ ។ ប្រជាពលរដ្ឋ​សង្ឃឹមថា ៖« ដី​ថ្មី​នេះ នឹង​មិន​ស្ថិត​ក្នុង​ដី​ទំនាស់ ហើយ​ជា​ដី​ដែល​អាចយ​កមក​ផលិត​ក្អមឆ្នាំង​បាន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ