ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពេល​ប្ដី​ស្លា.ប់ប្រពន្ធ​ថា អ្វី​ៗ​គ្រប់យ៉ាង​កើត​ឡើង​ព្រោះតែ​ការ​ក្បត់​លួច​មាន​ថ្មី

5 ឆ្នាំ មុន

«The Sun» ផ្សាយ​ថា​ លោកស្រី​យូ​ដេ​មេ អូ​ទី​កេ អូ​ឌី​ប៊ី (Udeme Otike-Odibi) មេធាវី​ជនជាតិ​នី​ហ្សេ​រី​យ៉ា អាយុ​៤៨​ឆ្នាំ​បាន​សម្លាប់​ប្ដី​លោក​ស៊ី​ម​ហ្វូ​រ៉ូ​សា…

«The Sun» ផ្សាយ​ថា​ លោកស្រី​យូ​ដេ​មេ អូ​ទី​កេ អូ​ឌី​ប៊ី (Udeme Otike-Odibi) មេធាវី​ជនជាតិ​នី​ហ្សេ​រី​យ៉ា អាយុ​៤៨​ឆ្នាំ​បាន​សម្លាប់​ប្ដី​លោក​ស៊ី​ម​ហ្វូ​រ៉ូ​សា អូ​ធី​កេ អូ​ឌី​ប៊ី (Symphorosa Otike-Odibi) អាយុ​៥០​ឆ្នាំ​យ៉ាង​ព្រៃ​ផ្សែ ព្រោះ​ខឹង​ក្បត់​មាន​ស្រី​ថ្មី ។

លោកស្រី​យូ​ដេ​មេ បាន​បង្កហេតុ​ដោយ​យក​ខ្ទះ​វាយ​ក្បាល និង​កាំបិត​ចាក់​ប្ដី​ឥត​ប្រណី​ដៃ ក្រោយមក​ក៏​កាត់​​អវយវៈ​ភេទ​ចោល ។ នៅ​ពេល​ប្ដី​ស្លាប់​លោកស្រី​បាន​និយាយ​ថា អ្វី​ៗ​គ្រប់យ៉ាង​ដែល​កើតឡើង​ព្រោះតែ​ការ​ក្បត់​លួច​មាន​អ្នក​ថ្មី ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ឯ​ផ្ទះ​ក្នុង​ក្រុង​ឡេ​ក​គី (Lekki) រដ្ឋ​ឡា​ហ្គោ​ស (Lagos) ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​នី​ហ្សេ​រី​យ៉ា ។

ប្ដី​ប្រពន្ធ​មួយគូ​នេះ​ជា​អ្នក​ច្បាប់ គឺ​លោក​សុ​ី​ម​ហ្វូ​រ៉ូ​សា​ក៏​មាន​អាជីព​ជា​មេធាវី​ដែរ ។ មួយ​រយៈ​ចុង​ក្រោយ​នេះ​ភាព​តានតឹង​របស់​អ្នក​ទាំង​២​កាន់តែ​ធ្ងន់ ខណៈ​ពេល​លោក​សុ​ី​ម​ហ្វូ​រ៉ូ​សា​កំពុង​ដេក​លោកស្រី​យូ​ដេ​មេ​ក៏​មក​អង្គុយ​ក្បែរ​ដោយ​សួរនាំ​ថា​តើ​សំបុត្រ​អាពាហ៍ពិពាហ៍​បាត់​ទៅ​ណា ? ប៉ុន្តែ​គេ​ធ្វើ​ព្រងើយ លោកស្រី​ក៏​ខឹង និង​ទាស់​គ្នា​រហូត​តឹងសរសៃក ។ លោកស្រី​ក៏​យក​ខ្ទះ​វាយ​ក្បាល រួម​ទាំង​ចាក់​ប្តី​បណ្ដាល​ឲ្យ​ស្លាប់ ។

ក្រោយ​ពី​សម្លាប់​ប្ដី​រួច​លោកស្រី​យូ​ដេ​មេ អូ​ទី​កេ អូ​ឌី​ប៊ី ឃើញ​ប្រដាប់​ភេទ​លៀន​ចេញ​មក​ក្រៅ​ខោ ក៏​និយាយ​​​ជាមួយ​សាកសព​ថា ប្រដាប់​ភេទ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ស្រី​ថ្មី ! ហើយ​ក៏​កាត់​វា​ចោល និង​យក​ទៅ​ដាក់​នៅ​ក្នុង​ដៃស្ដាំ​របស់​សព ។

ក្រោយមក​លោកស្រី​យូ​ដេ​មេ អូ​ទី​កេ អូ​ឌី​ប៊ី​ត្រូវ​ចាប់ខ្លួន​និង​នាំ​ឡើង​តុលាការ​លើក​ដំបូង​កាលពី​ខែមិថុនា​២០១៨ ។ លោកស្រី​យូ​ដេ​មេ ត្រូវ​បាន​ឃុំខ្លួន និង​ចូល​សវនាការ​ម្ដងទៀត​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ