ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជន​ដែល​បាន​ឃាត់ខ្លួន​ ភាគច្រើន​ផ្ទុក​សារ​ធាតុ​ញៀន

5 ឆ្នាំ មុន
  • ភ្នំពេញ

លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ ចុះ​ទៅ​សហការ​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត…

លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ ចុះ​ទៅ​សហការ​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្ត​ទឹកនោម​ រក​សារធាតុ​ញៀន និង​ធ្វើ​កំណត់ហេតុ​ទៅ​លើ​យុវជន យុវនារី​ជាង​៣០០​នាក់ ដែល​កំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​ថ្លែង​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​ជាង​៣០០​នាក់​នោះ ភាគច្រើន​សុទ្ធតែ​រក​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ។ ពេល​នេះ ​សមត្ថកិច្ច​ជំនាញ​កំពុង​មមារ​ញឹក​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន ​ហើយ​អាច​និង​ធ្វើ​សន្និសីទកាសែត នៅ​ពេល​បញ្ចប់​ការ​សាកសួរ និង​ការ​ធ្វើ​តេស​ទឹកនោម​ជាបឋម ។

សមត្ថកិច្ច​ក៏​រឹបអូស​បាន​វត្ថុ​តាង​ជា​គ្រឿងញៀន​ច្រើន​ប្រភេទ​ផង​ដែរ ក្នុង​នោះ​មាន​ទាំង​ថ្នាំ​គ្រាប់ កញ្ចប់​ម្សៅ និង​សារធាតុ​ញៀន​ជា​ទឹក ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្នងការ​នគរបាល​លោក ឧត្តមសេនីយ៍​ស ថេ​ត ដែល​បាន​ឲ្យ​ដឹង​បន្ថែម​ថា ទាំង​វត្ថុ​តាង​ជា​គ្រឿងញៀន​និង​មនុស្ស​ទាំង​ជាង​៣០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

តាម​ប្រភព​ព័ត៌មាន​ថា នៅ​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ សមត្ថកិច្ច​បាន​ទៅ​បើក​ទីតាំង​មជ្ឈមណ្ឌល​ ដែល​បាន​ឃ្លុំបេ​នោះ ​រក​ឃើញ​បាន​ប្រមាណ​២​ទៅ​៣​គីឡូក្រាម​បន្ថែម​ទៀត ។

រក​ឃើញ​ការ​ជួញដូរ​គ្រឿងញៀន​មិនមែន​លើក​ទី​១​ទេ
សម្រាប់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​នេះ ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​សមត្ថកិច្ច​ឆែកឆេរ​ក​ឃើញ​មានការ​ប្រើ​ប្រាស់ ​និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​នេះ ។ កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​នេះ ធ្លាប់​បាន​សន្យា ​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​ផលិត ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ឡើយ ។

គេ​ក៏​នៅ​ចាំ​ដែរ​ថា កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ឌី​ជេ​ឡាយ​អិន ក៏​ត្រូវ​បាន​ចាប់​ក្នុង​មជ្ឈមណ្ឌល​រ៉ក់​ក្នុង​រឿង​ជួញ​ដូរ​គ្រឿងញៀន​ជាមួយ​បក្សពួក​៣​នាក់​ទៀត​កាលពី​ខែធ្នូ ឆ្នាំ​២០១៨​កន្លង​ទៅ នៅ​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​ឆែកឆេរ​ពេល​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​គ្រឿងញៀន​ជាង​១​គីឡូក្រាម ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ