ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បណ្ដេញ​ជន​មានមុខមាត់​ដូច​លោក​គី​ម

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ជន​មានមុខមាត់​ប្រហាក់ប្រហែល​នឹង លោក​គី​ម​ ជុង​អ៊ុ​ន ​មេដឹកនាំ​កូរ៉េ​ខាងជើង ត្រូវ​បាន​​វៀតណាម​ចាប់ខ្លួន មុន​ការ​ជួប​គ្នា​កំពូល​រវាង​មេដឹកនាំ​រូប​នោះ​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ រួច​ជន​នោះ​នា​ថ្ងៃ​ទី​២៥​…

ប្រទេស​វៀតណាម ៖ ជន​មានមុខមាត់​ប្រហាក់ប្រហែល​នឹង លោក​គី​ម​ ជុង​អ៊ុ​ន ​មេដឹកនាំ​កូរ៉េ​ខាងជើង ត្រូវ​បាន​​វៀតណាម​ចាប់ខ្លួន មុន​ការ​ជួប​គ្នា​កំពូល​រវាង​មេដឹកនាំ​រូប​នោះ​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ រួច​ជន​នោះ​នា​ថ្ងៃ​ទី​២៥​ កុម្ភៈ ​ត្រូវ​បណ្ដេញចេញ​។ បុរស​នោះ​លោក ​HOWARD X បាន​បរិហារ​​ពី​ការ​ខ្វះ​ភាព​គួរសម​របស់​របប​កុំ​មុ​យ​នី​ស្ត​វៀតណាម​។

​លោក ​HOWARD X មាន​មុខ​មាត់ស្រដៀង​លោក​គីម ជុង​អ៊ុន

លោក​HOWARD X​និង​បុរស​មានមុខមាត់​ដូច​លោក​ដូ​ណា​ល់​ត្រាំ​លោក​RUSSELL WHITE នា​ថ្ងៃ​ទី​២២​កុម្ភៈ បាន​រៀបចំ​ការ​ជួប​គ្នា​កំពូល​មួយ​របស់​ពួក​គេ​ដែរ នៅ​កណ្ដាល​ក្រុង​ហាណូយ​។ ប៉ូលិស​ប្រមាណ​ជា​១០​នាក់ បន្ទាប់​មក​មាន​វត្តមាន នៅ​ឯ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ ជា​កន្លែង​ដែល​អ្នក​ទាំង​២​ធ្វើ​បទ​សម្ភាសន៍ ដោយ​ស្នើ​ពួក​គេ​ឲ្យ​បញ្ឈប់​ការ​បង្ហាញខ្លួន​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​ព្រឹក​ថ្ងៃ​ទី​២៥​កុម្ភៈ នៅ​ឯ​សណ្ឋាគារ​ដែល​ខ្លួន​ស្នាក់ លោក​HOWARD X​ជា​អ្នកក្រុង​ហុងកុង​បាន​រិះគន់​របប​កុំ​មុ​យ​នី​ស្ត​វៀតណាម​ដែល​លើក​ហេតុផល​ពី​ការ​ចាប់​បណ្ដេញ​រូបគេ ដោយ​ថា​ទិដ្ឋាការ​របស់​គេ​ពុំ​មាន​សុពលភាព​។ លោក​ថា​មូលហេតុ​ពិត​ក៏​ព្រោះតែ​គេ​មានមុខមាត់​ដូច​លោក​គី​ម​ជុង​អ៊ុ​ន​។ លោក​ថ្លែង​បែប​នេះ​មុខ​សារព័ត៌មាន​មុន​ពេល​ឡើង​រថយន្ត អម​ដោយ​ប៉ូលិស​វៀតណាម​៣​នាក់​។

លោក​គី​ម​ ជុង​អ៊ុ​ន ​មេដឹកនាំ​កូរ៉េ​ខាងជើង

ចំណែក​អ្នកមាន​មុខមាត់​ដូច​លោក​ត្រាំ មាន​ដើម​កំណើត​កា​ណា​ដា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ តែ​កុំ​បង្ហាញខ្លួន​នៅ​ទី​សាធារណៈ ក្នុង​នាម​ជា​លោក​ត្រាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ