ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​«រ៉ក់»សមត្ថកិច្ច​មូល​ដ្ឋាន​ មិនដឹង​មុន​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​ឆ្មក់​ចូល​ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១១​យប់​ថ្ងៃ​ទី​២២ កុម្ភៈ បទបញ្ជា​កម្លាំង​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​រាប់រយ​នាក់ បាន​ធ្វើការ​ឡោម​ព័ទ្ធ​មណ្ឌល​កម្សាន្ត​​រ៉ក់…

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​ឆ្មក់​ចូល​ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១១​យប់​ថ្ងៃ​ទី​២២ កុម្ភៈ បទបញ្ជា​កម្លាំង​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​រាប់រយ​នាក់ បាន​ធ្វើការ​ឡោម​ព័ទ្ធ​មណ្ឌល​កម្សាន្ត​​រ៉ក់ ។ ហើយ​នៅ​វេលា​ម៉ោង​១​ និង​៤៥​នាទី​ក៏​បាន​ឆ្មក់​ចូល ដើម្បី​ធ្វើការ​បង្ក្រាប​នៅ​ខាងក្នុង ខណៈ​ពេល​ដែល​មាន​មនុស្ស​ប្រុស-​ស្រី-ក្មេង-​ចាស់ ដែល​ភាគច្រើន​ជា​ក្រុម​យុវវ័យ កំពុង​តែ​ពពាក់ពពូន​គ្នា​ចូល​មក​កម្សាន្ត​​​ប្រៀប​បានជា​ឋានសួគ៌​លោកិយ ។ គួររំលឹកថា ៖ អុញ​នោះ​ធ្ងន់​.​ក​ហើយ​ស្រី​ស្អាត​ប្រុស​ស្អាត​ឃាត់ខ្លួន​នៅ Rock ជាង​៣០០​នាក់​នោះ​ពេល​នេះ​…​វីវរ​ហើយ !

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ កម្លាំង​មាន​សមត្ថកិច្ច​បាន​​ចាប់​ឃាត់ខ្លួន​មនុស្ស​ទាំងអស់ ​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​នេះ រួម​ទាំង​ថ្នាំ​ញៀន​ជា​ច្រើន​ប្រភេទ​មួយ​ចំនួន​​ធំ ។ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន នៅ​ក្នុង​មណ្ឌល​រ៉ក់​នេះ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល ​បាន​ធ្វើ​ឡើង ដោយ​មិន​មាន​កិច្ចសហការ ​ឬ​ក៏​ប្រាប់កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋានឱ្យ​បានដឹង​ជា​មុន​ឡើយ ទំនងជា​ចង់រក្សា​ការ​សម្ងាត់​ កុំឱ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​សម្បុក​គ្រឿងញៀន​ដ៏​ធំ​និង​រឹង​មាំ​នេះ ។

មន្ត្រី​នគរបាល​មូលដ្ឋាន​ថា កម្លាំង​របស់​ពួក​លោក​ បាន​ត្រឹមតែ​នាំ​គ្នា​ឈរ​មើល និងជួយ​យាម​ការពារ​ជុំវិញ​នៅ​ខាងក្រៅ​តាំងពី​យប់​រហូត​ដល់​ថ្ងៃ​តែ​ប៉ុណ្ណោះ ។ ក្រោយ​ពី​ប្រតិបត្តិ​នៅ​ខាងក្នុង​រួច​ហើយ គេ​ឃើញ
មាន​​រថយន្ត​ទ្រុង​ជា​ច្រើន​គ្រឿង បាន​មក​ដឹក​យក​មនុស្ស​ទាំង​ជាង​៣០០​នាក់​ដែល​ឃាត់ខ្លួន រួម​ទាំង​គ្រឿង​ញៀន​យ៉ាងច្រើនសន្ធឹកសន្ធាប់យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ជា​បន្តបន្ទាប់​កក្រើក​នៅ​វេលា​ទៀប​ភ្លឺ ។ លុះដល់​ម៉ោងជាង​៥​ជិត​ភ្លឺ​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៩ ទើប​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន ត្រូវ​បាន​បញ្ចប់ និង​ត្រូវ​បាន​ឃ្លុំបេ​មណ្ឌល​កម្សាន្ត​រ៉ក់ មិន​ឱ្យធ្វើ​អាជីវកម្ម​ឬ​ចេញចូល​ទេ ។

លោក​ឧត្តមសេនីយ៍ ស ថេ​ត ស្នងការ​នគរបាល​រាជធានី​បាន​បង្ហោះ​ លើ​បណ្តាញ​សង្គម facebook​របស់​លោក​ថា «យប់មិញ​ខ្ញុំ និង​ស្នងការ​រង​ជា​ច្រើន​រូប ព្រមទាំង​កម្លាំង​ជំនាញ​ចម្រុះ​ បាន​ចុះ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ ដោយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ។ ដោយ​បាន​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់ និង​អ្នក​ចែកចាយ​ជាង​៣០០​នាក់ ក្នុង​នោះ ​មាន​ជនជាតិ​ចិន​ចំនួន​១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿងញៀន​ជាង​៥០​គីឡូក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១២ និង​កាំភ្លើងខ្លី​១​ដើម» ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ