ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រស់​ស្រី​កម្ពុជា​ចូលរួម​ប្រកួត Miss Planet International2019

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បេ​ក្ខ​នារី​ជាង​៤០​ប្រទេស​បាន​មក​ចូលរួម​ប្រកួត​ដណ្ដើម​មកុដ​កម្មវិធី​ប្រកួត​សម្រស់​Miss Planet International 2019 នៅ​លើ​ទឹកដី​កម្ពុជា ។ នារី​ស្រស់​ស្អាត​តំណាង​មក​ពី​ជុំវិញ​ពិភពលោក​នេះ​បាន​បង្ហាញ​វត្ត​មាននៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ​៖ បេ​ក្ខ​នារី​ជាង​៤០​ប្រទេស​បាន​មក​ចូលរួម​ប្រកួត​ដណ្ដើម​មកុដ​កម្មវិធី​ប្រកួត​សម្រស់​Miss Planet International 2019 នៅ​លើ​ទឹកដី​កម្ពុជា ។ នារី​ស្រស់​ស្អាត​តំណាង​មក​ពី​ជុំវិញ​ពិភពលោក​នេះ​បាន​បង្ហាញ​វត្ត​មាននៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

លោកស្រី​មីន ហា​លី​ម៉ាស់ ដែល​បង្កើត​ឲ្យ​មានកម្ម​វិធី Miss Planet International 2019 បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​លោកស្រី​បាន​នាំ​យក​ព្រឹត្តិការណ៍​ប្រកួតប្រជែង​សម្រស់​ថ្នាក់​អន្តរ​ជាតិ​មក​កាន់​កម្ពុជា ក្រោម​ការ​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រួ​សួង​ទេស​ចរណ៍ និង​ក្រសួងបរិស្ថាន​ជាដើម ។ គោលបំណង​នៃ​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​សិល្បៈ វប្បធម៌ ប្រពៃណី​ជាតិ បរិស្ថាន​ធម្មជាតិ ទេសចរណ៍ និង​ជួយ​លើកកម្ពស់​កិត្យានុភាព​របស់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​នូវ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​បរ​វរ​កញ្ញាឯក​ភព​ផែនដី​មក​ពី​ប្រទេស នីមួយ​ៗ ។

កម្មវិធី​Miss Planet International 2019 ដែល​មាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ចាប់ផ្ដើម​ប្រកួតប្រជែង​ពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​តទៅ ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ ម៉ោង​៧​យប់ នៅ​សាល​មហា​ស្រព​កោះ​ពេជ្រ ។ បេ​ក្ខ​នារី​ដែល​តំណាង​ឲ្យ​កម្ពុជា គឺ​កញ្ញា​រី​ចំណាន កល្យាណ ជា​កូន​អ្នក​ភ្នំពេញ ។

កញ្ញា​រំដួល​លិច​ទឹក ជា​អ្នក​រៀបចំ​កម្មវិធី​បាន​លើក​សរសើរ​ថា «​កញ្ញា​លេខ​១​ដែល​គ្រង​មកុដ​របស់​កម្ពុជា គឺ​មាន​ភាព​វាងវៃ​ជាងគេ​ទាំង​ដំណើរ និង​បុគ្គលិកលក្ខណៈ ផ្សេង​ៗ​ទៀត​បូក​ការ​ក្លាហាន គឺ​មាន​ចេញពី​ក្នុង​ខ្លួន​មិន​ត្រឹមតែ​ស្អាត​ទេ ។ យើង នឹង​ព្យាយាម​បង្វឹក​នាង​ឲ្យ​ល្អ​បន្ត​ទៀត ដើម្បី​ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ​ខាង​មុខ​ដែល​យើង​ជា​អ្នក​រៀបចំ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ