ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​អ​ញ្ចឹ​ង​សោះហ្វេ​ស​ប៊ុ​កប្រមូល​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​បាន​ទាំងអស់​ក៏​ដោយសារ​…

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Japantimes បាន​ឲ្យ​ដឹង​មក​ថា កម្មវិធី​ទូរស័ព្ទ​ជា​ច្រើន​កំពុង​តែ​ផ្ញើ​ទិន្នន័យ​សំខាន់​ៗ​របស់​អ្នក​ប្រើប្រាស់​ដែល​មាន​ដូច​ជា​ព័ត៌មាន​សុខភាព​ទៅ​កាន់​ហ្វេ​ស​ប៊ុ​កដោយ​មិន​មានការ​អនុញ្ញាត​ពី​អ្នក​ប្រើប្រាស់ ។ App Events អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ប្រមូល…

សហរដ្ឋអាមេរិក ៖ យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Japantimes បាន​ឲ្យ​ដឹង​មក​ថា កម្មវិធី​ទូរស័ព្ទ​ជា​ច្រើន​កំពុង​តែ​ផ្ញើ​ទិន្នន័យ​សំខាន់​ៗ​របស់​អ្នក​ប្រើប្រាស់​ដែល​មាន​ដូច​ជា​ព័ត៌មាន​សុខភាព​ទៅ​កាន់​ហ្វេ​ស​ប៊ុ​កដោយ​មិន​មានការ​អនុញ្ញាត​ពី​អ្នក​ប្រើប្រាស់ ។

App Events អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ប្រមូល និង​កត់ត្រា​សកម្មភាព​របស់​អ្នក​ប្រើប្រាស់​រួច​ផ្ញើ​ទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​បើ​ទោះជា​អ្នក​ប្រើប្រាស់​មិន​ប្រើ​ហ្វេ​ស​ប៊ុ​ក​ក៏​ពិតមែន​ក្តី ។

បើ​ទោះជា​ហ្វេ​ស​ប៊ុ​កបាន​ប្រាប់​ដល់​ក្រុមហ៊ុន​ទាំងនេះ​មិន​ឲ្យ​ផ្ញើ​ព័ត៌មាន​សំខាន់​ៗ​ដូច​ខាងលើ​ទៅ​ពួក​ញេ​ពិតមែន​ក្តី ក្រុមហ៊ុន​នេះ​នៅ​តែ​ទទួលយក​ទិន្នន័យ​ដោយ​មិន​បញ្ឈប់​ក្រុមហ៊ុន​កម្មវិធី​ទាំងនោះ ។ ក្រុមហ៊ុន​បង្កើត​កម្មវិធី​ទូរស័ព្ទ​អាច​ប្រើ​ទិន្នន័យ​ដែល​ប្រមូល​បាន​ដើម្បី​ដាក់​គោលដៅ​លើ​អ្នក​ប្រើប្រាស់ ។

ហ្វេ​ស​ប៊ុ​កបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួក​គេ​តម្រូវ​ឲ្យ​កម្មវិធី​ទូរស័ព្ទ​ប្រាប់​ដល់​អ្នក​ប្រើប្រាស់​ពី​ព័ត៌មាន​ដែល​ចែករំលែក​ជាមួយនឹង​ហ្វេ​ស​ប៊ុ​ក ហើយ​ពួក​គេ​ហាម​ក្រុមហ៊ុន​កម្មវិធី​មិន​ឲ្យ​ផ្ញើ​ព័ត៌មាន​សំខាន់​ៗ​ទៅ​កាន់​ពួក​គេ​ទេ​។ ក្រុមហ៊ុន​នេះ​បាន​បន្ថែម​ថា​ពួក​គេ​កំពុង​តែ​ធ្វើការ​លុប​ព័ត៌មាន​ទាំងនោះ​ចេញ​ហើយ ។

សេចក្តីរាយការណ៍​ខាងលើ​បាន​ចេញផ្សាយ​ឡើង​ខណៈ​ដែល​ហ្វេ​ស​ប៊ុ​ក​កំពុង​តែ​ជួបនឹង​ការ​រិះគន់​កាន់តែ​ខ្លាំង​ឡើង​ទាក់ទិន​នឹង​ការ​ប្រើប្រាស់​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ ។ កាលពី​ស​ប្តា​ហ៍​មុន តំណាងរាស្ត្រ​ក្នុង​ប្រទេស​អង់គ្លេស​បាន​ស្នើ​ឲ្យ​មានការ​រឹត​បន្តឹង​ច្បាប់​ស្តី​ពី​សិទ្ធិ​ឯកជន​សម្រាប់​ហ្វេ​ស​ប៊ុ​ក និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​។

ការ​រិះគន់​បាន​កើនឡើង​កាន់តែ​ខ្លាំង​បន្ទាប់​ពី​ក្រុមហ៊ុន Cambridge Analytica ប្រើ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ប្រមាណ ៨៧​លាន​នាក់​ដោយ​មិន​មានការ​អនុញ្ញាត​ប្រមាណ​ជិត​១​ឆ្នាំ​មុន ។

ការ​ចែករំលែក​ទិន្នន័យ​នេះ​ជាប់​ទាក់ទិន​នឹង​ឧបករណ៍​វិភាគ​ទិន្នន័យ​ដែល​ហ្វេ​ស​ប៊ុ​ក​មាន​សម្រាប់​ក្រុមហ៊ុន​បង្កើត​កម្មវិធី​។ ឧបករណ៍​នេះ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​មើលឃើញ​ពី​ស្ថិតិ​ទាក់ទិន​នឹង​អ្នក​ប្រើប្រាស់​របស់​ពួក​គេ និង​អាច​ដាក​គោលដៅ​លើ​អ្នក​ប្រើប្រាស់​ពេល​ដែល​ធ្វើការ​ផ្សាយពាណិជ្ជកម្ម​ជាដើម ៕

ប្រភព ៖ Japantimes

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ