ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! ដំណាំ​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គ្រួសារ​គាត់​ប្រសើរ​ឡើង​ជាង​មុន

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នកស្រី កែវ ហ៊ាន់ ជា​កសិករ​រស់នៅ​ភូមិ​លាងដៃ​សង្កាត់​នគរធំ ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​អ្នកស្រី​បាន​ដាំ​បន្លែ​សុវត្ថិភាព​ចម្រុះ​មាន​ត្រសក់ ត្រប់…

ខេត្តសៀមរាប ៖ អ្នកស្រី កែវ ហ៊ាន់ ជា​កសិករ​រស់នៅ​ភូមិ​លាងដៃ​សង្កាត់​នគរធំ ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​អ្នកស្រី​បាន​ដាំ​បន្លែ​សុវត្ថិភាព​ចម្រុះ​មាន​ត្រសក់ ត្រប់ ល្ពៅ ម្ទេស ពោត ឪឡឹក និង​ប៉េងប៉ោះ ក្នុង​នោះ​ប៉េងប៉ោះ និង​ត្រសក់​ច្រើន​ជាងគេ​លើ​ផ្ទៃដី​ជាង​២​ហិ​កតា សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប​ដែល​ក្នុង​មួយ​ថ្ងៃ​ប្រមូល​ផល​បាន​ប្រមាណ​ជាង​៣០០​គីឡូក្រាម សរុប​ជា​ទឹកប្រាក់​ប្រមាណ​៤០​ទៅ​៥០​ម៉ឺន​រៀល​បាន​ធ្វើ​ឱ្យ​កម្រិតជីវភាព​គ្រួសារ​អ្នកស្រី​បាន​ល្អ​ជាង​ពេល​មុន ខណៈ​មុន​ដាំ​បន្លែ​នេះ​អ្នកស្រី​ធ្លាប់​មាន​របរ​ចិញ្ចឹម​ជ្រូក និង​ត្បាញ រីឯ​ប្ដី​ធ្លាប់​ជា​កម្មករ​សំណង់ ។

អ្នកស្រី កែវ ហ៊ាន់ បានឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​នៃ​ការ​ដាំ​បន្លែ ដើម្បី​ឱ្យ​ទទួលផល​ល្អ មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ព្រោះ​ត្រូវ​មានការ​ថែទាំ​ជា​ប្រចាំ​ទាំង​ការ​ដាក់​ទឹក និង​ប្រើប្រាស់​ជី ហើយ​ជី​ដែល​ប្រើប្រាស់​លើ​ដំណាំ​មាន​ជី​អាចម៍គោ ជី​អាចម៍មាន់ និង​មាន​លាយ​ប្រភេទ​ជីគីមី​ខ្លះ​តាម​ស្ដង់ដា​ដែល​អង្គការ​ចុះ​បង្រៀន​កសិករ​បាន​កំណត់​ឱ្យ​ប្រើប្រាស់ ដើម្បី​ធានា​មិន​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប ។

អ្នកស្រី​កែវ ហ៊ាន់ បាន​បញ្ជាក់​បន្ថែម​ថា ផ្ទៃដី​ដាំ​ដុះ​នេះ គឺ​គ្រួសារ​អ្នកស្រី​បាន​ប្រើប្រាស់​សម្រាប់​ដាំ​ដំណាំ​ស្រូវ​នៅ​រដូវវស្សា និង​ដាំ​បន្លែ​ក្នុង​រដូវប្រាំង ហើយ​ក្នុង​មួយ​ឆ្នាំ​អាច​ដាំ​បន្លែ​វិល​ជុំ​បាន​ចំនួន​ពី​២​ទៅ​៣​លើក ហើយ​បន្លែ​ដែល​ដាំ​បាន គឺ​ដឹក​យក​ទៅ​ឲ្យ​ម៉ូយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ