ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ នី​ឡា ចង់​ត្រឡប់រក​អាជីព​ចម្រៀង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​កញ្ញា​វ៉ា​ន់ នី​ឡា ចង់​វិល​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​ឡើង​វិញ បន្ទាប់​ពី​បាត់​វត្តមាន​រយៈ​យូរ​ដោយសារ​មានរឿង​ក្តីក្តាំ​ជាមួយ​អតីត​សង្សារ ។ ជំហរ​ចង់​ច្រៀង​ឡើង​វិញ​របស់​តារាចម្រៀង​រូប​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​នាង​ត្រូវ​តុលាការ​សម្រេច​ឲ្យ​ឈ្នះក្តី​លើ​អតីត​គូស្នេហ៍ ។ ការ​បែកធ្លាយ​រូបភាព​អាក្រាត​កាយ​តាម​បណ្តាញ​អីុ​ន​ធើ​រ​ណេ​ត ក្រោយ​បែកបាក់​ជាមួយ​គូស្នេហ៍​បាន​ធ្វើ​ឲ្យ​វ៉ា​ន់…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​កញ្ញា​វ៉ា​ន់ នី​ឡា ចង់​វិល​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​ឡើង​វិញ បន្ទាប់​ពី​បាត់​វត្តមាន​រយៈ​យូរ​ដោយសារ​មានរឿង​ក្តីក្តាំ​ជាមួយ​អតីត​សង្សារ ។ ជំហរ​ចង់​ច្រៀង​ឡើង​វិញ​របស់​តារាចម្រៀង​រូប​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​នាង​ត្រូវ​តុលាការ​សម្រេច​ឲ្យ​ឈ្នះក្តី​លើ​អតីត​គូស្នេហ៍ ។

ការ​បែកធ្លាយ​រូបភាព​អាក្រាត​កាយ​តាម​បណ្តាញ​អីុ​ន​ធើ​រ​ណេ​ត ក្រោយ​បែកបាក់​ជាមួយ​គូស្នេហ៍​បាន​ធ្វើ​ឲ្យ​វ៉ា​ន់ នី​ឡា ដកខ្លួន​ថយ​ពី​អាជីព​សិល្បៈ ដោយ​បន្ត​លាក់​មុខ​ពី​ទស្សនិកជន និង​ប្រិ​យ​មិត្ត​គាំទ្រ ។ យ៉ាង​ណា​ក្តី​ជា រឿយ​ៗ​វ៉ា​ន់ នី​ឡា តែងតែ​បង្ហាញ​សកម្មភាព​ដើរ​កម្សាន្ត​តាម​ទីកន្លែង​ផ្សេង​ៗ និង​តែងតែ​បង្ហើរ​សំនៀង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​បន្លប់​នូវ​រឿង​រ៉ាង​ដ៏​អាក្រក់​ដែល​បាន​កើតឡើង​មក​លើ​រូប​នាង។

វ៉ា​ន់ នី​ឡា តែងតែ​សន្សំ​ចិត្ត និង​សន្យា​ជាមួយនឹង​ប្រិ​យ​មិត្ត​គាំទ្រ​ថា នាង​នឹង​វិល​មក​ច្រៀង​ជា​ថ្មី​ឡើង​វិញ ក្នុង​ពេល​ដែល​ស្រមោល​ខ្មៅ​រសាត់​ចេញពី​រូប​នាង ។ ទោះជា​យ៉ាងណា​ក្តី​រហូត​មក​ដល់​ពេល​នេះ វ៉ា​ន់ នី​ឡា នៅ​តែ​មិន​ទាន់​មាន​បទ​ចម្រៀង​ថ្មី និង​ឡើង​ច្រៀង​តាម​កម្មវិធី​ប្រគំ​តន្ត្រី​ណាមួយ​នៅឡើយ​ទេ ក្នុង​ពេល​ដែល​ទ្រនំ​ដែល​នាង​ធ្លាប់​បាន​ជ្រកកោន​នោះ​ប្រមូលផ្តុំ​នូវ​តារាចម្រៀង ថ្មី​ៗ​ជា​ច្រើន ។

ជា​ការ​កត់សម្គាល់​ជា​ថ្មី​ម្តងទៀត​វ៉ា​ន់ នី​ឡា បាន​បង្ហាញ​ជំហរ​ថា​នាង​ពិតជា​ចង់​ចូល​ប្រឡូក​សិល្បៈ​ចម្រៀង​ជា​ថ្មី​ឡើង​វិញ ។ វ៉ា​ន់ នី​ឡា កំពុង​តែ​ស្វែងរក​គោលដៅ​ណាមួយ ដើម្បី​បាន​ឱកាស​កាន់​ក្បាល​មេក្រូ​ជា​ថ្មី និង​បាន​ឡើង​ឆាក​តន្ត្រី​បង្ហាញមុខ​ជូន​ទស្សនិកជន​ដែល​ទន្ទឹងរង់ចាំ​។

បើ​តាម​អ្វី​ដែល វ៉ា​ន់ នី​ឡា បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា «​ខ្ញុំ​ចង់​ឡើង​ច្រៀង​លើ​ឆាក​វិញ ខ្ញុំ​ចង់​ចេញ​បទ​ចម្រៀង​ថ្មី ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ពី​មុន ខ្ញុំ​នឹក​ជីវិត​ជា​តារាចម្រៀង គួរតែ​ចាប់ផ្តើម​ពី​ទិស​ណា »​។

តាម​រយៈ​សារ​ដែល​វ៉ា​ន់ នី​ឡា សរសេរ​នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង​ជា​ច្រើន​សម្តែង​ការ​គាំទ្រ និង​ចង់​ឃើញ​តារាចម្រៀង​រូប​នេះ​បន្ត​វត្តមាន​ជា​តារាចម្រៀង​ជា​ថ្មី​ឡើង​វិញ ។ យ៉ាងណា​ក្តី​វ៉ា​ន់ នី​ឡា បញ្ជាក់​ប្រាប់​ប្រិ​យ​មិត្ត​គាំទ្រ​ថា បងប្រុស​របស់​នាង​គឺ​លោក​សុខ ជំនោរ បាន​និង​កំពុង​រៀបចំ​ឲ្យ​នាង​បាន​ចេញ​បទ​ចម្រៀង ថ្មី​ៗ​បន្ថែម​ទៀត​ហើយ ។

រហូត​មក​ដល់​ពេល​នេះ​បើ​ទោះបីជា​តុលាការ​សម្រេច​ឲ្យ​វ៉ា​ន់ នី​ឡា ឈ្នះក្តី​លើ​អតីត​គូស្នេហ៍​ដែល​ត្រូវ​បាន​ចោទ​ថា ទម្លាយ​រូប​អាក្រាត​នាង​តាម​ហ្វេ​ស​ប៊ុ​ក​ក្តី តារា​រូប​នេះ​នៅ​មិន​ទាន់​បាន​ពន្លឺយុត្តិធម៌​មួយ​ពិតប្រាកដ​នៅឡើយ​ទេ ។ វ៉ា​ន់ នី​ឡា ធ្លាប់​បាន​បញ្ជាក់​ថា នាង​រស់នៅ​ដោយ​ភាព​ភ័យ​ខ្លាច​នៅឡើយ ក្នុង​ពេល​ដែល​អតីត​គូស្នេហ៍​របស់​នាង​ដែល​ជា​កូន​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប​នោះ​បន្ត​ស្ថិត​នៅ​មាន​សេរីភាព​នៅឡើយ ។

វ៉ា​ន់ នី​ឡា ទើបតែ​បង្ហាញ​ភាព​ក្លាហាន​ឡើង​វិញ ដោយ​បាន​ដើរហើរ​តាម​រមណីយដ្ឋាន ផ្សេង​ៗ បន្ទាប់​ពី​អតីត​គូស្នេហ៍​របស់​ខ្លួន​សម្រេច​ចូល​រោងការ​ជាមួយ​នារី​ម្នាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ